កម្មវិធីប្រកួតប្រជែងធុរកិច្ច របស់ធនាគារមេយប៊ែង ឆ្នាំ២០១៦

 
 

កម្មវិធីប្រកួតប្រជែងធុរកិច្ចរបស់ធនាគារមេយប៊ែង MAYBANK GO AHEAD. CHALLENGE 2016
សិស្សនិស្សិតកម្ពុជាប្រកួតប្រជែងយកតំណែង ក្នុងវគ្គផ្តាច់ព្រ័ត្រនៅ ប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងធុរកិច្ច Maybank GO Ahead. Challenge (MGAC2016) របស់ធនាគារមេយប៊ែង បានចាប់ផ្តើមខណៈដែល ធនាគារបានរៀបចំការប្រកួតវគ្គជម្រុះថ្នាក់ជាតិ ក្នុងប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៦។ បេក្ខជនឆ្នើមដែលបានជាប់ក្នុងវគ្គនេះ នឹងត្រូវចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែសីហា ដែលពួកគេនឹងត្រូវ ប្រកួតជាមួយបេក្ខជនមកពី ១៤ ប្រទេសជុំវិញពិភពលោក។

ការប្រកួតធុរៈកិច្ច Maybank GO Ahead. Challenge នេះបានបន្តទាក់ទាញអ្នកមានទេព្យកោសល្យ ពីសំណាក់ស្ថាប័នអប់រំឈានមុខ ថ្នាក់ឧត្តមសិក្សាទូទាំងសកលលោក ជាមួយនឹងបេក្ខជនច្រើនជាង ៣៦,០០០ នាក់ដែលមានសញ្ជាតិខុសៗគ្នា បានដាក់ពាក្យចូលរួមនៅក្នុងឆ្នាំនេះ។ ការដាក់ពាក្យបានកើនឡើងលើសពី ៥០% នៃចំនួនបេក្ខជនក្នុងឆ្នាំ ២០១៥ និងមានចំនួនច្រើនជាងការ ចាប់ផ្តើមដំបូងនៃការប្រកួតនាឆ្នាំ២០១២ ដែលទទួលបានការដាក់ ពាក្យចំនួន១,០០០នាក់ ដល់ទៅ៣៦ដង។

ក្នុងចំណោមបេក្ខជនចំនួន ២,៣០០នាក់ ពីបណ្តាសាកលវិទ្យាល័យ ទូទាំងប្រទេសកម្ពុជា ដែលបានដាក់ពាក្យចូលរួមប្រកួត បេក្ខជនឆ្នើមចំនួន ៤០ នាក់ត្រូវបានជម្រុះមកចូលរួមប្រកួតក្នុង វគ្គជម្រុះថ្នាក់ជាតិនៅអគារ មេយប៊ែង ថោវើ នៅរាជធានីភ្នំពេញ។ ក្នុងការប្រកួតពេញមួយថ្ងៃ បេក្ខជនបានប្រកួតប្រជែងគ្នាតាម រយៈការដោះស្រាយកិច្ចការ ដែលត្រូវបានរៀបចំឡើង ដើម្បីប្រឡងសមត្ថភាពរបស់ពួកគេក្នុងការគិតជាយុទ្ធសាស្ត្រ ការធ្វើផែនការយុទ្ធសាស្ត្រ និង ភាពរហ័សរហួន ក្នុងការឆ្លើយតប ខណៈពេលដែលពួកគេអាចបន្ថែមនូវ ការយល់ដឹងផ្នែកអាជីវកម្មដើម្បីដោះស្រាយបញ្ហាដែលប្រឈម និង ធ្វើការប្រកួតប្រជែងសម្រាប់តំណែង ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

