ផ្លែឈើ៥មុខនេះ ជួយកម្ចាត់កាកសំណល់ ចេញពីរាងកាយ បានយ៉ាងមានប្រសិទ្ធភាព!
នៅលើភពផែនដីយើងនេះ មានផ្លែឈើច្រើនប្រភេទណាស់ ដែលក្រៅពីមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ហើយ ក៏នៅមានសារប្រយោជន៍ និងគុណប្រយោជន៍ល្អៗ ពិសេសជាច្រើនថែមទៀតផង។
មិនតែប៉ុណ្ណោះ ផ្លែឈើមួយចំនួនធំ គឺសុទ្ធតែមានផលល្អសម្រាប់រាងកាយ និងសុខភាពរបស់យើងទាំងអស់ ទោះបីជាមានមួយចំនួន វាមានទាំងផលអាក្រក់បន្តិចក្តី។ ចំណែកឯការទទួលទានអាហារមិនបានគ្រប់គ្រាន់ តាមតម្រូវការនៃរាងកាយ ឬបរិភោគចំណីអាហារមិនត្រូវតាមក្បួនខ្នាត ដូចជាការនិយមញ៉ាំអាហារដែលសម្បូរពោរពេញទៅដោយសារជាតិពុលជាដើម នឹងបណ្តាលឱ្យរាងកាយ មានជំងឺជាច្រើនមុខ មិនថា ក្អួតចង្អោរ រាគរូស ពុលចំណី...ផ្សេងៗ ហើយចៀសមិនផុតចុងក្រោយអាចនឹងកើតទៅជារោគធ្ងន់ធ្ងរ គឺមហារីកទៀតផង។
ផ្លូវដ៏ល្អដើម្បីការពារថែរក្សា និងបញ្ចៀសនូវរឿងអាក្រក់ៗទាំងនេះបាន នោះត្រូវឧស្សាហ៍ញ៉ាំបន្លែផ្លែឈើបណ្តេញ ជាតិពុលពីរាងកាយ ឱ្យបានច្រើនតាមដែលអាចធ្វើបាន។
ថ្ងៃនេះគេហទំព័រខ្មែរឡូត យើងសូមណែនាំនូវប្រភេទផ្លែឈើ ៥មុខដែលជួយលាងជាតិពុល និងកាកសំណល់ពីក្នុងខ្លួនរបស់អស់លោកអ្នក ប្រកបដោយប្រសិទ្ធភាពខ្ពស់៖
១. ផ្លែប៉ោម៖ ជាផ្លែឈើដ៏ល្អបំផុតសម្រាប់ការកម្ចាត់ជាតិពុល ចេញពីរាងកាយ ព្រោះវាមានផ្ទុកទៅដោយសារជាតិ Pectin ដែលអាចជួយលុបបំបាត់ជាតិពុល និងបង្កើនប្រូតេអ៊ីន ជួយជម្រុញពោះវៀន ឱ្យធ្វើការបានកាន់តែងាយស្រួលជាងមុន។ លើសពីនេះ ផ្លែប៉ោមក៏នៅមានជាតិសសៃខ្ពស់ ដែលជួយសម្អាតពោះវៀន និងការពារថ្លើមប្រយុទ្ធប្រឆាំងនឹងមេរោគនានា។
២. ផ្លែម្នាស់៖ ម្នាស់មានផ្ទុកសារធាតុដែលជួយអង់ស៊ីមរំញោចការបញ្ចេញទឹកអាស៊ីតនៅក្នុងក្រពះធ្វើឱ្យប្រូតេអ៊ីនដែលបំផ្លាញរាងកាយថយចុះយ៉ាងលឿន។ ម្នាស់ក៏អាចជួយព្យាបាលជំងឺរលាកស្បែក ព្រមទាំងជួយឱ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អផងដែរ។
៣. ផ្លែទំពាំងបាយជូរ៖ ដើរតួនាទីលាងសម្អាតជាតិពុលនៅក្នុងស្បែក ថ្លើម តម្រងនោមនិងពោះវៀន។ លើសពីនេះទៀត ផ្លែទំពាំងបាយជូរសម្បូរទៅដោយ សារធាតុរ៉ែ និងថាមពលផងដែរដែលជួយរក្សាឈាម ឱ្យមានកម្រិតស្មើរ ព្រមទាំងជួយកសាងជួសជុលកោសិកាក្នុងរាងកាយ។
៤. ផ្លែឪឡឹក៖ វាអាចជួយព្យាបាលជំងឺដំបៅក្រពះសម្ពាធឈាមចុះទាបបានយ៉ាងល្អ។របកឪឡឹកគឺសម្បូរទៅដោយសារធាតុក្លរ៉ូភីល (chlorophyll)ឯគ្រាប់វាវិញគឺសម្បូរវីតាមីនផងដែរ។ ចំណែកឯសាច់របស់វាគឺសម្បូរទៅដោ យជាតិទឹកជាច្រើន ដែលអាចជួយបំពេញបន្ថែមការខ្វះសារជាតិទឹក នៅក្នុងរាងកាយបានល្អឥតខ្ចោះ។
៥. ផ្លែល្ហុង៖ ល្ហុងមួយផ្លែអាចជួយការពារក្រពះអ្នក ឱ្យមានសុខភាពល្អចៀសពីជំងឺរលាកផ្សេងៗបាន ព្រោះផ្លែល្ហុងក៏អាចជួយបំបែកប្រូតេអ៊ីន ដែលគ្មានប្រយោជន៍ ឱ្យថយលឿន ដូចជាផ្លែម្នាស់ដែរ មិនតែប៉ុណ្ណោះ វាអាចជួយលាងសម្អាតពោះវៀននិងជំនួយដល់ការរំលាយអាហារបានល្អ ជាងផ្លែឈើដទៃទៀត៕
ក្រៅពីនេះ ការបរិភោគផ្លែឈើឱ្យបានទៀងទាត់ ក៏អាចជួយកាត់បន្ថយរោគសញ្ញា នៃជំងឺធ្លាក់ទឹកចិត្តបានជាច្រើនផងដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!