ស្វាមី កាតុ ធ្លាក់ខ្លួនឈឺធ្ងន់ បញ្ចូនទៅសង្គ្រោះ នៅប្រទេសវៀតណាម
ភ្នំពេញៈ ស្វាមីរបស់តារាកំប្លែងអ្នកនាង កាតុ គឺ លោកខ្យង បានធ្លាក់ខ្លួនឈឺធ្ងន់ បញ្ចូនទៅព្យាបាល នៅមន្ទីរពេទ្យ ប្រទេសវៀតណាម កាលពីយប់មិញ។
បើតាមប្រភពពីសាច់ញាតិ បានបង្ហើបអោយដឹងថា នេះជាលើកទី១ ហើយដែលស្វាមី របស់តារាកំប្លែង អ្នកនាង កាតុ បានធ្លាក់ខ្លួនឈឺ ដោយសារតែ សម្ពាធឈាមឡើង ដាច់សរសៃឈាម បេះដូង អាការៈធ្វើទុក្ខខ្លាំង ត្រូវបញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាម ទាំងយប់ កាលពីថ្ងៃទី៤ ម្សិលមិញ។
ដោយឡែកទាំងទងអាការៈជំងឺរបស់ លោកខ្យង ពេលនេះ បានធូរស្រាល ឫយ៉ាងណា គេហទំព័រ Looking TODAY មិនទាន់អាចទាក់ទង សាកសួរបានទេ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកកាលពីឆ្នាំ២០១៤ ថា តារាកំប្លែងស្រីសម្បូរ វោហារស័ព្ទមិនចេះរីងស្ងួត អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ ត្រូវឃ្លាត ឆ្ងាយពីការងារសិល្បៈ ព្រោះជាប់ភារកិច្ចសម្រាលកូន ។ បន្ទាប់ពីសម្រាលកូនរួច មិនទាន់រឹងដៃរឹងជើង ស្រួលបួលផង ក៏ ស្រាប់តែតារារូបនេះ បានប្រញាប់ប្រញាល់ វិលរកសិល្បៈវិញភ្លាមៗ ព្រោះតែខ្លាចបាត់ ឱកាសប្រមូលប្រាក់ ។
ស្វាមី របស់អ្នកនាង កាតុ ឲ្យដឹងថា ក្រោយ ពីសម្រាលកូនរួចរាល់ ភរិយារបស់លោក មានសុខភាពល្អទាំងម្តាយ និងកូន គ្មានអ្វីជាបញ្ហាចោទនោះទេ ។ សម្រាប់ការផ្អាកការងារសិល្បៈ គឺផ្អាក មិនយូរទេ ព្រោះភរិយារបស់លោក មានការងារច្រើន ឈប់យូរមិនកើតទេ ។
លោក ខ្យង បានប្រាប់ទៀតថា “ ក្រោយពីសម្រាលកូនរួច ភរិយារបស់ខ្ញុំ គាត់មិនឈប់ពីសិល្បៈយូរទេ គឺគាត់ ចំណាយពេលតែ១ខែ ដើម្បីមើល ថែខ្លួន ឲ្យរឹងដៃរឹងជើងបន្តិច គាត់នឹងត្រឡប់ទៅធ្វើការជាធម្មតាវិញ ព្រោះការងារ របស់គាត់មានការរវល់ច្រើន បើឈប់ច្រើនជាងនេះ មិនកើតទេ។ ជាក់ស្តែងនៅក្នុងពេលឆាប់ៗនេះ ទស្សនិកជនអាច និងចាប់ផ្តើមឃើញវត្តមានភរិយាខ្ញុំ នៅលើកញ្ចក់ទូរទស្សន៍វិញ ផងក៏ដឹង ” ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!