ព្រៃផ្សៃ​ណាស់ ! វ៉ៃ​ឡើង​ជាំ​ក្រហម​ដូច​ភ្លើង​ពេញ​ខ្លួនប្រាណ

 
 

ខេត្តកណ្ដាល ៖ ប្អូនប្រុស​ចិត្តអន្យតិរ្ថិយ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​​ កាលពី​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ប្រើ​ចម្រៀក​អុស​វាយ​បងស្រី​របស់​ខ្លួន​ឥត​ប្រណី​ដៃ ឡើង​ជាំ​ក្រហម​ដូច​ភ្លើង​ពេញ​ខ្លួនប្រាណ ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ប្អូនប្រុស​ចិត្តអន្យតិរ្ថិយ​ឥត​មេត្តា​ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ រ៉ុ​ង សា​រ៉ុ​ម ហៅ ពិសី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ​នៅ​ភូមិ​កើត​ហេតុ​ មុខរបរ មិន​ពិតប្រាកដ ។ ចំណែក​នារី​រង​គ្រោះជា​បងស្រី​ឈ្មោះ រ៉ុ​ង ណា​រី ហៅ ច្រេ​វ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ជា​មនុស្ស​វិកលចរិត ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ពេល​កើតហេតុ​នារី​រង​គ្រោះ​ បាន​ទារ​លុយ​៥​ពាន់​រៀល​ពី​ឈ្មោះ រ៉ុ​ង សា​រ៉ុ​ម ជា​ប្អូន ពេល​នោះ ឈ្មោះ សា​រ៉ុ​ម ប្រាប់​ថា លុយ​យក​ទិញ​សាច់​គោ​អាំង​ហូប​ ជាមួយ​គ្នា​អស់ហើយ ។ ចំណែក​ឈ្មោះ រ៉ុ​ង ណា​រី មិន​ជឿ​នៅ​តែ​ទាមទារ​លុយ​ដដែល​ៗ ពេល​នោះ ឈ្មោះ សា​រ៉ុ​ម ជា​ប្អូន​បាន​ខឹង​យ៉ាង​ខ្លាំង​ក៏​យក​អង្កត់អុស​វាយ​ខ្នង និង​ដៃ និង​វាយ​ជើង​ឈ្មោះ ណា​រី ជា​ច្រើន​អង្កត់អុស បណ្ដាល​ឲ្យ​ជាំ​ពេញ​ខ្លួនប្រាណ ។

ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​បាន​ ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ ស្រុក​ស្អាង ដើម្បី​ធ្វើការ​សាកសួរ ។

សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​នេះ​តែងតែ​ប្រើ​ អំពើ​ហិង្សា​លើ​នារី​រង​គ្រោះ ជា​ញឹកញាប់ និង​ធ្លាប់​ប្រើប្រាស់​ គ្រឿងញៀន​ទៀត ទើប​នគរបាល​ស្រុក​ស្អាង​ ចាប់ខ្លួន​ក៏​សាង​សំណុំរឿង​ចាត់ការ​ បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ក្មេងស្រីគួរឱ្យអាណិតម្នាក់ ត្រូវបានជីដូនបង្កើតវាយដំរហូតដល់បែកក្បាល ព្រមទាំងមានស្នាមជាំពេញមុខមាត់ និងដងខ្លួន។ ករណីនេះបានកើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៦​ កន្លងទៅ ស្ថិតនៅផ្ទះលេខ១៣ ម្ដុំរោងចក្របីជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ជីង អាយុ៦ឆ្នាំ បានរស់នៅជាមួយជីដូនតាំងពីនៅតូច ព្រោះម្ដាយរបស់គេ បែកទៅមានគ្រួសារថ្មី រយៈពេល២-៣ឆ្នាំហើយ ហើយក្មេងស្រីម្នាក់នេះ ត្រូវបានជីដូនចិត្តកំណាច ឃុំខ្លួន និងធ្វើទារណ្ឌកម្មជាច្រើនឆ្នាំមកហើយដែរ។

សមត្ថកិច្ចបានបន្ថែមថា បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងនគរបាលសង្កាត់ចោមចៅ បានចុះទៅដល់កន្លែងកើតហេតុផ្ទាល់ ដើម្បីធ្វើបញ្ឈប់ និងសាកសួររឿងហេតុ ដើម្បីធ្វើការណែនាំឱ្យ​គាត់បញ្ឈប់​អំពើហិង្សានេះ ទៅថ្ងៃក្រោយ៕ 



ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម