មន្ត្រីនៅក្រសួងសេដ្ឋកិច្ចម្នាក់ ក្លាយជាមេចោរប្លន់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រួមជាមួយកូនប្រុសម្នាក់ត្រូវបានសមត្ថកិច្ច ខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីឆែកឆេរលំនៅឋាននៅ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រកឃើញម៉ូតូចំនួន៣គ្រឿង ក្នុងនោះមានហុងដាឌ្រីម សេ១២៥ មួយគ្រឿង ដែលជនសង្ស័យទើបប្លន់បានពី បុរសម្នាក់នៅសង្កាត់ភ្នំពេញថ្មី ។ ការឈានទៅឆែកឆេរលំនៅឋានហើយរកឃើញ ម៉ូតូដែលប្លន់បានថ្មីៗនេះ គឺតាមរយៈប្រព័ន្ធជីភីអេស (GPS) ដែលបំពាក់លើម៉ូតូរបស់ជនរងគ្រោះ ។
ប្រតិបត្ដិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែមិថុនា ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ខឹម ស្រីមុំ អាយុ៤១ឆ្នាំ ជាម្តាយ និងឈ្មោះ សៀក អ៊ូហៀង ភេទប្រុស អាយុ១៨ឆ្នាំត្រូវជាកូន ។ អ្នកទាំង២នាក់ជាប្រពន្ធ និងកូនរបស់ជនសង្ស័យ ឈ្មោះ មៀង ហេង អាយុ៤៤ឆ្នាំ ជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញាវត្ថុ បានគេចខ្លួនបាត់ ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង បានឱ្យដឹងថា កាលពីវេលាម៉ោង១១ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែមិថុនា ជនសង្ស័យឈ្មោះ មៀង ហេង បានធ្វើសកម្មភាពប្លន់យកម៉ូតូមួយគ្រឿងម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ នៅផ្លូវម៉ុងឫទ្ធី ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ម្ចាស់ម៉ូតូឈ្មោះ អេង រស្មី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បន្ទាប់ពីត្រូវចោរប្លន់យកម៉ូតូ ម្ចាស់ក៏បានមកប្តឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមប្រព័ន្ធ GPS និងឈានទៅឆែកឆេរលំនៅឋានខាងលើ រកឃើញម៉ូតូជនរងគ្រោះដែលទើបប្លន់បាន និងម៉ូតូ២គ្រឿងផ្សេងទៀត ។
លោកអធិការបានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់រួមទាំងកូនប្រុស និងដកហូតរថយន្តបាឡែនពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-6046 ម៉ូតូស្គូពីមួយគ្រឿង ពណ៌ខៅ្ម ពាក់ស្លាកលេខ កំពង់ចាម 1K-0272 ម៉ូតូស្មាសវីមួយគ្រឿង ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CO-0826 និងម៉ូតូសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥របស់ជនរងគ្រោះមានស្លាកលេខ ភ្នំពេញ 1FP-1861 ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!