លោក​អើយ! ធ្លាក់​យន្ត​ហោះ​មួយ​ទៀត​ល្ងាច​​នេះ​នៅ​តៃវ៉ាន់ សម្លាប់​មនុស្ស​ ជាង​ ៥០​ នាក់

 
 


យន្ត​​ហោះ​ MH17 សាច់ញាតិជនរងគ្រោះ​មិន​ទាន់​​បាត់​យំ​ផង​ ​ ​ស្រាប់​តែ​យន្ត​​​ហោះ TransAsia(ជើង​ហោះ​ហើរ ​​GE222) ​​ធ្លាក់​នៅ​តៃវ៉ាន់​​​នា​​ម៉ោង​ ៥:៤៣​ ល្ងាច​​នេះ​​​ថែមមួយ​ទៀត។ ហេតុការណ៍អាក្រក់នេះ​ យោង តាម របាយការណ៍បឋម បានឲ្យដឹងថា​​ ក្នុងចំណោមមនុស្សលើយន្តហោះខ្នាតមធ្យម ៥៨នាក់ មាន ៥១នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ  និង  ៧នាក់ផ្សេងទៀតរងរបួស។

អាជ្ញាធរ​បាន​រាយ​ការណ៍​ថា​​​ យន្ត​ហោះ​​​ខាង​លើ​ធ្លាក់​នៅ​​​​ព្រលាន​ក្បែរ​កោះ​ Penghu ។ មុន​ធ្លាក់​​ យន្ត​​ហោះ​​នោះ​​ត្រូវ​បាន​ឲ្យ​ដឹង​ថា​ចេញ​ដំណើរ​​ពី​ទី​ក្រុង​ Kaohsiung  តំបន់​និរតី​​​នៃ​តៃវ៉ាន់។ ​ប្រភព​បាន​​ឲ្យ​ដឹង​​បន្ត​ថា​ ​យន្ត​ត្រូវ​​បង្ខំ​​ឲ្យ​ចុះចត​​​ព្រោះ​ដឹង​ថា​អាកាស​ធាតុ​អាក្រក់​​ដើម្បី​បញ្ចៀស​​ហានិភ័យ​ ប៉ុន្តែ​​ទី​បំផុត​​​នៅ​តែ​​គ្មាន​សុវត្ថិភាព​ដដែល។​ យន្ត​​ហោះ​នេះ​ផ្ទុក​មនុស្ស​​​៥៨​​នាក់ ​ដែល​រួម​បញ្ចូល​ទាំង​អាកាស​យានិក​បួន​រូប​​ផង។


​នេះ​ជា​ទិន្នន័យ​បឋម​ប៉ុណ្ណោះ ​សូម រង់​ចាំ​ព័ត៌មាន​ Update ​បន្ថែម​ទៀត​ ពី Sabay ….

ប្រភព channel news asia



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម