iPhone 6 ស្រោប​មាស​ និងដាំពេជ្យ​តំលៃ ៨.៨០០ ដុល្លារ​អាមេរិក​ អាច​បញ្ជារទិញ​បាន​ហើយ​

 
 

វាបាន​ក្លាយ​ជាទម្លាប់​ទៅ​ហើយ​ សម្រាប់អ្នកដែល​ចូលចិត្ត​ប្រើប្រាស់​គ្រឿង​អលង្ការ​មកច្នៃ​លើ​ស្មាតហ្វូន​របស់ខ្លួន​ ជាពិសេស​នៅ​លើ​ផលិត​ផល iPhone។​ កាលពីថ្ងៃតី​២៩​ ក្រុមហ៊ុន​ច្នៃ​គ្រឿង​អលង្កាមួយ​របស់​អាមេរិក​ បាន​បញ្ចារទិញ​ iPhone 6 ក្នុងតំលៃ​ថ្លៃ ដើម្បី​យកមកធ្វើការរចនា​ម៉ូដ​ដោយ​មានដាំពេជ្រ និង​ស្រោប​ដោយមាស់ និងផ្លាទីន​ក្នុងតំលៃ​ប្រមាណ ៨.៨០០ ដុល្លារ​អាមេរិក។

iPhone 6 ដែលដាំពេជ្រ​នៅលើ​ Logo

 

បើទោះជា​ក្រុមហ៊ុន Apple មិន​ទាន់បានបញ្ចេញ់​ iPhone 6 ជា​ផ្លូវ​ការ​ក៏ដោយ ក៏ក្រុម​គ្រឿង​អលង្កា​មួយ​នេះ​បាន​កំណត់តំលៃ​ និងដាក់ឈ្មោះថា Lux iPhone 6 ដែល​ត្រូវ​បានស្រោប​ដោយ​មាស និង​ផ្លាទីន​ និងនៅ​លើស្លាក់សញ្ញា​របស់ Apple ត្រូវបានដាំដោយពេជ្រ​យ៉ាងស្រស់​ស្អាត។ ទូរស័ព្ទ​នេះមានតំលៃចាប់ពី ៤.៤៩៥ ដុល្លារ ទៅ ៨.៧៩៥ ដុល្លារ​​អាមេរិក​ តែត្រូវរងចាំ​រយៈពេល១ខែ​ដើម្បី​ទុក​ពេល​អោយ​អ្នករចនា​បានរចនា​តាម​ចំណង់​ចំនូល​​ចិត្ត​បាន​។ អ្នកនាំពាក្យ​អោយ​ក្រុមហ៊ុនច្នៃ​គ្រឿងអលង្កា Brikk បាន​និយាយថា «ទូរ​សព្ទ Lux iPhone 6 ត្រូវបាន​បង្កើត​ឡើងជា​មួយ​នឹង​ម៉ូ​ដែល ដែលមាន​អេក្រង់​ទំហំ ៤.៧ អ៊ី​ញ និង​មែ​ម​ម៉ូ​រី​ក្នុង​តួ ១២៨ GB ហើយ​អាច​រក​ទិញ​បានជា​ទូរ​សព្ទ​ស្រោបមាស​ពណ៌​លឿង​ទម្ងន់ ២៤ កា​រ៉ាត់​ ស្រោបមាស​ពណ៌​ផ្កាឈូក​ទម្ងន់ ២៤ កា​រ៉ាត់ និង ស្រោប​ផ្លា​ទីន​សុទ្ធ​»។

អ្នកនាំពាក្យដដែល​បានបញ្ជាក់ថា តម្លៃ​​ចាប់ពី ៤.៤៩៥ ដុល្លារ​ សម្រាប់​ម៉ូ​ដែល​ស្រោបមាស ឬ​ផ្លា​ទីន និង​​តម្លៃ ៨.៣៩៥ ដុល្លារ សម្រាប់​ម៉ូ​ដែល ដែលមាន​ឡូហ្គោ​ដាំ​ពេជ្រ ហើយ​រាល់​ម៉ូ​ដែល​ទូរ​សព្ទ​ទាំងអស់នេះ​សុទ្ធតែ​ត្រូវបាន​វេច​ខ្ចប់​ក្នុង​​ប្រអប់​​ដែក​​មាំទាំ​មួយ​រួម​ជាមួយនឹង​ឧបករណ៍​ភ្ជាប់​បន្ថែម​ដូចជា​ឆ្នាំង​សាក ឬ​កាស​ធម្មតា​ដូច iPhone ទូទៅ​ដែរ​។

ប្រអប់ដែក​ សម្រាប់ដាក់ Lux iPhone 6 ដែលត្រូវ​បានការពារ​យ៉ាង​មានសុវត្ថិភាព..


 ប្រភព Neavea

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម