សេន រ៉ា​នុត ទទួលបាន​ចំណងដៃ​កូនស្រី ក្រោយ​រៀបការ​ជាមួយ​ស្ត្រី​វ័យ​ជ្រេ នៅ​អាមេរិក​

 
 

ភ្នំពេញ: ២​ឆ្នាំ​បន្ទាប់ពី​ឃ្លាត​ចាក​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​ទៅ​ធ្វើ​ការសម្តែង និង​ច្រៀង​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក តប​តាម​ការអញ្ជើញ​របស់​ស​មាគ​ម​ខ្មែរ និង​បាន​រៀប​អាពាហ៍ពិពាហ៍​ដោយ​ស្ងៀមស្ងាត់​ជាមួយ​ស្រី្ត​វ័យ​ជ្រេ​ម្នាក់​នៅ​ទីនោះ ពេលនេះ តារាចម្រៀង​សម្លេង​ធ្ងន់​លោក សេន រ៉ា​នុត បាន​ទទួល​ចំណងដៃ​កូនស្រី​គួ​អោយ​ស្រលាញ់​ម្នាក់​ហើយ​។​
​    ​
​យោងតាម​ប្រភព​ស្និទ្ធ​និង​លោក សេន រ៉ា​នុត បាន​អះអាង​ថា លោក សេន រ៉ា​នុត បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ត្រី​អានិកជន​ខ្មែរ​រស់នៅ​អាមេរិក​អស់​រយៈពេល​ប្រមាណ​ជិត​២​ឆ្នាំ​ហើយ ដែល​មក​ទល់​នឹង​ពេលនេះ លោក​បាន​ទទួល​ចំណងដៃ​កូនស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់ មាន​វ័យ​ប្រហែលជា ៧ ឆ្នាំ​។​
​    ​
​ប្រភព​ខាងលើ​បាន​ធ្វើ​ការបញ្ជាក់​ថា បើទោះជា​លោក សេន រ៉ា​នុត បាន​ចូលសញ្ជាតិ​អាមេរិក និង​រស់នៅ​លើ​គំនរ​ទ្រព្យ​ប្រកបដោយ​សុភមង្គល​ក៏ដោយ ប៉ុន្តែ​លោក​មិន​បាន​បោះបង់​អាជីព​សិល្បៈ​ដែល​ជា​ស្ពាន​ចម្លង​លោក​មក​កាន់​ភាព​ល្បី​ឈ្មោះ​ចោល​នោះទេ គឺ​លោក​នៅតែ​បន្ត​បម្រើ​វិស័យ​សិល្បៈ​ដ​ដែរ ដោយ​ជារឿយៗ​លោក​តែងតែ​បង្ហាញ​វត្ត​មាន​សម្តែង និង​ច្រៀង​នៅក្នុង​កម្មវិធី​នានា​នៅ​អាមេរិក ។​
​    ​
​កន្លង​មក​តារាចម្រៀង​លោក សេន រ៉ា​នុត ធ្លាប់​រង​សម្ពាធ​នូវ​ពាក្យ​ច​ចាម​អារាម​ធ្វើ​ការវាយប្រហារ​ពី​ការសម្រេចចិត្ត​ជ្រើសរើស​ស្ត្រី​វ័យ​ច្រើន​ជាង​ខ្លួន​មក​ធ្វើជា​គូ​អនាគត​ដោយសារ​តែ​សម្លឹង​ឃើញ​ទឹកប្រាក់ មិនមែន​ស្រលាញ់​ដោយ​ចិត្ត​និង​ចិត្ត​នោះទេ ។​

​ជា​ការឆ្លើយតប​ប្រភព​ស្និទ្ធ​នឹង​លោក សេន រ៉ា​នុត បាន​ធ្វើ​ការបកស្រាយ​ថា គ្មាន​រឿង​ដូច្នោះ​ឡើយ ការពិត​សម្ពន្ធ័ភាព​ស្នេហា​រវាង​លោក សេន រ៉ា​នុត និង​ភរិយា​កើតមានឡើង​យូរណាស់​ហើយ​។ ពួក​គេ​សម្រេចចិត្ត​រៀបការ​ដោយសារតែ​ទឹកចិត្ត​ស្រលាញ់គ្នា​ទៅវិញទៅមក មិនមែន​ស្រលាញ់គ្នា​ដោយសារ​តែ​សម្លឹង​ឃើញ​ទឹកប្រាក់​ជាធំ​នោះ​ទេ ។យ៉ាងណា ​ក៏​ដោយ​ទទួលស្គាល់​ភរិយា​របស់​លោក សេន រ៉ា​នុត ពិតជា​មាន​វ័យ​ច្រើន​ជាង​លោក​បន្តិច​មែន “ ប្រភព​ស្និទ្ធ​បន្ថែម ”​។​

​សូមបញ្ជាក់​ថា លោក សេន រ៉ា​នុត បាន​ឈោង​ចាប់​អាជីព​ជា​អ្នកសិល្បៈ​នៅក្នុង​អំឡុង​ឆ្នាំ​២០០២​តាមរយៈ​ចូលរួម​ប្រឡង​ចម្រៀង​ជាប់​ជ័យលាភី​លេខ​១​នៅក្នុង​កម្មវិធី “ ស្ពាន​តារា ” របស់​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​។ ​ក្នុង​ដំណើរ​ ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​លោក​បាន​ចូល​ច្រៀង​អោយ​ផលិតកម្ម​ជាច្រើន​មានដូចជា “ រស្មី​ស្ទឹង​សង្កែ ” ផលិតកម្ម “ SM ”​និង​ផលិតកម្ម Nice Star ហើយ​កេរ្តិ៍ឈ្មោះ​របស់​លោក សេន រ៉ា​នុត ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​តាមរយៈ​បទ “ ខ្លែង​ដាច់​ខ្សែ ” “ ចិត្ត​ខ្លែង ” “ ចិត្ត​ស្រល់ ” “ កំផែង​វណ្ណៈ ” និង​បទ​ល្បីៗ​ជាច្រើន​ទៀត​៕ ប្រភព everyday.com.kh

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម