ខ្សែអាថ៍វីដេអូ រន្ធត់ ថតបានទាំងស្រុង វិនាទី ឧទ្ធម្ភាគចក្រ ធ្លាក់កណ្តាលក្រុង ស្លាប់មនុស្ស ៥ នាក់ new

 
 

ព័ត៌មានអន្តរជាតិ ៖ ឧទ្ធម្ភាគចក្រ បញ្ជូនសម្រាប់ប្រតិបត្តិការ រុករក ក្រោយគ្រោះថ្នាក់លិចនាវា Sewol កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ  បានធ្លាក់ និង ផ្ទុះឆេះ  យ៉ាងសន្ធោសន្ធៅ ដោយបានសម្លាប់ក្រុម មនុស្សដែលជាអ្នកជួយសង្គ្រោះ ជិះនៅលើនោះ អស់ ៥ នាក់ នៅឯទីក្រុង ប្រទេស កូរ៉េខាងត្បូង ។

មិនត្រឹមតែបានបណ្តាលអោយមនុស្ស ៥ នាក់ ស្លាប់បាត់បង់ជីវិតតែប៉ុណ្ណោះទេ តែនៅក្នុងនោះក៏បាន បណ្តាលអោយមនុស្សម្នាក់ផ្សេងទៀត រងរបួសដូចគ្នាដែរ​ ។  សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ឧទ្ធម្ភាគចក្រ  មួយ គ្រឿង ដែលគេដឹងថា ជាឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ បាន ធ្លាក់ ចំកណ្តាល ទីក្រុង ពាណិជ្ជកម្ម Gwangju   ដែល​​  មានចម្ងាយ ៣៣០ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង សេអ៊ូល ។

គួរបញ្ជាក់ថា    ឧទ្ធម្ភាគចក្រ ខាងលើ បានធ្លាក់  កាលពីវេលាម៉ោង ១០និង ៥៣នាទីព្រឹក ម៉ោង នៅទី ក្រុង សេអ៊ូល  ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ហើយ ចំពោះមូលហេតុវិញនោះ ក្រុមជំនាញ កំពុង តែធ្វើ ការ     តាម ដាន នៅនឹងកន្លែងហេតុ ដោយនៅក្នុងនោះ ខ្សែអាថ៍វីដេអូមួយ ត្រូវបានថតជាប់ ទិដ្ឋភាព ទាំង ស្រុង នៃវិនាទី ដែលបានផ្ទុះធ្លាក់ នៅជិតភ្លើងស្តុបមួយកន្លែង ខណៈវត្តមាន សំណង់ អាគារខ្ពស់ នៅក្បែរកន្លែងកើតហេតុ ៕ 




 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម