ទស្សនារូបភាព ពិធីមង្គលការ ខៀវ សានសាណា នៅព្រឹកនេះ!

 
 

ភ្នំពេញ៖ ប្រិយមិត្ដមួយចំនួនធំ ដែលជាអ្នកនិយមតាមដានព័ត៌មានសិល្បៈតារាខ្មែរ ប្រាកដជាច្បាស់ថា ថ្ងៃនេះជាថ្ងៃមង្គលសិរី របស់ពិធីការិនីរូបស្រស់ អ្នកនាង ខៀវ សានសាណា ដែលរូបនាងនឹងត្រូវដឹកដៃ អនាគតស្វាមីសាងជីវិតគ្រួសារជាមួយគ្នា។

សម្រាប់ពិធីមង្គលការរបស់ពិធីការិនីរូបនេះ ត្រូវបានគេដឹងថា នឹងរៀបចំឡើង នៅសណ្ឋាគារលំដាប់ផ្កាយ LE ROYAL ដែលមានអ្នកសិល្បៈចូលរួមប្រមាណ២០តុ។ ជាពិសេស ចំពោះអ្នកកំដរមង្គលការរបស់នាងវិញ គឺសុទ្ធតែតារាល្បីៗទាំងអស់ ដូចជា កញ្ញា ឌុច លីដា កញ្ញា នី មុនីនាថ និងកញ្ញា រីយ៉ា។

សូមទស្សនារូបភាពខាងក្រោម ដែលបង្ហាញពីទិដ្ឋភាពខ្លះៗ នៃពិធីមង្គលការបស់ អ្នកនាង ខៀវ សានសាណា នៅព្រឹកនេះ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា ពិធីការិនីមានវោហារស័ព្ទ និយាយជាភាសាអង់គ្លេសបានល្អជាងគេ អ្នកនាង ខៀវ សានសាណា ដែលត្រូវបានគេដឹងថា ជាស្ត្រីមេម៉ាយកូនពីរ ហើយក៏បានសារភាពថា បានលែងលះរួចរាល់ជាមួយអតីតស្វាមីជនជាតិកាណាដា បានធ្លាយដំណឹងថា នាងនឹងចូលរោងការជាមួយប្ដីទី២ នៅអំឡុងខែតុលា ឆ្នាំ២០១៦ ខណៈអនាគតស្វាមីទី២របស់នាង ត្រូវបានគេស្គាល់ថា ឈ្មោះ Seraj Sutton ជាសមាជិកឯករាជ្យ របស់ក្រុមហ៊ុន «Herbalife Cambodia»។

មហាជនសង្កេតឃើញថា ទំនាក់ទំនងរវាងពិធីការិនីកូនពីរ អ្នកនាង ខៀវ សានសាណា និងលោក Seraj Sutton ជាសមាជិកឯករាជ្យ របស់ក្រុមហ៊ុន Herbalife Cambodia ក៏កាន់តែមានភាពស្និទ្ធស្នាល បណ្តើរគ្នាស្និទ្ធស្អិតកៀកកិត មិនឃ្លាតគ្នាមួយជំហានណាឡើយ ប៉ុន្តែនាង ខៀវ សានសាណា បុប្ផាខ្មែររាងរៅតូចច្រឡឹង ឆ្វាក់ស្នេហ៍កន្លង់អឺរ៉ុបរូបនេះ តែងពោលយ៉ាងទទូច សុំមិនបរិយាយ ពីដំណឹងផ្សេងៗជុំវិញរឿងស្នេហា។

អ្នកនាង ខៀវ សានសាណា ត្រៀមរៀបការលើកទីពីរ ជាមួយបុរសជនជាតិអូស្ត្រាលី លោក Seraj Sutton បន្ទាប់ពីនាង បានស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ប្រភពទម្លាយទៀតថា អ្នកនាង ខៀវ សានសាណា ត្រៀមការប្ដីលើកទី២នេះ នៅសណ្ឋាគារលំដាប់ផ្កាយ គឺសណ្ឋាគារ «LE ROYAL» ដែលអ្នកសិល្បៈប្រមាណ២០តុប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញ មិនមែនហៅទ្រង់ទ្រាយធំ ដូចកម្មវិធីអ្នកសិល្បៈធម្មតាៗឡើយ ព្រោះកន្លងមកហៅច្រើនពេក នាំគ្នាសម្រុកមកទាំងក្រុម ខាតមិនតិចទេ។

អ្នកនាង ខៀវ សានសាណា គ្រោងនឹងរៀបកម្មវិធីមង្គលការនេះ ថ្ងៃទី០៨ ខែតុលា ២០១៦ តែមិនត្រូវបានទំលាយ ជាសាធារណៈឡើយ ចំពោះកម្មវិធីមង្គលការ ជាមួយនឹងកូនកំឡោះវ័យ៦០ឆ្នាំ។ អ្នកនាង ខៀវ សានសាណា ជាសិល្បការិនីម្នាក់ ដែលរួសរាយ ប៉ុន្តែនាងដាច់ខាតមិនយកជីវិតឯកជន មកទំលាយឲ្យមហាជនដឹងឮឡើយ តែមហាជនជាច្រើន នៅតែចង់ដឹងចង់ឮរឿងរបស់នាង។

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម