នារី​គរថ្លង់ម្នាក់​ទម្លាក់​ចេញពី ​រថយន្ត​ទាំង​អាក្រាត​កាយ

 
 

រាជធានី​ភ្នំពេញ ៖ នារី​គរ​ថ្លង់​ម្នាក់ ត្រូវ​អ្នក​ដែល​ទើប​ស្គាល់គ្នា​នាំ​យក​ទៅ​ប៉ង​រំលោភ​សេពសន្ថវៈ​នៅ​ក្នុង​រថយន្ត តែ​មិន​បាន​សម្រេច ក៏​ត្រូវ​ជនសង្ស័យ​ទម្លាក់​នាង​ពីលើ​រថយន្ត​ទាំង​ខ្លួនប្រាណ​អាក្រាត ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២១ មេ​សា ២០១៦ នៅ​កន្លែង​ស្ងាត់​ក្បាលជ្រោយ ក្បែរ​សណ្ឋាគារ​សុខា ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

នារី​រង​គ្រោះ​មាន​អាយុ​២៣​ឆ្នាំ ជា​មនុស្ស​គ និង​ថ្លង់ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ភ្នំ​ព​ញ​ថ្មី ខណ្ឌ​សែន​សុខ មាន​សង្សារ​ជា​ជន​បរទេស និង​មាន​លំនៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​គរ​នោះ ត្រូវ​បាន​គេ​ទម្លាក់​ចេញពី​ក្នុង​រថយន្ត​មួយ​គ្រឿង មិន​ចាំ​ម៉ាក​ទាំង​ខ្លួនប្រាណ​អាក្រាត​ ។ ភ្លាម​ៗ ​ត្រូវ​បាន​អ្នក​ភូមិ នាំ​គ្នា​រក​ខោអាវ​ឱ្យ​ស្លៀក និង​ទាក់ទង​គ្រួសារ​នាំ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍ ។

តាម​រយៈ​អ្នក​ប្រែភាសា​គរ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នាង​ធ្វើ​ដំណើរ​ទៅ​លេង​មិត្តភក្តិ​ស្រី​ៗ នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល ហើយ​បាន​បាយ​ជុំ​គ្នា ។ លុះ​យប់​ជ្រៅ ក៏​បាន​បែកផ្លូវ​គ្នា​អស់ ហើយ​នាង​ត្រូវ​បាន​បុរស​ម្នាក់ ដែល​ទើបតែ​ស្គាល់គ្នា​តាម​រយៈ​មិត្តភក្តិ​ធានា​ជូន​ទៅ​ផ្ទះ​តាម​រថយន្ត ។

តាម​នារី​គរ​បន្ត​ថា នៅ​យប់​នោះ នាង​ត្រូវ​បុរស​ម្នាក់​នោះ​នាំ​ដើរ​លេង​នៅ​ម្តុំ​វត្ត​ភ្នំ និង​បន្ត​ទៅ​ជ្រោយចង្វារ (​កន្លែង​កើតហេតុ​) ដែល​ជា​កន្លែង​ស្ងាត់ ក៏​បាន​ឈប់​រថយន្ត​លួងលោម​សុំ​ស្នេហ៍ និង​បាន​ចាប់​សម្រាត​សំលៀក​បំពាក់ ក្នុង​គោល​បំណង​រំលោភ តែ​នាង​មិន​ព្រម ក៏​ត្រូវ​បាន​គេ​ច្របាច់​.​ក​វាយ​ធ្វើបាប ហើយ​បើកទ្វារ​ធាក់​នាង​ទម្លាក់​ចុះ​ពីលើ​រថយន្ត​ទាំង​ខ្លួនប្រាណ​អាក្រាត រួច​បើករថយន្ត​ទៅ​បាត់ ។

តាម​ប្រភព​បន្ត​ទៀត​ថា ភា្ល​ម​ៗ​ក៏​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ នាំ​មក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ ដើម្បី​ដាក់​ពាក្យ​បណ្តឹង ។ តាម​ព័ត៌មាន​ថា ជន​ដៃដល់​ដែល​ប៉ង​រំលោភ​នាង​នោះ ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ ។

រូបភាពនារីរងគ្រោះ

រូបភាពនារីរងគ្រោះ

ប្រភព ៖ កោះសន្ដិភាព

ការចាប់អារម្មណ៍ខ្មែរឡូត៖

ករណីស្រដៀងនេះក៏ធ្លាប់បានកើតឡើង កាលពីខែមីនា ឆ្នាំ២០១៦ ដែលនារី​ម្នាក់​អាយុ​២១​ឆ្នាំ និង​មាន​សតិ​មិន​គ្រប់​បាន​អះអាង​ថា ត្រូវ​អ្នកបើកបរ​រថយន្ត រួម​ទាំង​ព្រូ​មិន​ស្គាល់​អត្តសញ្ញាណ ដាក់​ថ្នាំ​ងងុយដេក ​ក្នុង​ដប​ទឹកបរិសុទ្ធ​ឱ្យ​ផឹក រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​ម្នាក់ ​ម្តង​ៗ​រហូត​បាន​សំរេច ។ បន្ទាប់​មក បាន​ដឹក​នារី​រង​គ្រោះ​មក​ទម្លាក់​ចោល​ត្រង់​កន្លែង​ស្ងាត់ ស្ថិត​ក្នុងភូមិ​កន្លែង​កើត ឃុំ​ល្វា ស្រុក​ចំការលើ ខេត្ដកំពង់ចាម។

បើ​តាម​ប្រភព​ពី​លោក​វេជ្ជបណ្ឌិត តាំង គឹ​ម​ឆេ​ង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ​បានឱ្យ​ដឹង​ថា នាងត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក ​កាន់​មន្ទីរពេទ្យ ។ ដោយ​នារី​រង​គ្រោះ​ពិតជា​ត្រូវ​គេ​រំលោភ​ពិតប្រាកដ​មែន បើ​ផ្អែក​តាម​រយៈ​ការ​ពិនិត្យ ។ ក្រុម​គ្រូពេទ្យ​បាន​បន្តោង​សេរ៉ូម​ឱ្យ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់ នៅ​កំដរ​នោះ​ទេ តែ​ខាង​លោក​បាន​ផ្តល់​បាយ​-​ទឹក រហូត​ដល់​នាង​កម្លាំងដូច​ដើម​វិញ ។

បើ​តាម​ការ​រៀបរាប់​របស់​នារី​រង​គ្រោះ​បន្ទាប់​ពី​នាង​ដឹងខ្លួន​នោះ​ថា រូប​នាង​ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​បងប្អូន​នៅ​ខេត្តកំពង់ធំ តែ​មិន​បាន​ដេក​ទីនោះ​ទេ គឺ​បាន​ជិះ​រថយន្ត​តួ​រី​ស ពណ៌​.​ស​១​គ្រឿង​ត្រឡប់​មក​វិញ ដោយ​មាន​មនុស្ស​ជិះ​ជា​ច្រើន​នាក់ ។ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​ស្គន់ ស្រុក​ជើងព្រៃ អ្នកដំណើរ​បាន​នាំ​គ្នា​ចុះ​អស់ គឺ​នៅ​សល់​តែ​នាង ក្នុង​ពេល​នោះ ព្រូ​រថយន្ត​បាន​ហុច​ទឹកបរិសុទ្ធ​១​ដប មក​ឱ្យ​ផឹក​ស្រាប់តែ​មិនដឹង​ខ្លួន​រហូត ។ ដូច្នេះ នាង​សង្ស័យ​គេ​ដាក់​ថ្នាំ​ងងុយ ដេក​លាយ​ក្នុង​ទឹក ហើយ​ត្រូវ​អ្នកបើកបរ​រ និង​ព្រូ​ធ្វើ​សកម្មភាព​ ចាប់រំលោភ រួច​ដឹក​មក​ទម្លាក់​ចោល​ត្រង់​ចំណុច​ខា ងលើ​ក្នុង​ឃុំ​ល្វា ស្រុក​ចំការលើ ។

លោក​វរ​សេនី​យ៍ត្រី អោម មុនី​វណ្ណ អធិការ​នគរបាល​ស្រុក​ពញាក្រែកបាន​ប្រាប់ឱ្យ​ដឹង​​ថា នារី​រង​គ្រោះ​គឺ​​មាន​​សតិ​មិន​គ្រប់​នោះ​​ទេ ដោយ​​ម្តាយ​​​ស្លាប់​ចោល រីឯឪពុក​វិញ​មាន​ប្រពន្ធ​ថ្មី​​ទៀត ​​បាន​ចាក​ចេញពី​ភូមិ​​ទៅ​រស់នៅ​ខេត្តរតនគិរី ។ ហើយនារីរងគ្រោះ ត្រូវ​​អង្គការ​មួយ​​យក​ទៅ​ចិ​ញ្ចឹម​​នៅ​រាជធានី​ភ្នំពេញ ៕

រូបភាពនារីរងគ្រោះ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម