រ៉ូលីន​ រៀប​ចំផែន​ការ​បើក​ហាង​កាហ្វេ​នៅ​សៀម​រាប

 
 

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​ភេទ​ទី​២ មាន​ទឹក​ដមសំឡេង​ពីរោះ​រណ្តំ​ចិត្ត​ ពូកែ​ធ្វើ​ក្រម៉ិច​ក្រមើម និង​កំពុង​តែ​ហក់​ឡើង​ប្រជា​ប្រិយ​ភាព​ជា​លំដាប់​លោក​​ជួប ច័ន្ទ​កក្កដា ហៅ​រ៉ូលីន តាំងពី​មក​សម្តែង​ពី​អាមេរិក​វិញ គឺ​សន្ទុះ​​​ការ​ងារ​​​កើត​​មាន​គ្រប់​​ទិស​​​ទី​ ​​​ច្រៀង​​តា​​ម​ខេត្ត ​និង​​ច្រៀង​​នៅតាម​​​ពិធីមង្គល​​​​ការ ។ តាំង​​​ពី​មាន​ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​ម​ក​រ៉ូលីន ​កាក់​កបនឹង​តួនា​ទី​ច្រើន​ណាស់​​​ រក​ប្រាក់​​បាន​​សន្ធឹក​​​សន្ធាប់​​ក្នុង​មួយ​​ខែៗ​​​ ដោយ​តារា​រូប​​​​​​​​នេះ​​​​ថែម​​ទាំង​​​ទិ​ញ​​ផ្ទះ​​ក្នុង​បុរី​​​​ធំ​មួយ​​បង់​រំលោះ ហើយ​​​ថ្មីៗ​នេះដែរ​​ ​តារា​កំប្លែង​មាន​មុខ​​នេះ ទើប​តែ​បង្ហើប​ថា គ្រោង​បើក​ហាង​លក់​កាហ្វេ​នៅ​តំបន់​អង្គរ​បន្ថែម​អាជីព​មួយ​ថ្មី​ទៀត ។

តារា​ចម្រៀង​មាន​សំឡេង​ត្រាប់តាម​អ្នក​ចម្រៀង​​ជំនាន់​មុន​អ្នក​ស្រី ប៉ែន រ៉ន លោក​រ៉ូ លីន ដែល​ល្បី​ឈ្មោះ​ខ្លាំង​​នៅ​ក្នុង​កម្ម​វិធី «ពេញ​ចិត្ត​អត់» នៅទូរទស្សន៍​​​ម៉ាយ​ធី​វី បាន​អះអា​ង​ថា ​​លោក​​​​​​​កំពុង​​តែ​រៀប​ចំ​​គំរោង​​បើក​ហា​ង​កាហ្វេ​មួ​យ​កន្លែង​​ មិន​មែននៅ​​​ទី​ក្រុង​ភ្នំពេ​ញ​​ទេ ព្រោះ​មាន​គេ​បើក​ពេញ​ក្រុង​ច្រើន​ណាស់ កន្លែង​ហាង​ថ្មី ស្ថិត​ក្នុង​ផែន​ការ ​គឺ​ហាង​កាហ្វេ​នៅ​ខេត្ត​​សៀមរាប​ តំបន់​ទេស​ចរណ៍​បែប​បុរាណ​ល្បី​ឈ្មោះ​​ឯណោះ ។

រ៉ូលីន​បន្ត​ថា លោក​​​​សម្លឹង​ឃើញ​តំបន់​​សៀមរាប​​ជាងគេ ព្រោះ​ស្រឡាញ់​ទឹក​ដីនៅ​ទី​នោះ​ តែ​លោក​​​មិន​ដឹង​ថា យ៉ាងណា​ទេ ព្រោះ​​លោក​​​ក៏​ឃើញ​​ទីតាំង​រួច​រាល់​ហើយ​ដែរ គ្រាន់តែ​​នៅ​តំបន់​នោះ​ជា​ទី​ប្រជុំ​ជន​មិន​ដឹង​ថា ជួល​គេ​ក្នុង​តម្លៃប៉ុណ្ណា​ត្រូវគ្នាទេ រង់​ចាំ​ពិភាក្សា​គ្នា​សិន បើ​ឱ្យ​រើស​​នៅភ្នំពេញ​ប្រហែល​ជា​មិន​ទាន់​អាច​ទេ ណា​មួយ​គឺ​សម្បូរ​ហាង​កាហ្វេ​ច្រើន​កន្លែង​ដែរ​នោះ ទើប​មិនសូវ​ចង់​គិត​ឃើញ ។ ​ផែន​ការ​មួយ​នេះ លោក​​មិន​ទាន់​ប្រាកដ​ថា និង​សម្រេច​ទេ ព្រោះ​ពុំ​សូវ​បាន​ឡើង​ទៅ​មើល​ការ​ងារ​ញឹក​ញាប់​ប៉ុន្មាន ​ទៅ​ម្តង​ម្កាល​មក​ពីរវល់រឿង​ដើរ​រាំ​ច្រៀង​ស្ទើរ​តែ​រក​ពេល​សម្រាក​គ្មាន​ តាំង​ពី​មក​សម្តែង​នៅ​អាមេរិក​វិញ ធ្វើ​ការ​​រហូត​​អត់​ដែល​សម្រាល​ដេក​ផ្ទះ​បាន​២​ថ្ងៃ​អីឡើយ​ជាប់​សូររហូត ។ By: Koh Santipheap Daily 


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម