ក្រោយចេញពីគុក មេចោរប្លន់ល្បីឈ្មោះ នៅបន្ទាយមានជ័យ គំរាមសម្លាប់ មន្ត្រីនគរបាល ២រូប
បន្ទាយមានជ័យ៖ មេចោរប្លន់ប្រើកាំភ្លើង AK ដែលធ្លាប់វាយម្ចាស់ផ្ទះ ឲ្យរបួសធ្ងន់ ហើយប្លន់យកទ្រព្យ នៅភូមិរំដួល ស្រុកព្រះនេត្រព្រះ កន្លងមក ក្រោយពីតុលាការដោះលេង ឲ្យមានសេរីភាពវិញកាល ពីពេលថ្មីៗនេះ ឥឡូវ បានគម្រាមសម្លាប់ មន្ត្រីនគរបាល ២រូប ដែលជាអ្នកធ្លាប់ចាប់រូបគេផ្ទាល់ដៃ។
ក្នុងគណនីបណ្តាញសង្គមរបស់លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសរសេរថា "មុខសញ្ញាឈ្មោះ ឡោត លៀត (លាត) ឬ ភឹង លៀត ភេទប្រុស អាយុ ៤៧ឆ្នាំ ស្នាក់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុកដែល (ប៉ូលីស) ចាប់បានកាលពីថ្ងៃទី៦ កញ្ញាឆ្នាំ២០១៥ ជាមេខ្លោង រៀបគម្រោងការណ៍ និងដឹកនាំប្លន់ប្រដាប់អាវុធ នៅភូមិរំដួល ឃុំភ្នំលៀប ក្រោយស៊ើបអង្កេត លំបាកណាស់ ១ខែទើបចាប់បាន"។
លោកឧត្តមសេនីយ៍ អាត់ ខែម បន្តថា "តែតុលាការបន្ទាយមានជ័យ ដោះលែងថ្ងៃទី៦ ឧសភាឆ្នាំ២០១៦ ចឹងសូមបងប្អូន (ពលរដ្ឋ) ប្រយ័ត្ន ព្រោះនៅយប់ថ្ងៃទី២៣ ឧសភា ២០១៦ មានប្លន់នៅស្រុកក្រឡាញ់ ព្រំប្រទល់ខេត្តបន្ទាយមានជ័យុ។ ខ្ញុំនឹងប្រាប់បន្ថែមបក្ខពួក៤នាក់ ទៀត ដែលប្លន់ប្រដាប់អាវុធ ដែលមានដីក ឬចាប់ខ្លួន តែចាប់មិនទាន់បាន"។
លោក សិទ្ធិ ឡោះ ស្នងការរងទទួលព្រហ្មទណ្ឌនគរបាល ខេត្តបន្ទាយមានជ័យ រំលឹកថា អំពើប្លន់ប្រដាប់កាំភ្លើងAKនោះ កើតកាលពី វេលាម៉ោង ១០៖២០នាទី យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ មេខ្លោង និងបក្ខពួកចោរប្លន់ បានយកកាំភ្លើងភ្ជង់ រួចចាប់ម្ចាស់ផ្ទះ ទាំងពីរនាក់ប្តីប្រពន្ធ ចងដៃចងជើងនឹងខ្សែ។
ចោរម្នាក់ បានប្រើដំបង វាយ១ដំបង ចំចិញ្ចើមបុរសជាប្តី បង្កអោយរបួសធ្ងន់ ហើយសន្លប់បាត់ស្មារតី។ ម្ចាស់ផ្ទះ មានឈ្មោះ ថោង ចុង ភេទប្រុស អាយុ ៥៤ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ភូ រឿង អាយុ ៥៤ឆ្នាំ។ បានយក ប្រាក់ ទូរសព្ទ័ ខ្សែដៃផ្លាកទីន២ខ្សែ ក្រវិល១គូ ក្រវិលមាស១គូ ម៉ូ២គ្រឿងរួចក្រុមចោរបាននាំគ្នារត់គេចខ្លួនអស់។ លុះនៅថ្ងៃទី២៧ សីហា ២០១៥ សមត្ថកិច្ចក្រុមការងារស៊ើបអង្កេត លើករណីនេះ កំណត់បានមុខសញ្ញាសង្ស័យ ចំនួន៤នាក់ ដើម្បីធ្វើការស្រាវជ្រាវបន្ត។
បន្ទាប់មកដល់ថ្ងៃទី៧កញ្ញា ២០១៥ ក៏ឈានដល់ចាប់ខ្លួនជនសង្ស័យ ជាមេខ្លោង ឈ្មោះ លួន លាត ហៅលោត លៀត, ឡោត លៀត, ភឹង លៀត ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិគោកខ្នាំង ឃុំស្រែខ្វាវ ស្រុកអង្គរជុំ។ តែធ្លាប់មកស្នាក់នៅភូមិស្វាយខ្មៅ ឃុំពន្លៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ឯមុខសញ្ញាបក្ខពួកសង្ស័យ ៣ នាក់ទៀតបានប្រើកាំភ្លើងAK ប្លន់ជនរងគ្រោះបន្តគេចខ្លួន តែមានដីកាបង្គាប់អោយចាប់ខ្លួន។ ជនទាំងនេះបានគេចខ្លួន ទៅធ្វើពលករនៅថៃ តែអាចវិលវិញព្រោះមេខ្លោងចោរប្លន់ប្រើកាំភ្លើងAK របស់ខ្លួនក៏ត្រូវតុលាការខេត្តបន្ទាយមានជ័យដោះលែងទៅហើយនោះ។
ទន្ទឹមនេះ នាយការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ និយាយថា "អតីតមេខ្លោងប្លន់ប្រើកាំភ្លើងAK ភឹង លាភហៅឡោត លាប ក្រោយការដោះលែងនេះ បានគម្រាមសម្លាប់មន្ត្រីនគរបាល ព្រហ្មទណ្ឌ ដែលធ្លាប់ទៅចាប់គេកន្លងមក គឺគម្រាមលោកវរសេនីយ៍ ឡាច ញ៉ឹប និងលោកវរសេនីយ៍ ភឿ ម៉ាន់សឹង្ហ នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ ជាដើម។
ករណីនេះសមត្ថកិច្ចបានស្នើសុំ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោកអគ្គស្នងការនគរបាលជាតិ ដើម្បីជ្រាប និងអន្តរាគមន៍ ទៅលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផង។ អាជ្ញាធរ សមត្ថកិច្ចខិតខំអនុវត្តផែនការភូមិឃុំ មានសុវត្តិភាពណាស់ដែរ ហើយមិនដែលសោះឡើយហ៊ានលែងចោរ លែងជនល្មើសបែបនេះ។ ប៉ុន្តែអ្នកដោះលែង គឺខាងតុលាការឯណោះទេ មិនមែននគរបាល ឬអាវុធហត្ថឡើយ។
នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការពន្យល់ពីលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងជាអ្នកនាំពាក្យតុលាការ ខេត្តបន្ទាយមានជ័យ បានទេ ព្រោះទូរសព្ទ័ទាក់ទងមិនបាន៕
ប្រភព ៖ ដើមអម្ពិល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!