Sulli ធ្វើឲ្យអ្នកគាំទ្រ ស្អប់ខ្លាំងជាងមុន ព្រោះតែនាង បង្ហោះរូបអត់ពាក់អាវក្នុង
កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ អតីតសមាជិកក្រុម F(x) វ័យ២២ឆ្នាំ កញ្ញា Sulli បានធ្វើឲ្យអ្នកគាំទ្រក្តៅក្រហាយឡើងវិញជាថ្មីម្តងទៀត បន្ទាប់ពីនាងបានបង្ហោះនូវរូបថតប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គម IG ផ្ទាល់ខ្លួនរបស់នាង។
ជាការពិតណាស់ នៅក្នុងរូបថតប៉ុន្មានសន្លឹកដែលនាង បានបង្ហោះនោះ អ្នកគាំទ្រសង្កេតឃើញថា នាងពិតជាមិនបានពាក់អាវក្នុងនោះទេ ដែលវាជាភាពគួរឲ្យខ្មាសអៀនមួយសម្រាប់ភ្នែកអ្នកផង ដែលកំពុងតែអ្នកគាំទ្រនាង។
លើសពីនេះ នាងក៏ត្រូវបានអ្នកគាំទ្រមួយចំនួន ជេរស្តីឲ្យនាងថាជាមនុស្ស«គ្មានគំនិត, អត់ចេះគិត» រីឯអ្នកគាំទ្រមួយចំនួនផ្សេងទៀត ក៏មានការព្រួយបារម្ភ ពីការបណ្តែតបណ្តាយខ្លួនខ្លាំងពេករបស់នាងផងដែរ ព្រោះថានេះមិនមែនជាលើកទី១ទេ ដែលនាងបង្ហោះរូបភាពមិនពាក់អាវក្នុងបែបនេះ ហើយនាងក៏បានបង្ហោះនូវអ្វីៗជាច្រើនទៀត ដែលពេលខ្លះធ្វើអ្នកគាំទ្រជាច្រើនព្រួយបារម្ភ ពីអនាគតរបស់នាងថែមទៀតផង។
ប៉ុន្តែមិនយ៉ាងណា បើទោះបីជាមានមនុស្សជាច្រើនស្អប់នាង ឬក៏និយាយអាក្រក់ និង ជេរប្រមាថដល់រូបនាងខ្លាំងៗ ជាច្រើនលើកច្រើនសាយ៉ាងណាក៏ដោយ ប៉ុន្តែ បើតាមការសង្កេតមើលទៅ Sulli នាងក៏ហាក់បីដូចជាមិនខ្វាយខ្វាល់ ឬអើពើទៅលើអ្វីទាំងអស់ នាងនៅតែបន្តធ្វើអ្វីដែលនាងចង់ធ្វើ ឬអាចនិយាយបានថា នេះជាសិទ្ធិរបស់បុគ្គលរៀងៗខ្លួន គេចង់ធ្វើអ្វីស្លៀកពាក់អ្វីក៏ជារឿងរបស់គេ ហើយនេះជាអ្វីដែលនាងជ្រើសរើស និងពេញចិត្តបង្ហាញវាដោយខ្លួនឯង៕
ចុះប្រិយមិត្តវិញយល់យ៉ាងណា ចំពោះបង្ហាញអស់ទាំងនេះ?
ប្រភព៖ Allkpop
កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា បន្ទាប់ Sulli បានចាកចេញពីក្រុមF(x)នោះ គឺមានអ្នកគាំទ្រជាច្រើនសង្ឃឹមថា នាងនឹងមានជីវិតល្អប្រសើរជាងមុន ប៉ុន្តែអ្វីដែលពួកគេបានរំពឹងទុក បែរជាផ្ទុយស្រលះទៅវិញ។
ជាការពិតណាស់ ព្រោះថាគេតែងឃើញ Sulli នាងតែងតែបង្ហោះរូបភាព រឺក៏វីដេអូអ្វីប្លែកៗ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនស្ទើរតែវង្វេងវង្វាន់អស់ទៅហើយ ដោយសារកាយវិការចំលែកៗរបស់នាង។
រយៈពេលមុននេះ គេបានសង្កេតឃើញថា នាងបានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមInstagramរបស់នាង ដោយនៅក្នុងវីដេអូ នោះនាងបានយកCream មួយកំប៉ុងបាញ់ចូលទៅក្នុងមាត់របស់នាង ដោយហេតុនេះ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៏នឹង ឥវិយាបថមិនធម្មតារបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើនមានប្រតិកម្មខុសៗពីគ្នា អំពីកាយវិការ ប្លែករបស់នាងដែរ ដោយមានអ្នកខ្លះគេបានចូលទៅCommentនៅក្នុងវីដេអូរបស់នាង ថា៖
“នាងក្លាយជាមនុស្សឆ្គួតហើយ”, “ឥលូវនេះនាងពិតជាគួរឲ្យខ្លាចណាស់ មាននរណាម្នាក់ជួយបញ្ឈប់នាងផង”, “បើខ្លួននាងផ្ទាល់ ដឹងថាពេលគេមើលឃើញ រូបភាពនាងហើយ យល់ឃើញបែបណា មិនដឹងជាល្អយ៉ាងណាទេ តែនេះនាង មិនគិតសោះ ធ្វើឲ្យគេយល់ច្រឡំអស់រលីងតែម្តងហើយ បើនាងចេះគិត ម្លោះគេ មិនគិតអាក្រក់លើនាងចឹងទេ ពិតជាគួរឲ្យខ្មាសអៀនមែន”, ” នេះហើយចរិកមិត្តភក្តិ របស់កញ្ញាIUចឹង ឡូយកប់ lolo”, “បងស្រីខ្ញុំកំពុងរង់ចាំមើលរឿងថ្មីរបស់បងណា…” ,“ប្រហែលជានាងទំនេរពេកហើយមើលទៅ”, “ខ្ញុំមានអារម្មណ៏ថា ខ្ញុំឃើញបែបនេះ ច្រើននៅក្នុងរឿង18+”។
សរុបសេចក្តីមក ខាងលើនេះត្រឹមតែជាប្រតិកម្មផ្សេងៗគ្នា របស់អ្នកគាំទ្រតែប៉ុណ្ណោះ ប៉ុន្តែមិនថាយ៉ាងណា នេះគឺជាចំណងចំណូលចិត្តរបស់កញ្ញាផ្ទាល់ ដែលទាំងនេះ ប្រហែលជាកញ្ញា ចង់លេងសើច និងចង់ចែករំលែកភាពរីករាយ ជាមួយនឹងអ្នកគាំទ្រ ក៏ថាបាន៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!