តួ​រឿង “ហង្ស​បង្ក្រាប​នាគ” ចង​ស្បោង​នីឡុង​សម្លាប់​ខ្លួន​ក្នុង​វ័យ​២៨​ឆ្នាំ

 
 

ដោយ​សារ​តែ​សម្ពាធ​ការងារ​ក៏​ដូច​ជា​ជំងឺ​បាក់​ទឹក​ចិត្ត តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Qiao Renliang បាន​សម្លាប់​ខ្លួន​នៅ​ពេល​មាន​វ័យ​ទើប​តែ​២៨​ឆ្នាំ។

 704-2017611-604400-1474094856672

 យប់​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ប៉ូលិស​ទីក្រុង​សៀងហៃ​បាន​ប្រកាស​ថា​ពួក​គេ​បាន​រក​ឃើញ​សាកសព​តារា​សម្ដែង​ប្រុស Qiao Renliang នៅ​គេហដ្ឋាន​របស់​លោក។ តាម​ការ​វិនិច្ឆ័យ​បឋម 

តួ​រឿង “ហង្ស​បង្ក្រាប​នាគ” បាន​សម្លាប់​ខ្លួន​ឯង។ បណ្ដាញ​ព័ត៌មាន Xinhua បាន​ឲ្យ​ដឹង​ថា ប្រុស​ស្អាត​វ័យ​២៨​ឆ្នាំ​បាន​ចង​ស្បោង​នីឡុង​គ្រប​ក្បាល​រហូត​ដល់​ដាច់​ដង្ហើម។ អ្នក​ដែល​ឃើញ​ហេតុការណ៍​នេះ​មុន​គេ​គឺ​មិត្ត​ស្រី​របស់​លោក។
 
Qiao Renliang បាន​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​តាំង​ពី​ឆ្នាំ​២០១៣ មក​ម្ល៉េះ​ដោយ​មាន​ព័ត៌មាន​លេច​ឮ​ថា​លោក​ត្រូវ​អ្នក​ដឹកនាំ​រឿង​ម្នាក់​ចាប់​រំលោភ។ រាល់​ថ្ងៃ​តារា​ប្រុស​កើត​ឆ្នាំ ១៩៨៧​តែង​ត្រូវ​លេប​ថ្នាំ​ងងុយ​ដេក​ជា​ច្រើន​ទើប​គេង​លក់។ ដោយ​សារ​តែ​ជា​តារា​លំដាប់​ជួរ​មុខ មរណភាព​របស់ Renliang បាន​ធ្វើ​ឲ្យ​វិស័យ​សិល្បៈ​ចិន​កក្រើក​យ៉ាង​ខ្លាំង។ តារា​ល្បី​ឈ្មោះ​ចិន​រួម​មាន Fan Bingbing, Li Chen, Huang Xiaoming និង Liu Yifei សុទ្ធ​តែ​បាន​ផ្ញើ​សារ​ចែក​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព។

218bef0286324a17b218ee42f341fd09_size198_w1024_h681

 ដោយ​សារ​តែ Qiao Renliang ជា​កូន​ទោល​នៅ​ក្នុង​គ្រួសារ មរណភាព​របស់​លោក​បាន​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ទប់​អារម្មណ៍​មិន​បាន​បណ្ដាល​ឲ្យ​មាន​អាការៈ​ខុស​ប្រក្រតី។ Qiao Renliang ចាប់​ផ្ដើម​ល្បី​ឈ្មោះ​នៅ​ពេល​សម្ដែង​ក្នុង​រឿង “The Glamorous Imperial Concubine” ​ជា​មួយ Ruby lin និង​ថ្មី​នេះ​បំផុត​លោក​បាន​សហការ​គ្នា​ជាមួយ Liu Yifei ក្នុង​រឿង “Never Gone”៕
 
img_201504221728040371

 704_2017396_645203

 300951-660x440

 62462807gw1f7afiin4f2j215o1jku0y-1474042109392

 988c27eafc8b226f933ce6ee229ba23c-1474042864407

 b7fd5266d0160924b7aa2a3fd10735fae6cd3402-1474042864413

 img3-src-11140800-1474042864418

 7f98d13f8794a4c273e3c4fc0ef41bd5ac6e3930-1474101197225

 8f40824c05fa290fafc3ab08-1474101197228

 704-2017357-119075-1474094856654

 704-2017364-199519-1474094856657

 704-2017624-592129-1474094856677

 704-2017615-259173-1474094856673

 704-2017619-494729-1474094856674

 ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម