ចាប់ខ្លួន ជនសង្ស័យម្នាក់ ពីបទរំលោភ សេពសន្ថវៈ លើស្ត្រីម្នាក់ ខណៈនាងជិះម៉ូតូ ទៅដឹកប្តីពេលយប់

 
 

កំពង់ចាម៖ នារីម្នាក់ ត្រូវជនសង្ស័យម្នាក់ ចាប់រំលោភ ខណៈ នាងជិះម៉ូតូ ទៅដឹកប្តី នៅពេលយប់ លុះដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះ បានប្តឹង សមត្ថកិច្ចនគរបាល នៃ អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ធ្វើការឃាត់ខ្លួន ជនសង្ស័យនៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ 

បើតាមមន្ត្រីបគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ស.គ.ធ អាយុ២៤ឆ្នាំ មានទីលំនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម បានប្ដឹងថា ឈ្មោះ ញ៉ អុន ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម បានប្រព្រឹត្ត រំលោភសេពសន្ធវ:លើរូបនាង កាលពីម៉ោង៩យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចតាមផ្លូវក្រោយភូមិក្រឡាចម្ងាយ ប្រហែល៣៥០ម៉ែត្រ ខណៈ នាងជិៈម៉ូតូទៅយកប្តីនៅភូមិរលៀក ហើយជនសង្ស័យបានចាប់ផ្តួល ម៉ូតូនៅកន្លែងកើតហេតុ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ក្រោយទទួលបានពាក្យបណ្តឹងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុហើយធ្វើការត្រួតពិនិត្យ ឃើញថាពិតជាមានករណីរំលោភសេពសន្ថវៈពិតមែន។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនិតិវិធី៕

ប្រភព ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត មានឪពុកចុងចិត្តតិរិច្ឆាន ល្មោភតណ្ហា បានចាប់រំលោភកូនស្រីដើម តាំងពីរស់នៅខេត្ត កំពង់ ចាម រហូតដល់ខេត្តកោះកុង លុះម្តាយក្មេងស្រីទ្រាំលែងបាន ក៏ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន នៅវេលាម៉ោង ១០យប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សកម្មភាពចុះឃាត់ខ្លួន និងរំដោះក្មេងស្រី ដែលឪពុកចុង ចាប់ឃាំងក្នុងបន្ទប់ប្រុងចាប់រំលោភទៀត នោះ ធ្វើឡើងក្រោមការដឹកនាំលោក មីន រស្មី អធិការរងក្រុងខេមរភូមិន្ទ រួមទាំងកងកម្លាំងក្រោមឱវាទ ក្រោយពីទទួលបានពាក្យបន្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដោយចុះជួយក្មេងស្រីរងគ្រោះឲ្យរួចផុតពីការ ចាប់ឃាំងបានដោយសុវត្តិភាព និងឃាត់ខ្លួនជនសង្ស័យជាឪពុកចុង បានភ្លាមៗដែរ។

លោក មីន រស្មី បានឲ្យដឹងថា ជនសង្ស័យជាឪពុកចុង ជាជនល្មោភកាមមានឈ្មោះ ឡោ សារាយ អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅ ភូមិគោកព្រីង ស្រុកចំការលើ ខេត្តកំពង់ចាម មានមុខរបរលក់ ការ៉េម និងម្តាយក្មេងស្រីរងគ្រោះឈ្មោះ គ្រឿង វាសនា អាយុ ៣៥ឆ្នាំ ដោយឡែក ក្មេងស្រីរងគ្រោះ ឈ្មោះ យ.ឧ.ស អាយុ ១៥ឆ្នាំ មានមុខរបរលក់ស្រាបៀរនៅក្លឹបកំសាន្តអ៊ិចស្តារ។

លោកបានបន្តថា ក្រោយធ្វើការសាកសួរឪពុកចុងជាជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជា បានប្រព្រឹត្ត តាំងពីក្រុមគ្រួសាររស់នៅខេត្តកំពង់ចាម រហូតដល់ខេត្តកោះកុងប្រាកដមែន ក្មេងស្រី រងគ្រោះ បានប្រាប់សមត្ថកិច្ចថា ឪពុកចុងនាង បានចាប់នាងរំលោភនាងតាំងពីអាយុ ១៤ឆ្នាំមកម្លេះ តាំងពីខេត្តកំពង់ចាម រហូតដល់មករស់នៅខេត្តកោះកុង ហើយទង្វើដ៏អាក្រក់របស់ឪពុកចុង គឺរាប់ភ្លេច ហើយឲ្យតែម្តាយមិននៅផ្ទះ។

នាងបន្ដទៀតថា ឪពុកចុងតែងតែគំរាមនាងថា បើបែកការ នឹងអាលករសម្លាប់ទាំងម្តាយ និងកូន ទើបនាងលាក់ម្តាយ រហូតនាងមានផ្ទៃពោះ ១ខែ ទើបបែកការ ហើយទ្រាំលែងបាន នឹងអំពើឃោឃៅ បែបនេះទើបប្រាប់ម្តាយ ប៉ុន្ដែថ្មីៗនេះ នៅយប់ថ្ងៃទី២៥ ខែមិថុនានេះ ឪពុកចុង បានចាប់នាងឲ្យចូល បន្ទប់ហើយដេញឲ្យម្តាយទៅទិញកាតទូរស័ព្ទ ប្រុងចាប់រំលោភទៀត តែម្តាយដឹងសកម្មភាពមុន ក៏បានប្តឹងសមត្ថកិច្ចតែម្តង ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការ ខេត្ត ដើម្បីចាតការទៅតាមផ្លូវច្បាប់៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម