កាន់កន្ត្រៃ លោតលេងជុង ស្លាប់ ក្រោយបញ្ជូន ទៅមន្ទីរពេទ្យ
ភ្នំពេញ៖ កុមារាម្នាក់ ត្រូវបានស្លាប់ ក្រោយពីក្រុមគ្រួសារ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ដល់ពាក់កណ្តាលផ្លូវ បន្ទាប់កាន់កន្ត្រៃ លេងនៅលើរាលាងចាន រួចលោតចុះមកដីជុង ចំក្រោមឃ្លៀក ខាងឆ្វេង កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នគរបាលបានឲ្យដឹងថា កុមាររងគ្រោះឈ្មោះ ផុន ដារាហៅប្រុសម៉ៅភេទប្រុសអាយុ6ឆ្នាំ។
នគរបាលបានបន្តទៀតថា បើយោងតាមស្ត្រីម្នាក់ឈ្មោះ សៅ កុសល ជាម្តាយកុមាររងគ្រោះបាននិយាយថា មុនពេលកើតហេតុកូន របស់គាត់បានកាន់កន្ត្រៃ លេងបន្ទាប់មកបានឡើងលេងលើ រានដាក់ចានលុះបន្តិចក្រោយមក បានលោតចុះមកក្រោម រួចដួលដោយដៃកាន់កន្ត្រៃ ក៏បានជង់និងកន្ត្រៃចំក្រោមដោះខាង ចំក្រោម ឃ្លៀក ខាងស្តាំភ្លាមៗនោះរូបគាត់និងក្រុមគ្រួសារ បានបញ្ជូនកូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ប៉ុន្តែជាអកុសលកូនគាត់ ក៏បានដាច់ខ្យល់ស្លាប់បន្ទាប់ពី បញ្ជូនទៅដល់ពាក់កណ្តាលផ្លូវ ។ ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់ពិនិត្យ សាកសពរួចបានប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
រូបភាព៖ កន្ដ្រៃ ដែលបានជុងក្មេងប្រុស
ប្រភព ៖ ដើមអម្ពិល
ការចាប់អារម្មណ៍ខ្មែឡូត៖
យ៉ាងណាមិញ ករណីជុងនឹងវត្ថុមុខស្រួចនេះ ក៏ធ្លាប់កើតមានឡើងផងដែរ នៅក្នុងប្រទេសថៃ តែមិនបណ្ដាលឲ្យជនរងគ្រោះរងរបួសដល់ ថ្នាក់បាត់បង់ជីវិតនោះទេ។ គួររំលឹកថា ករណីនេះបានកើតឡើងលើ នារីភូកេតម្នាក់ ដែលនាងត្រូវ កាំបិតជុងឬចាក់គូទ នៅពីលើពូកគេងរបស់នាង។
ក្រោយពីមានហេតុការណ៍នេះ អ្នកជួយសង្គ្រោះ បានទៅដល់ផ្ទះរបស់នាងភ្លាមៗផងដែរ បន្ទាប់ពីមិត្ដភិក្ដក៏ ដូចជាអ្នកជិតខាងនៃផ្ទះ របស់នាង បានប្រទះឃើញ នាងរងរបួសដោយសារ តែពូករបស់ខ្លួននោះ។ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះមកដល់ និងជួយនាងបានសម្រេច នាងត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ Vachira ផងដែរ។បន្ថែមពីនេះ បានឲ្យដឹងពីនារីរងគ្រោះដែលមានវ័យ ២០ឆ្នាំ និងមិនបានប្រាប់ពីអត្តសញ្ញាណនេះថា នាងនិងមិត្ដភិក្ដ បានត្រលប់មកផ្ទះដូចសព្វដង ជាមួយនឹងម្ហូបអាហារ ដែលនៅពេលមកដល់ភ្លាម នាងក៏អង្គុយចុះទៅលើពូក ស្រាប់តែ ជុងនឹងកាំបិតតែម្ដង។ ចំពោះមូលហេតុដែល មានកាំបិតនៅក្នុងពូក មិនមាននរណាម្នាក់ដឹងនោះទេ។
ទោះជាយ៉ាងណា សូមប្រិយមិត្ដទាំងឡាយ មេត្ដាប្រុងប្រយ័ត្ន ព្រោះនេះសំណាងល្អដែល ជុងនឹងគូទ ចុះប្រសិនជាចំកន្លែងសំខាន់ ដូចជា បេះដូង ឬ កន្លែងណាផ្សេងទៀតនោះ តើនឹងទៅជាយ៉ាងណា៕
រូបភាព៖ នារីរងគ្រោះ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!