ពេជ្រ សោភា នឹងបន្ត បើសិនជាលទ្ធផលល្អ (មានវីដេអូ)
ភ្នំពេញ៖ ដោយសាតែមានអ្នកគាំទ្រជាច្រើន ចោទជាសំនួរទៅ អ្នកនាង ពេជ្រ សោភា រឿងចាកចេញពី សិល្បៈ ដោយមិនមានមូលហេតុ ពិតប្រាកដ នៅល្ងាចថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៦នេះ អ្នកនាងពេជ្រ សោភា បានបង្ហោះវីដេអូមួយ នឹងបាននិយាយថា អ្នកនាងនឹងចេញទៅព្យាបាល ជំងឺនៅថ្ងៃស្អែក ។
នាងបន្តទៀតថា តាមពិតនាង មិនមែនចាកចេញពីសិល្បៈ នោះទេ តែអ្នកនាងមានជំងឺ នឹងគ្រាន់តែត្រូវការពេលវេលា សម្រាប់ព្យាបាល តែប៉ុន្នោះ ហើយបើសិនជាការព្យាបាល មានលទ្ធផលល្អ នោះ នាងនឹងនៅតែបន្តក្នុង វិស័យមួយនេះ តែយ៉ាងណាមិញ នាងមិនបានប្រាប់ឲ្យដឹងនូវ ជំងឺដែលធ្វើឲ្យនាង ត្រូវទៅពិនិត្យព្យាបាល នោះទេ ដោយនាងគ្រាន់តែបង្ហើបថា នេះជាជំងឺកាចសាហាវ សម្រាប់នាង ហើយសម្រាប់ថ្ងៃស្អែកនេះ នាងគ្រាន់តែទៅពិនិត្យ ពីអាការៈនៃ ជំងឺរបស់នាង មិនទាន់សម្រេចថា ត្រូវព្យាបាល ឬយ៉ាងណាឡើយ ។
នៅក្នុងនោះផងដែរ អ្នកនាងពេជ្រ សោភា បានសំណូមពរឲ្យអ្នគគាំទ្របន្ត គាំទ្រ និង អរគុណសម្រាការលើកទឹកចិត្ត របស់ពុកម៉ែបងប្អូន ហើយបន្ទាប់ពីព្យាបាលរួច ពេជ្រ សោភា នឹងមានបទចម្រៀង Original ថ្មីជាច្រើនទៀត សម្រាប់ឲ្យពុកម៉ែបងប្អូន ជាពិសេស អ្នកគាំទ្រ រីករាយសណ្តាប់ ទុកជាការកម្សាន្ត ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក គួររំលឹកព័ត៌មានកាលពីលើកមុនផងដែរថា ប្រភពព័ត៌មានទម្លាយចេញ ពីក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ បានឲ្យដឹងថា តារាចម្រៀងដែលសម្បូរ ទៅដោយរឿងរ៉ាវមិនចេះចប់ និងជាគ្រូបង្វឹកក្នុងកម្មវិធី «The Voice Camdodia» អ្នកនាង ពេជ្រ សោភា កំពុងតែត្រៀមខ្លួនចេញទៅប្រទេសបារាំង ដើម្បីព្យាបាលជំងឺរបស់នាង បន្ទាប់ពីការចេញទៅព្យាបាល នៅប្រទេសថៃ នៅតែមិនទាន់ជាសះស្បើយ។ ពេជ្រ សោភា បានបង្ហាញខ្លួនក្នុងកម្មវិធីមង្គលការរបស់តារាចម្រៀង និងជាពិធីការិនី ថន តារា ក្នុងស្ថានភាពមានជំងឺជាប់ខ្លួន ខណៈដែលតារាចម្រៀងស្រីរូបនេះ មិនងាយចូលរួមក្នុងកម្មវិធីមង្គលការ អ្នកសិល្បៈណាឡើយ ក្រៅពីមនុស្សជិតដិតបំផុតជាមួយនាង។
ការបង្ហាញខ្លួនរបស់អ្នកនាង ពេជ្រ សោភា ក្នុងពិធីមង្គលការនេះ បានធ្វើឲ្យមហាជនជាភ្ញៀវកិត្តិយស មានការភ្ញាក់ផ្អើល និងសាទរជាខ្លាំងដោយមានអ្នកខ្លះ ចោមរោមថតរូបជាមួយយ៉ាងច្រើន ខណៈនាងក៏បានឡើងបកស្រាយ បទចម្រៀងចំនួន៣បទ មានដូចជាបទ «ស្រឡាញ់បង, ម៉ែឲ្យជិះឆ្កែ »និង«រាំញីកែងជើង» ជាមួយ លោក ដេវីត ផងដែរ។
តារាចម្រៀង ពេជ្រ សោភា ត្រូវបានគេសង្កេតឃើញថា នាងបានស្លៀកសម្លៀកបំពាក់ ម៉ូដដដែល ដែលបានស្លៀក កាលពីថ្ងៃប្រឡង «The voice Cambodia» វគ្គផ្ដាច់ព្រ័ត្ត ប៉ុន្តែ បានប្ដូរម៉ូដសក់ និងផាត់មុខបែបសិចស៊ី។ អ្វីដែលប្លែកនោះ រូបរាងរបស់អ្នកនាង ហាក់ស្គមស្គាំង ស្លេកស្លាំង ដូចជាមនុស្សមានជំងឺ ហើយមិនសូវនិយាយស្ដីច្រើន ជាមួយអ្នកសិល្បៈដូចគ្នា ក៏ដូចជាអ្នកព័ត៌មាននោះឡើយ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!