លោកស្រី ស៊ីនត្សៀ លីវ នាយិកាប្រតិបត្តិនៃធនាគារមេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ក្នុងសុន្ទរកថាបើកកម្មវិធីថា “ការប្រកួតជម្រុះថ្នាក់ជាតិនៃការប្រកួត Maybank GO Ahead. Challenge ត្រូវបានរៀបចំឡើង ដើម្បីជ្រើសរើសបេក្ខជនឆ្នើមដើម្បីធ្វើជាតំណាងឲ្យប្រទេសកម្ពុជាក្នុង ការប្រកួតជាមួយប្រទេស ដទៃទៀតនៅវគ្គផ្តាច់ព្រ័ត្រ។ បេក្ខជននឹងត្រូវបានវាយតម្លៃ ដោយអ្នកជំនាញដែលមានបទពិសោធន៍ក្នុងការជ្រើសរើស បេក្ខភាពឆ្នើមដែលមានសក្តានុពល សម្រាប់ធនាគារ។ យើងយល់ឃើញថាបេក្ខជនកម្ពុជា មានភាពវ័យក្មេង មានថាមពល និងមានកំលាំងចិត្តខ្ពស់។ ដូច្នេះ យើងជឿជាក់ថាពួកគេ នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងនៅក្នុង សហគមអាស៊ាន។”

ការប្រកួតធុរកិច្ច Maybank GO Ahead. Challenge ដែលត្រូវបានរៀបចំឡើងជាលើកទីប្រាំ គឺជាកម្មវិធីប្រកួតសម្រាប់សិស្សនិស្សិតដំបូង បំផុតនៅក្នុងតំបន់ដែលជម្រុញការប្រកួតក្នុងចំណោមបេក្ខជន ទាំងចំណេះដឹង ផ្នែកហិរញ្ញវត្ថុនិងចំណេះដឹងទូទៅ។ ការប្រកួតក្នុងឆ្នាំនេះ #UnexpectTheExpected នឹងផ្តល់នូវការប្រកួតប្រជែងមួយ ដែលបណ្តុះការគិត និងសកម្មភាពផ្សេងៗ។ ភាពខុសប្លែកនៃការ ប្រកួតនេះគឺ ការរៀបចំនៃការប្រកួតមានលក្ខណៈខុសប្លែក ពីការប្រកួតផ្នែកហិរញ្ញវត្ថុធម្មតា។ បេក្ខជនត្រូវបានបង្ហាញពីការរងសម្ពាធនៃជីវិតពិត និងការរំពឹងទុកនៃស្ថាប័នថ្នាក់តំបន់/ពិភពលោក។

វគ្គចុងក្រោយនៃការប្រកួតធុរកិច្ច Maybank GO Ahead. Challenge ដែលជាវគ្គផ្តាច់ព្រ័ត្រ នាខែសីហាខាងមុខនេះ នឹងមានការចូលរួមពី បេក្ខជនចំនួន ៦០ នាក់ពីប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបូរី ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសថៃ ប្រទេសមីយ៉ាន់ម៉ា ប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសប៊្រុយណេ ប្រទេសចិន ទីក្រុងហុងកុង ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ប្រកួតដណ្តើមរង្វាន់ជាច្រើនដែលរួមមានទឹកប្រាក់ចំនួន ៤០,០០០ ដុល្លារអាមេរិកសម្រាប់ក្រុមជ័យលាភី ទឹកប្រាក់ចំនួន ២០,០០០ ដុល្លារអាមេរិកសម្រាប់ក្រុមទី២ និង ទឹកប្រាក់ចំនួន ១០,០០០ ដុល្លារអាមេរិកសម្រាប់ក្រុមទី៣។ ជ័យលាភីថ្នាក់សកលសម្រាប់ផ្នែកបុគ្គលនឹងទទួលបានរង្វាន់់ជា ទឹកប្រាក់ចំនួន ១,០០០ ដុល្លារអាមេរិក ព្រមទាំងការហ្វឹកហាត់ការងាររយៈពេល ២សប្តាហ៍នៅទីស្នាក់ការ ធនាគារមេយប៊ែងណាមួយទូទាំងពិភពលោក។

បេក្ខជនដែលបានចូលរួមវគ្គផ្តាច់ព្រ័ត្រទាំងអស់ នឹងទទួលបានឱកាសការងារជាមួយ ធនាគារមេយប៊ែង ក្រោមកម្មវិធី Global Maybank Apprentice Programme (GMAP) ដែលពួកគេនឹងអាចចាប់ ផ្តើមការងារក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

សម្រាប់ពត៌មានបន្ថែមអំពីការប្រកួតធុរៈកិច្ច Maybank GO Ahead. Challenge, the Global Maybank Apprentice Programme និងបេក្ខជនក្នុងឆ្នាំនេះ សូមចូលទៅកាន់វេបសាយ www.goaheadchallenge.com

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម