សណ្ឋាគារបុរីអង្គរ និងសមាគមចុងភៅពិភពលោក    ចូលរួមរៀបចំពិធី រាត្រីសមោសរសប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជូន  មន្ទីរពេទ្យកុមារអង្គរ

 
 

នៅថ្ងៃទី១៦កញ្ញាខាងមុខនេះ CCA  នឹងរៀបចំពិធីរាត្រីសមោសរសប្បុរសធម៌ ដោយមានកិច្ចសហការណ៍   ពីសណ្ឋាគារបុរីអង្គរ  និងការអញ្ជើញចូលរួមពីកំពូលចុងភៅពិភពលោក  Mr. Otto Weibel ដែលជាអ្នកតំណាងអោយសមាគម   ចុងភៅពិភពលោកហៅកាត់ថា WACS មករៀបចំម្ហូបជាពិសេស សំរាប់កម្មវិធីនេះដើម្បីរៃថវិកាជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ដែលជាមន្ទីរពេទ្យ បានជួយសង្រ្គោះជីវិតកុមារកម្ពុជារាបពាន់អ្នកក្នុងមួយឆ្នាំៗ។

ថវិកាទាំងអស់ដែលបានមក ពីការលក់សំបុត្ររបស់រាត្រីសមោសរនេះនឹង ផ្តល់ជូនមន្ទីរពេទ្យទាំងអស់។ វាមិនត្រឹមតែជា រាត្រីសមោសរសប្បុរសធម៌ប៉ុណ្ណោះទេ តែវាក៏ជាឪកាសដ៏មានតំលៃ និងកំរមាន ដែលបានទទួលទានអាហារ ដែលមានការរៀបចំឡើងពីចុងភៅពិភតលោក ជាមួយនឹងកម្មវិធីកំសាន្តផ្សេងៗ ដែលមានដូចជាទាំងការផ្តល់ជូនលិខិតថ្លែង អំណរគុណដល់សប្បុរសជន ទាំងអស់ផងដែរ។

សំរាប់តំលៃសំបុត្រ ក្នុងការអញ្ជើញចូលរួមរាត្រីសមោសរសប្បុរសធម៌នេះ ត្រឹមតែ ៧៥ដុល្លារតែប៉ុណ្ណោះ។

សំរាប់ការជាវសំបុត្រចូលរួម ឬសាកសួរពត៌មានបន្ថែមពីកម្មវិធី  សូមទំនាក់ទំនងមកលេខៈ 012 613 502 ឬ ចូលទៅកាន់គេហទំព័រ facebook.com/boreiangkorresort.

តាំងនាមឲ្យសមាគមចុងភៅកម្ពុជា សណ្ឋាគារបុរីអង្គរ សមាគម ចុងភៅពិភពលោក  ពន្ទីរពេទ្យ កុមារអង្គរ និងក្នុងនាមជាមាតាបិតា ព្រមទាំងតំណាងអោយកុមារកម្ពុជាទាំងអស់ ដែលត្រូវ ការជួយសង្រ្គោះ ពីសប្បុរស  ជន សូមថ្លែងអំណរគុណទុកជាមុនសំរាប់សប្បុរសជន ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ហើយរំពឹងទុកយ៉ាងខ្លាំងថា នឹងទទួលបានការអញ្ជើញ ចូលរួមយ៉ាងច្រើនពីសំណាក់សប្បុរសជនគ្រប់ជាតិសាសន៍ ដើម្បីរួមចំណែកគ្នា ក្នុងការជួយសង្រោះជីវិតកុមារកម្ពុជា។  ទឹកប្រាក់ចំនួន៧៥ដុល្លាររបស់លោកអ្នក នឹងរួមចំណែកជួយ សង្រ្គោះជីវិតកុមារកម្ពុជា។ 

ខាងក្រោមជាគេហទំព័ររបស់ សណ្ឋាគារបុរីអង្គរ សមាគមចុងភៅកម្ពុជា ពន្ទីរពេទ្យ កុមារអង្គរ និង  សមាគម  ចុងភៅពិភពលោក។

www.boreiangkor.com | http://cam-chefassociation.com | http://angkorhospital.org | https://www.worldchefs.org 


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម