ក្រុមហ៊ុន SONY បានបើកសម្ពោធបន្ទប់ តាំងពិព័រណ៌ផលិតផល ជាផ្លូវការ

 
 

ភ្នំពេញ៖ ក្រុមហ៊ុន SONY បានសហការជាមួយក្រុមហ៊ុន Sunsimexco Co., Ltd បានបើកសម្ពោធបន្ទប់ តាំងពិព័រណ៌ផលិតផលដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ដែលមាន ទីតាំងនៅក្បែរវិមានឯករាជ្យ អគារលេខ១៤១ អាអឺសូន្យ និង អាអឺ១ មហាវិថីព្រះនរោតម្ត សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ សម្រាប់ដាក់តាំងបង្ហាញ គ្រប់ផលិតផល SONY ដែលជាសុទ្ធតែជាម៉ាកដែលទទួលបានការគាំទ្រ ការជឿទុកចិត្តពីសំណាក់អតិថិជនទៅលេីគុណភាព និងសេវាកម្ម។ 

ក្រុមហ៊ុនបានធ្វើការផ្តល់ជូនជាពិសេសសម្រាប់អតិថិជននៅក្នុងឱកាស បើកសម្ពោធនេះ មានដូចជា ការបញ្ចុះតម្លៃរហូតដល់ 50% លើគ្រប់ផលិតផល។ អតិថិជនដែលបានអញ្ជើញមកចំនួន 150 នាក់ដំបូង ទទួលបានការបញ្ចុះតម្លៃលើផលិតផល PlayStation 4 ចំនួន 50គ្រឿង កាសស្តាប់ម៉ូដែល MDRXB450AP ចំនួន50គ្រឿង បាសដាក់តាមខ្លួន មាន wireless និង bluetooth ម៉ូដែល SRS-XB2 ចំនួន50គ្រឿង និងផលិតផលជាច្រើនមុខផ្សេងទៀត។ ចំនែកការបញ្ចុះតម្លៃនេះក្រៅពីផលិតផលបីមុខខាងលើ នឹងបន្តរហូតដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ2016។ កាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនក៏មានចែក កាដូអនុស្សាវរីយ៍ជូន ដល់អតិថិជនដែលចូលរួមទស្សនាផលិតផលនៅបន្ទប់តាំងពិពរណ៌ ក្នុងថ្ងៃសម្ពោធផងដែរ ដែលកាដូមានចំនួនរហូតដល់ 1000។

ក្នុងពិធីបើកសម្ពោធនេះ មានអតិថិជនចូលរួមសរុបប្រមាណជាង 1000នាក់ចូលរួម ហើយ ពួកគាត់សម្តែងនូវអារម្មណ៍ រីករាយ ដែលបានចូលរួមទស្សនាផលិតផល ថែមទាំងទទួលបានកាដូអនុស្សាវរីយ៍ពី ក្រុមហ៊ុន។ លោក តាំង សុធារិទ្ធ តំណាងក្រុមហ៊ុន ស៊ុនស៊ីមិចកូ ដែលជាក្រុមហ៊ុនចែកចាយផលិតផល SONY បានបញ្ជាក់ថា ដើម្បីតបស្នងដល់អតិថិជនដោយមានការគាំទ្រ ពីសំណាក់អតិថិជនមកលើផលិតផល SONY ក្រុមហ៊ុននឹងបន្តរនាំមកនូវកម្មវិធីល្អៗ ជាច្រើនទៀតនា ពេលខាងមុខ ដូចដែលក្រុមហ៊ុនធ្លាប់បាន ផ្តល់ជូនជាច្រើនកន្លងមក។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលSONY សូមទាក់ទងទៅកាន់ផ្នែកសេវាបម្រើ អតិថិជនរបស់ក្រុមហ៊ុន តាមរយៈទូរសព្ទលេខ 023 216 072-073 / 012 873 951 ។ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម