Manchester United ទិញបាន Eric Bailly ពី Villareal ក្នុងតម្លៃ ៣០លានផោន ជាផ្លូវការ
អង់គ្លេស៖ អ្នកគាំទ្របានរំពឹងថា Ibrahimovic អាចនឹងជាកីឡាករទី១ដែលលោក Jose Mourinho ទិញយកមកមុនគេ ក្នុងរដូវកាលថ្មី តែផ្ទុយទៅវិញ វាខុសពីការរំពឹងទុក ហើយជាក់ស្តែង ក្លិបបិសាចក្រហម Manchester United ទើបបានចុះកិច្ចព្រមព្រៀងទិញយកខ្សែការពារ Eric Bailly ពី Villarreal បានសម្រេច ក្នុងតម្លៃ ៣០លានផោន (ប្រមាណជាង ៤៣លានដុល្លារ)។
ខ្សែការពាររបស់ក្រុមជម្រើសជាតិ Ivory Coast រូបនេះ បានចុះកុងត្រារយៈពេល៤ឆ្នាំ ជាមួយក្លិប ដែលជាកីឡាករដំបូងគេផ្ទេរមកលេង Man Utd មុនគេ ក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងរដូវកាលថ្មីនេះ។
Bailly ដែលមានវ័យទើបតែ ២២ឆ្នាំ បាននិយាយថា «នេះជាក្តីស្រមៃដ៏ពិតប្រាកដមួយរបស់ខ្ញុំ ក្នុងការមកលេងនៅ Man Utd។ ក្នុងការលេងបាល់ទាត់ក្នុងកម្រិតខ្ពស់ ជាមួយក្លិបធំនេះ គឺជាអ្វីដែលខ្ញុំធ្លាប់តែងតែប្រាថ្នាពីមុនមក» ។
ចំនែកឯគ្រូបង្វឹកលោក Jose Mourinho វិញក៏បាននិយាយដែរថា « Eric មានទេពកោសល្យផ្ទាល់ខ្លួនរបស់គេ ហើយខ្ញុំគិតថា គេអាចនឹងជាកីឡករល្អ និងមានអនាគតនៅទីនេះ»។
គួររំលឹកផងដែរថា កាលពីគាត់លេងនៅលីក La Liga គាត់បានបង្ហាញវត្តមានជាមួយក្លិបទាំងអស់ ៤០ប្រកួត ដោយ៥ប្រកួតដំបូង ជាមួយក្លិប Espanyol។
កីឡាកររូបនេះធ្លាប់បានផ្ទេរពីក្លិប Espanyol ទៅ Villarreal ក្នុងតម្លៃ ៤.៤លានផោន កាលពីខែមករា ឆ្នាំ២០១៥ កន្លងទៅ ហើយក៏ធ្លាប់បានជួយឲ្យក្រុមជម្រើសជាតិ Ivory Coast ឈ្នះនូវពានរង្វាន់ Africa Cup ផងដែរ។
Bailly ក៏បានបន្ថែមទៀតដែរថា «នេះជាទំនុកចិត្តដ៏ធំមួយ ដែលគ្រូបង្វឹកដែលពោរពេញដោយបទពិសោធន៍ បាននាំយកខ្ញុំមកលេងនៅទីនេះ ហើយគាត់មានការជឿជាក់លើរូបខ្ញុំ ដោយបានទិញខ្ញុំមុនគេបង្អស់ ក្នុងនាមគាត់ជាគ្រូបង្វឹករបស់ Man Utd»។
ទាក់ទងនឹងការទិញកីឡាករនេះ ក្លិបបិសាចក្រហម Manchester United ក៏ត្រៀមខ្លួនរួចរាល់ដែរ ក្នុងការនាំយកកីឡករ Ibrahimovic គ្រាន់តែកីឡាកររូបនេះមិនទាន់សម្រចចិត្ត ហើយព្យាយាមធ្វើការពន្យា ដូច្នេះវាត្រូវការពេលវេលាយូរបន្តិចសម្រាប់អ្នកគាំទ្រ៕
ប្រភព ៖ BBC
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!