រកឃើញបុរសបម្រើការ លើយន្តហោះម្នាក់ មុខឡើងដូច Song Joong Gi ចឹង កំពុងល្បីពេញអ៊ីនធឺណិត!

 
 

ចិន៖ អ្នកបម្រើលើយន្តហោះជនជាតិចិន ដ៏សង្ហាម្នាក់ បានធ្វើឲ្យអ្នកដំណើរ នៅលើយន្តហោះ យល់ច្រឡំថាលោក គឺជាតារាសម្តែងកូរ៉េដ៏ល្បីឈ្មោះ Song Joong Gi ទៅវិញ ក៏ព្រោះតែមុខស្រដៀងគ្នាខ្លាំងពេក។

ទន្ទឹមនឹងនេះ គួរឲ្យដឹងថា បុរសសង្ហាបម្រើការលើយន្តហោះនេះ មានឈ្មោះថា Ming Pungអាយុ២២ឆ្នាំ បច្ចុប្បន្នបម្រើការងារនៅក្រុមហ៊ុនអាកាសចរណ៍ China Southern Airline និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិតផងដែរ។

ជាការពិតណាស់ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត ពីបុរសម្នាក់នេះ គឺថាបើនិយាយពីស្បែករបស់គាត់វិញ ពិតជាសស្អាតរលោងដូចជាមនុស្សស្រីអញ្ចឹង និងមានកម្ពស់ខ្ពស់ទៀតផង។ ចំណែកឯភ្នែកវិញ គ្មានត្របកភ្នែក២ជាន់អ្វីទេ ប៉ុន្តែមើលទៅពិតជាស្រទន់ ទន់ភ្លន់មែនទែន។ ចំពោះម៉ូតសក់វិញ បែបសាមញ្ញៗទេ ប៉ុន្តែបើនិយាយពីចំនុចដែលទាក់ទាញខ្លាំងបំផុតវិញនោះ គឺស្នាមញញឹមរបស់គាត់ ពិតជាគួរឲ្យស្រលាញ់  និងសង្ហាបំផុតឆក់យកបេះដូងអ្នករាល់គ្នាតែម្តង។

ទាំងនេះហើយជាលក្ខណៈពិសេស ដែលស្រដៀងទៅនឹងតារាសម្តែងរូបសង្ហា មានមន្តស្នេហ៍  និងជាសណព្វចិត្ត របស់អ្នកគាំទ្រទូទាំងពិភពលោកទៀតនោះ គឺលោក Song Joong Gi នោះឯង។

ជារួមមក បច្ចុប្បន្ននេះលោក Ming Pung មិនត្រឹមតែល្បីពាសពេញបណ្តាញសង្គមនៅក្នុងប្រទេសចិននោះទេ  ប៉ុន្តែល្បីដល់ក្រៅប្រទេសនានាថែមទៀតផង។ លើសពីនេះ  មានមហាជនជាច្រើន បាននាំគ្នាសុំលោកថតរូបជាមួយទៀតផង ដោយពួកគេយល់ច្រឡំស្មានថាលោក Ming Pung គឺជាលោក Song Joong Gi ៕

ចុះប្រិយមិត្តវិញ តើឃើញចំនុចដូចគ្នាត្រង់កន្លែងណាខ្លះ រវាងលោក Ming Pung និង លោកSong Joong Gi !?

ប្រភព៖ AllKpop

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា អ្នកគាំទ្រ បានភ្ញាក់ផ្អើល នៅពេលឃើញស្រីស្អាតម្នាក់ មានមុខមាត់ស្រដៀង តារាចម្រៀងស្រី Suzy Bae ក្នុងក្រុម Miss A

ចំពោះរូបថតប៉ុន្មានសន្លឹក របស់នារីម្នាក់ ស្លៀកឈុតស៊ិចស៊ី​នៅឆ្នេរសមុទ្រនោះ បានធ្វើឲ្យអ្នកគាំទ្រ យល់ច្រឡំថា ជានាង Suzy ព្រោះថា ពិតជាស្រដៀងគ្នាខ្លាំងណាស់។

ប៉ុន្តែបើតាមការអង្កេត ពីអ្នកលេងបណ្តាញសង្គម រកឃើញថា រូបថតស៊ិចស៊ីទាំងនោះ មិនមែនជានាង Suzy តែជាតារាម៉ូដែលម្នាក់ឈ្មោះ Yoo Seung Ok។ ចំពោះ Yoo Seung Ok បានឆក់បេះដូងបុរសជាច្រើននាក់ បន្ទាប់ពីនាង បានបង្ហាញខ្លួន ក្នុងកម្មវិធីទូរទស្សន៍មួយ ឈ្មោះ «Star King» ដែលនាងឡើងរាំតាមបទ Up&Down របស់ក្រុមចម្រៀង EXID​។ ហើយមិនតែប៉ុណ្ណោះ អ្នកលេងបណ្តាញសង្គមភាគច្រើន ក៏បានចាត់ទុកនាងជា​ Clara ទី២ (តារាម៉ូដែលស្រី) ទៀតផង ព្រោះតែរូបរាងស្រឡូនស្អាតរបស់នាង៕

តោះមើលរូបថតនាង Suzy និង នាង Yoo Seung Ok បន្តិចមើលថា​ ស្រដៀងគ្នាមែនទេ?

កញ្ញា Yoo Seung Ok

កញ្ញា Suzy

លើសពីនេះទៅទៀត អ្នកលេងប​ណ្តាញសង្គម បានចាប់អារម្មណ៍លើ រូបសម្រស់ របស់ប៉ូលីសស្រីម្នាក់ ដែលមានមុខមាត់ ស្រដៀងនឹង​តារាស្រីកូរ៉េ Taeyeon ក្រុមចម្រៀង Girls’ Generationថែមទៀតផង។

ចំពោះប៉ូលីសស្រីស្រស់សោភារូបនោះ មានឈ្មោះថា Park yeri បានបង្ហាញខ្លួន នៅក្នុងកម្មវិធី "Same Bed Different Dreams" ដែលធ្វើឲ្យមនុស្សជាច្រើន ភ្លឹកនឹងសម្ផស្សរបស់នាង ហើយថែមទាំងគិតថា​នាង ពិតជាមាន មុខស្រដៀងតារាស្រីកូរ៉េ Taeyeon ទៀតផង។ មិនតែប៉ុណ្ណោះ រូបថតរបស់ប៉ូលីសស្រី Park yeri និង Taeyeon ត្រូវអ្នកគាំទ្រ យកដាក់ប្រៀបធៀបគ្នា ព្រោះថាពួកគេ គឺពិតជាស្រដៀងគ្នា ​សូម្បីតែម៉ូតសក់ និងទម្រង់មុខ។

គួរបញ្ជាក់ផងដែរថា នាង Park Yeri ធ្លាប់ល្បីល្បាញរូចមកហើយ តាមរយៈប៉ុស្តិ៍កូរ៉េ SNS លើរូប សម្រស់ និងការងារ របស់នាងជាមន្រ្តីប៉ូលីស៕

តោះមើលរូបថត ប៉ូលីសស្រីម្នាក់នោះ និងនាង Taeyeon តើពិតជាស្រដៀង ដូចគេនិយាយមែនឬអត់?

កញ្ញា Park yeri

កញ្ញា Taeyeon

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម