គួរឲ្យអាសូរ! ក្មេងប្រុស៤នាក់នាំគ្នាទៅហែលទឹកលេង មានម្នាក់កើតជម្ងឺឆ្កួតជ្រូកលង់ស្លាប់ នៅស្រុកស្វាយចេក
(បន្ទាយមានជ័យ)៖ ក្មេងប្រុស៤នាក់ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ បាននាំគ្នាទៅហែលទឹកលេង ស្រាប់តែមានក្មេងប្រុសម្នាក់ កើតជម្ងឺឆ្កួតជ្រូក ឫស្កាន់ជ្រូក ក៏ប្រកាច់នៅក្នុងទឹកបណ្តាលឲ្យលង់ទឹកស្លាប់នៅចំណុចស្រះក្រពាំងខ្ទុម ខាងត្បូងភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីលង់ទឹកស្លាប់ក្មេងប្រុសម្នាក់នេះ កើតឡើងដោយសារតែមានជម្ងឺស្កាន់ជ្រូក ទើបបណ្តាលឲ្យលង់ទឹកតែម្តង។
សមត្ថកិច្ចបន្តថា មុនកើតហេតុ ក្មេងៗមកហែលទឹក គ្នីគ្នាចំនួន៤នាក់ ហែលមិនបានប៉ុន្មានផងស្រាប់តែ បាត់គ្នាម្នាក់ ភ្លាមនោះក្មេងៗក៏ហៅម្តាយឪពុកបងប្អូនមកជួយរក ។
ក្មេងប្រុសរងគ្រោះឈ្មោះភួយ សាក់ អាយុ១២ឆ្នាំសាកសពសមត្ថកិច្ចបានប្រគល់អោយបងប្អូនធ្វើបុណតាមប្រពៃណី៕
ប្រភព ៖ Freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ក្មេងៗមួយក្រុមមានគ្នា៣នាក់ បានទៅងូតទឹករណ្តៅ ដែលមានជម្រៅ២,៥០ម៉ែត្រ និងទទឹង៤ម៉ែត្រសម្រាប់ជីកដាក់លូ លេងយ៉ាងសប្បាយ តែគួរឲ្យសង្វេគ ដោយ២នាក់បានលង់ស្លាប់ និងម្នាក់ទៀតមិនបានចុះទៅងូតនោះទេ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ទី២២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្រឡប់ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ពិតជាសង្វេគដោយត្រូវបានឪពុកម្តាយ ស្រែកយំទួញសោកអាណិតកូនជាពន់ពេក។
លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ ប្រាប់ឲ្យដឹងថា ដំបូងក្មេង៣នាក់ក្នុងនោះមាន ១-ឈ្មោះ ហាន លីហួន អាយុ៨ឆ្នាំ ២-ឈ្មោះ ចិត ចេម អាយុ១២ឆ្នាំ ៣-ឈ្មោះ ឈាង ពន្លក អាយុ១២ឆ្នាំ ទាំងអស់គ្នារស់នៅភូមិឃុំកើតហេតុខាងលើ បានចេញពីផ្ទះដោយមិនឲ្យ ឪពុកម្តាយដឹងនោះទេ ដើម្បីមកងូតទឹកលេងសប្បាយ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ ប្រាប់បន្តថា ចំពោះទីតាំងដែលក្មេងនាំគ្នា លេងស្ថិតនៅទីតាំង ដែលត្រូវសាងសង់សាលាខេត្តត្បូងឃ្មុំថ្មី ក្នុងពេលដែលមកដល់កន្លែងទឹកក្មេងប្រុសទី១ និងទី២ បាននាំគ្នាលោតចុះទៅលេងនឹកស្មានតែទឹករាក់ តាមពិតជ្រៅ ក្រោយពីលោតមិនបានឃើញ ផុសមកវិញទាល់តែសោះ ទើបក្មេងប្រុសទី៣ដឹងថា ប្រាកដជាលង់ទឹកហើយ ក៏ប្រញាប់រត់មកផ្ទះវិញប្រាប់ចាស់ៗនៅក្នុងភូមិ ឲ្យនាំគ្នាទៅជួយសង្គ្រោះ។
តែអ្វីៗបានហួសពេលទៅហើយ ដោយចម្ងាយផ្លូវទៅវិញទៅមកជាង៣០០ម៉ែត្រ គឺក្មេងប្រុសទាំង២នាក់នោះបានស្លាប់បាត់នៅក្នុងរណ្តៅទឹកជម្រៅជាង២ម៉ែត្រ។
ក្រោយពីស្រង់បានជាបន្តបន្ទាប់មក ឪពុកម្តាយបាននាំគ្នាស្រែកទ្រហោយំទួញសោកអាណិតដល់កូនជាខ្លាំង ហើយបាននាំគ្នាសែងយកមកផ្ទះ និងត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ ទៅពិនិត្យសពក្មេងទាំង ២នាក់គឺពិតជាបានស្លាប់ ដោយលង់ទឹកពិតប្រាកដមែន។
លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បញ្ជាក់ថា នាពេលកន្លងមកក្មេងទាំង៣នាក់ខាងលើ មិនដែលនាំគ្នាមកងូតទឹក លេងនៅត្រង់ចំណុចកន្លែងដាក់ប្រព័ន្ធលូនេះទេ តែមកដល់វេលាថ្ងៃត្រង់ទី២២ ខែសីហានេះ ទើបនាំគ្នាមកងូតទឹកលេងក៏ជា ហេតុបណ្តាលឲ្យលង់ស្លាប់២នាក់តែម្តង៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!