ចុម! នាយ​គ្រឿន​កោរសក់ មាន​រឿង​អី​ទៅ?

 
 

មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា ហេតុ​អ្វី​នាយ​គ្រឿន​កោរសក់​ ឬ នាយ​គ្រឿន​មាន​ទុក្ខធំ​នៅ​ក្នុង​គ្រួសារ? សំណួរ​​ដែល​ចោទ​សួរ​នេះ បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​រូប​ថត ២ សន្លឹក​ របស់​នាយ​គ្រឿន​​កោរ​សក់​ ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook កាល​ពី​ពេល​ថ្មីៗ​នេះ។​



ក្នុង​ជំនួប​តាម​ទូរសព្ទ​មុន​​នេះ នាយ​គ្រឿន បាន​បញ្ជាក់​ប្រាប់ Sabay ថា ក្រុម​គ្រួសារ​របស់​នាយ សុខសប្បាយ​ខ្លាំង​ណាស់ មិន​មាន​អ្នក​ណា​ម្នាក់​មាន​បញ្ហា​ឡើយ។ ការ​​កោរសក់​របស់​នាយ​នេះ គឺ​នាយ​កោរ​សម្រាប់​ថត​​ខ្សែភាពយន្ត​តែ​ប៉ុណ្ណោះ។

នាយ គ្រឿន ​បាន​ឲ្យ​ដឹង​ថា នាយ​ និង ​បង​​ប្រុស គឺ​នាយ​ពែក​មី កំពុង​តែ​ថត រឿង “2 Bother” ដោយ​នៅ​ក្នុង​រឿង​នេះ មាន​ប្លង់​មួយ​ចំនួន​នាយ​ត្រូវ​កោរ​សក់។ នាយ​​​បាន​លើក​ឡើង​ថា ក្នុង​​នាម​ នាយ​ជា​អ្នក​សិល្បៈ ដើម្បី​ការ​គាំទ្រ នាយ​ត្រូវ​តែ​កោរ​មិន​ស្ដាយ​នោះ​ឡើយ។

រឿង “2 Brother” គឺ​ជា​ភាពយន្ត​បែប​​កំប្លែង ដែល​ស្នាដៃ​និពន្ធ និង ​ដឹក​នាំ​ដំបូង​ដោយ ​នាយ ពែកមី ក្នុង​នោះ​នាយ​ពែក​មី ​បាន​សុំ​ការ​ត្រួត​ពិនិត្យ​ និង កែសម្រួល​ខ្លះៗ ពី ​លោក លៀក លីដា។ ខ្សែភាពយន្ត​មួយ​នេះ មាន​តារា​សម្ដែង​ល្បី​ចូល​រួម​មាន​ដូច​ជា នាយ ពែក​មី នាយ​គ្រឿន អ្នក​​នាង ខ្ញុង កញ្ញា ពៅ លីដា នាយ ប៊ូម និង ​លោក ប៊ីអាយ​ជី​ ជា​ដើម។


នាយ​គ្រឿន​ប្រាប់​ថា រឿង “2 Bother” ថត​ជិត​ចប់​ហើយ ដោយ​នៅ​សល់​តែ​២ថ្ងៃ​ទៀត​ប៉ុណ្ណោះ ហើយ​គ្រោង​ចាក់​បញ្ចាំង​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ចំពោះ ក្ដី​រំពឹង ថា​ នឹង​ទទួល​បាន​គាំទ្រ​ពី​ទស្សនិកជន​យ៉ាង​ណា​នោះ នាយ​មិន​ទាន់​ហ៊ាន​និយាយ​ឡើយ ព្រោះ​មិន​ទាន់​កាត់ត​​រួច ប៉ុន្តែ​បើ​ប្លង់​ថត​ឃើញ​ថា កំប្លែង​ច្រើន៕ ប្រភព sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម