Victoria Beckham ទម្លាយ​រឿង​ស្វាមី​ធ្លាប់​លួច​​គ្រឿង​សម្អាង​នាង​ទៅ​ប្រើ

 
 

​អ្នក​ច្នៃ​ម៉ូដ​អង់គ្លេស​ដ៏​ល្បី Victoria Beckham បាន​បង្ហើប​ប្រាប់​រឿង​ខ្លះ​ទាក់ទង​នឹង​ប្ដី​សំណព្វចិត្ត​របស់​ខ្លួន​ ដែល​ធ្លាប់​លួច​យក​ផលិតផល​គ្រឿង​សម្អាង​របស់​ខ្លួន​​ទុក​ប្រើប្រាស់។

 victoria-beckham-gmb

 និយាយ​​ក្នុង​កិច្ច​សម្ភាសន៍​កម្មវិធី This Morning នាង​  ​​Victoriaបាន​និយាយ​បង្ហាញ​ខ្លះ​ៗ​ពី​ការ​ច្នៃ​ម៉ូដ​សំលៀកបំពាក់​​​និង​ផលិតផល​​គ្រឿង​សម្អាង​ថ្មី​ៗ។ កំឡុង​ពេល​នោះ ម្ដាយ​របស់  Brooklyn Beckham ​ក៏​បាន​និយាយ​ទាក់ទង​នឹង​ប្ដី​​របស់​ខ្លួនDavid Beckham ថា​ ជា​អ្នក​គាំទ្រ​​ខ្លាំង​ម្នាក់​នៃ​គ្រឿង​សម្អាង​របស់​នាង។

ក្នុង​វីដេអូ​និយាយ​ក្នុង​សម្ភាសន៍ Victoria បង្ហើប​ថា៖”David បាន​លួច​​ផលិតផល​គ្រឿង​សម្អាង​របស់​ខ្ញុំ​យក​ទៅ​ប្រើ។ ប៉ុន្តែ​វា​មិន​ជា​បញ្ហា​ធំ​ដុំ​​អ្វី​ដល់​ខ្ញុំ​ទេ តែ​គាត់​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត”។ យ៉ាងណា​ នេះ​គ្រាន់​តែ​ជា​បង្ហើប​រឿង​អាថ៌កំបាំង​ដែល​គួរ​ឲ្យ​អស់​សំណើច​របស់​គ្រួសារ​ David និងVictoriaប៉ុណ្ណោះ  ​មិន​មែន​ជា​ការ​សង្កត់​ន័យ​ធ្ងន់​អ្វី​នោះ​ទេ៕

 2e6b8cd000000578-0-image-a-29_1473852320591

 victoria-beckham-make-up-by-estee-lauder-presentation-in-new-york-city

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ mirror


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម