សមត្ថកិច្ចឃាត់ខ្លួន ជនប្រមឹកប្រើហិង្សាកាប់ប្រពន្ធ
ខេត្តកំពត ៖ បុរសម្នាក់បានផឹកជាមួយមិត្តភក្តិរបស់ខ្លួននៅក្រៅផ្ទះរហូតដល់ស្រវឹងទើបមកផ្ទះរៀងៗខ្លួន។ ពេលមកដល់ផ្ទះបានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធហើយបានយកកាំបិតកាប់ប្រពន្ធបណ្តាលឲ្យរយះបីកន្លែងរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។ លោកវរៈសេនីយត្រី ណុប ចាន់ភាព អធិការរងស្រុកទឹកឈូបានប្រាប់កោះសន្តិភាពថា ជុំវិញករណីអំពើហិង្សារវាងប្តី និងប្រពន្ធពីរនាក់នេះ មានអង្គហេតុដូចខាងក្រោម ៖ មុនពេលកើតហេតុ នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៤ ខែមិថុនា ប្តីឈ្មោះ ពើយ ពិ អាយុ៣៣ឆ្នាំជាអ្នកនេសាទ ពេលត្រឡប់មកពីសមុទ្រមានការហេវហត់យ៉ាងខ្លាំង លុះមកដល់ផ្ទះប្រពន្ធមិនទាន់ដាំបាយឲ្យកូន និងប្តីហូប ពេលនោះប្តីហេវពេកក៏ចេញដកមេ ដើម្បីបំបាត់ការហេវបាយ លុះមានដើមទុនស្រាចូលពោះហើយក៏មកផ្ទះវិញ។
ក្រោយមកបានទាស់សម្ដីគ្នាជាមួយប្រពន្ធរួចប្តីបានវាយប្រពន្ធនឹងកាំបិត ពេលនោះប្រពន្ធគេចក៏បណ្តាលឲ្យត្រូវក្បាលនឹងជ្រុងជញ្ជាំងឥដ្ឋរងរបួសរយះបីកន្លែង ហើយត្រូវបងប្អូនជួយដឹកទៅមណ្ឌលសុខភាពដើម្បីរុំរបួស។ រីឯជនបង្កហេតុជាប្តី ក្រោយពីកើតហេតុក៏ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលនាំខ្លួនទៅកាន់អធិការនគរបាលស្រុកភ្លាមៗដើម្បីធ្វើការសាកសួរ។ លុះព្រឹកឡើងថ្ងៃទី៥ ខែមិថុនានេះ ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ហ៊ុយ ហ៊ីម អាយុ៣៧ឆ្នាំ បានឡើងមកអធិការស្រុក ដើម្បីសុំឲ្យសមត្ថកិច្ចលើកលែងទោសប្តី សុំឲ្យត្រឹមតែអប់រំណែនាំប្តីហើយឲ្យចុះកិច្ចសន្យាកុំឲ្យប្រើអំពើហិង្សាមកលើប្រពន្ធដូចថ្ងៃនេះទៀត។
លោកអធិការរងបានឲ្យដឹងទៀតថា ដោយប្រពន្ធអង្វរសុំឲ្យសមត្ថកិច្ចលើកលែងទោសប្តី ហើយក្រុមគ្រួសារនេះមានជីវភាពក្រីក្រ រកព្រឹកខ្វះល្ងាច ហើយមានកូននៅក្នុងបន្ទុកដល់ទៅពីរនាក់ផងនោះ លោកក៏បានសុំយោបល់ទៅលោកស្នងការខេត្តដើម្បីសុំអប់រំ និងចុះកិច្ចសន្យាឲ្យឈប់ប្រើអំហិង្សាលើក្រុមគ្រួសារប្រពន្ធតទៅទៀតហើយក៏ឲ្យវិលទៅផ្ទះវិញតាមសំណូមពររបស់ប្រពន្ធទៅ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរ កាលពីឆ្នាំកន្លងទៅនេះ បុរសជាប្តីប្រើអំពើហិង្សា ដោយយកកាំបិតផ្គាក់កាប់ប្រហារ ទៅលើក្បាលស្ត្រីជាប្រពន្ធជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី៨ តុលា ២០១៥ ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ។
លោកអធិការនគរបាលស្រុកកូនមុំ បានឱ្យដឹងថា បុរសជាប្តីដៃដល់ឈ្មោះ វាង ធិន អាយុ២៧ឆ្នាំ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ភ្លាមៗបាត់ ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ស្រី ពៅ អាយុ២១ឆ្នាំ ទាំង២នាក់ប្តីប្រពន្ធ ជាប្រជាកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ស្រុកកូនមុំ តែគ្រូពេទ្យប្រាប់ថា របួសធ្ងន់ខ្លាំងពេកមិនអាចព្យាបាលបានសាច់ញាតិក៏បញ្ជូនបន្តទៅព្យាបាលនៅឯរាជធានីភ្នំពេញជាបន្ទាន់ភ្លាមៗ មិនដឹងថាស្លាប់ឬរស់នៅឡើយទេ ។
លោក បានបន្តថា មុនពេលកើតហេតុ បុរសជាប្តីប្រចណ្ឌប្រពន្ធជាយូរខែមកហើយ ហើយពេលផឹកស្រវឹងម្តងៗ តែងតែមករករឿងឈ្លោះប្រកែកជាមួយប្រពន្ធ និងប្រមាថកាប់សម្លាប់ចោលជាច្រើនដងដែរ ទើបមកដល់ថ្ងៃកើតហេតុ បន្ទាប់ពីផឹកស្រាជាមួយមិត្តភក្តិក្នុងភូមិ ពេលមកដល់ផ្ទះក៏ឈ្លោះប្រកែកជាមួយប្រពន្ធ២-៣ម៉ាត់ ស្រាប់តែស្ទុះទៅទាញកាំបិតផ្គាក់ មកកាប់ប្រហារប្រពន្ធជាច្រើនកាំបិត រួចក៏រត់គេចខ្លួនទៅពួននៅចម្ការក្បែរភូមិ ត្រូវបានសមត្ថកិច្ចពង្រាយកម្លាំងគ្រប់ច្រកល្ហក ទើបចាប់ជនដៃដល់បាននៅព្រឹកថ្ងៃទី៩ តុលា ហើយបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតីវិធី ។
ប្រភពព័ត៌មានដែលទទួលបាននៅល្ងាចថ្ងៃទី៩ តុលា នេះ បានឱ្យដឹងថា ស្ត្រីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ មិនសង្ឃឹមថារស់នោះទេ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!