គ្រោះថ្នាក់​ចរាចរណ៍ គួរ​ឲ្យ​រន្ធត់​ទៀត​ហើយ !

 
 

ខេត្ត​ព្រះ​សីហ​នុ ៖ តាមសេចក្តីរាយការណ៍ ពីអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាព បានឲ្យដឹងថា អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​ស្លាប់​គាប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​របស់​ខ្លួន ក្នុង​ខណៈ ដែល​បើកបរ​ទៅ​បុក​រថយន្ត​ ធុន​ធំ​មួយ​គ្រឿង​ទៀត ដែល​ចត​ស្ងៀម​នៅ​នឹង​ចិញ្ចើម​ផ្លូវជាតិ​ក្បែ​គេ​លក់​សាច់​ឆ្កែ​។

ហេតុ​ការ​នេះ​បាន​កើតឡើង នៅ​លើ​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​-​កំពត​) ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​ឆ្លងផ្លូវ ស្ថិត​ក្នុងភូមិ​ទួល ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​ក្បាល​ព្រលប់​វេលា​ម៉ោង​ ៦​និង​០០​នាទី ថ្ងៃ​ទី​០៨ ខែកញ្ញា​នេះ​។ យ៉ាងណា​ក្រោយ​ពី​កើតហេតុ​ជាង​១​ម៉ោង អត្តសញ្ញាណ​អ្នកបើកបរ​ដែល​ស្លាប់​នោះ គេ​នៅ​ពុំ​ទាន់​ស្គាល់​ឡើយ ព្រោះ​សាកសព​នៅ​គាប​ជាប់​ ក្នុង​រថយន្ត​នោះ​នៅឡើយ​៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈស្រវឹងស្រា បើកម៉ូតូទៅបុកនឹងកន្ទុយរ៉ឺម៉កសណ្តោងរថយន្ត នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងបរិវេនក្រុមហ៊ុនគ្រឹះស្ដាលរាយស៍ ស្ថិតក្នុងភូមិព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលចរាចរស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះអ្នកបើកម៉ូតូឈ្មោះ ចាន់ សារ៉េត អាយុ៣១ឆ្នាំ មុខរបរជាងភ្លើង នៅក្រុមហ៊ុនខាងលើដែរ រស់នៅភូមិ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត បានបើកម៉ូតូ Honda Dream C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BW-7180 បើកបរម៉ូតូទិសដៅពីត្បូងទៅជើង ក្នុងបរិវេណក្រុមហ៊ុនខាងលើ លុះមកដល់ កន្លែងកើតហេតុ ក៏បុកកន្ទុយសណ្ដោងរបស់រថយន្ដចតចោលនៅចិញ្ចើមថ្នល់ ក៏បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ រថយន្ដ និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមក្រោយ៕

ជាមួយគ្នានេះដែរ ករណីមួយវិញទៀត រថយន្តហ៊ីណូ បុករថយន្តហ៊ីយ៉ាន់ដាយ ចតស្ងៀម បណ្តាលឲ្យស្លាប់ម្នាក់។ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តហ៊ីណូ បុករថយន្តហ៊ីយ៉ាន់ដាយ បានកើតឡើង​កាលពីវេលា​ម៉ោង២រំលងអាធ្រាត្រថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៦​ កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ​។

អាជ្ញាធរមួលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាកហីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ប៉ៃលិន 3A-0257 បើកបរ​ពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-4103 ដែលឈប់លើផ្លូវ ក្នុង ក្នុងដំណើរទិសដៅស្របគ្នា​ពេញមួយទំហឹង បណ្តល​ឲ្យស្លាប់ម្នាក់។

អាជ្ញាធរមូលដ្ឋានបានបន្តទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មោះហ៊ាន ហេង ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិឃុំ កាឡៃ ស្រុកលំផាត់ ខេត្តរតនៈគិរី ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ បានចុះទៅវាសវែងអូសយក រថយន្តទាំងពីរគ្រឿង យកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម