ហួសចិត្ត ! អត់ឲ្យលុយ​ទិញ​ស្រា ​ចង​.​ក​សម្លាប់​ខ្លួន

 
 

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ទើប​ត្រឡប់​មក​ពី​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​បាន​ប៉ុន្មាន​ថ្ងៃ​ក៏​សម្រេចចិត្ត​ប្រើ​ខ្សែភ្លើង​ចងក​ទៅ​នឹង​ធ្មឹ​ម​ដំបូលផ្ទះ​សម្លាប់​ខ្លួន​ព្រោះតែ​សុំ​លុយ​ប្រពន្ធ​៣០​ដុល្លារ​ដើម្បី​ទិញ​ស្រា​ផឹក​មិន​បាន ។ 

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅផ្ទះ​បងប្រុស​របស់​ជន​រង​គ្រោះ​ក្នុងភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​បាន​ប្រាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​បុរស​ម្នាក់​ចងក​នៅ​លើដំបូល​ផ្ទះ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភា្ល​ម​ៗ ។​

ប្រភព​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ិ​វ វ៉ា​ន់​សែង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ទើប​ត្រឡប់​មក​វិញ មាន​ប្រពន្ធ​ឈ្មោះ យ៉ា​ន់ ស្រី​យិ​ន អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប (​អ្នក​ទាំង​២​នាក់​នេះ ទើប​រៀប​ការ​បាន​រយៈពេល​៨​ខែ​ប៉ុណ្ណោះ​) ។

ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​ត្រួតពិនិត្យ​ទៅ​លើ​ដងខ្លួន​ជន​រង​គ្រោះ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន មិនមែន​ជា​រឿង​គំនុំ ឬ​ឃាតកម្ម​នោះ​ទេ ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

ទាក់ទឹននឹងករណីចង.ក ស្រដៀងគ្នានេះដែរ យុវជន​នៅ​លីវ​ម្នាក់​ត្រូវ​បាន​ពូ​បង្កើត​របស់​ខ្លួន​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​ស្វាយ​មុខ​ផ្ទះ​នៅ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ។

តាម​ការ​រៀបរាប់​របស់​ម្ចាស់ផ្ទះ​ត្រូវជា​ពូ​របស់​ជន​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ក្មួយ​របស់​គាត់​ដែល​ចងក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ យួ​ង សំ​និ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ។

គាត់​បញ្ជាក់​ទៀត​ថា កាលពី​ព្រលប់​ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ​រហូត​ដល់​ម៉ោង​៤​ជិត​ភ្លឺ លុះដល់​ព្រឹក​ឡើង​ក៏​ឃើញ​ចងក​នៅ​មុខ​ផ្ទះ​ស្លាប់​បាត់​តែ​ម្តង ។

ពូ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ទៀត​ថា រូប​គាត់​មិនដឹង​ពី​មូលហេតុ​នៃ​ការ​សម្លាប់​ខ្លួន​របស់​ក្មួយ​គាត់​ឡើយ ប៉ុន្តែ​គាត់​បាន​ប្រទះ​ឃើញ​លិខិត​បណ្ដាំ​ដែល​ក្មួយ​សរសេរ​ទុក​ថា ខ្លួន​មាន​ជំពាក់​ប្រាក់​គេ​ចំនួន​៨​ម៉ឺន​រៀល និង​មាស​៥​ហ៊ុន ។

យោង​តាម​លិខិត​បណ្ដាំ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម