ក្មេង​ស្រី​កំពុង​ដេក​លក់ ស្រាប់តែ​បុរស​ម្នាក់​...

 
 

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បាន​ឲ្យដឹង​ថា ក្មេង​ស្រី​ម្នាក់​ខណៈ​កំពុង​ដេក​លង់លក់​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្រាប់តែ​បុរស​ម្នាក់​ បាន​លប​ដាក់​ជណ្ដើរ​ឡើង​ ទៅ​កាត់​ចម្រឹង​បង្អួច​ចូល​ទៅ​ចាប់រំលោភ តែ​ត្រូវ​ឪពុក​ម្តាយ​នាង​ដឹង​ ទាន់​ស្រែក​ផ្អើល​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ឃុំ​ស្ពឺ​«​ក​» ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

ជនសង្ស័យ​ឈ្មោះ ទុ​យ មាស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ យ​.​ស​.​ណ អាយុ​១៤​ឆ្នាំ ។

ប្រភព​ពី​នគរបាល​ ស្រុក​បាភ្នំ​បាន​ឲ្យ​ដឹ​ងា នៅ​យប់​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​បាន​ដាក់​ជណ្ដើរ​ឡើង​ទៅ​កាត់​ចម្រឹង​បង្អួច រួច​លបចូល​ទៅ​ធ្វើ​សកម្មភាព​ ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ ប៉ុន្តែ​សំណាងល្អ​ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ ក៏​ត្រូវ​ឪពុក​ម្តាយ​នាង​ដឹង​ស្រែក​ផ្អើល​ឆោឡោ ហើយ​ដេញចាប់​ជនសង្ស័យ​ បាន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ៕

ប្រភព ៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

សន្យាដើម្បីស៊ីចុក! សុំទោស...​កុំចេះតែហ៊ាន...

ខេត្ត​កំពង់ស្ពឺ ៖ ស្រលាញ់​គ្នា​បាន​​ប្រាណ​​​ហើយ​ បែរប្រុស​​​កន្តើយ​ចង់​ដោះដៃ​ មិនព្រម​​ចូល​ដណ្តឹង​ ក៏​ត្រូវ​ឪពុក​នារី​រង​គ្រោះ​​ប្តឹង​ពី​បទ​ចាប់​រំលោភ​ ​​ព្រោះតែ​មិន​ចេះ​ទទួលខុសត្រូវ​ទ​ង្វើ​របស់​ខ្លួន​ ដែល​ការពិតនោះ ​ទាំង២នាក់​បាន​​​​​ត្រូវរ៉ូវ​​គ្នា ​ហើយខាងប្រុសត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួនកាលពី​វេលា​ម៉ោង​១០​យប់​​ថ្ងៃ​ទី​១០ កុម្ភៈ ​ស្ថិត​នៅ​ក្នុងភូមិ​ថ្មី​ទំលាប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពឱ្យ​ដឹងថា យុវជន​​ដែលត្រូវឃាត់ខ្លួន​​មាន​​ឈ្មោះអ៊ី អ៊ី​ម​ អាយុ១៩ឆ្នាំ មានទីលំនៅ​​ភូមិ​ថ្មីទំលាប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ រីឯ​​ខាង​ស្រី​​​អាយុ១៥ ឆ្នាំ ។

បើតាម​​សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​​ថា នៅ​ថ្ងៃ​ទី១៣​ កុម្ភៈ​ វេលា​ម៉ោង១១ និង០៥​នាទី បុរសជាឪពុក​នារីរងគ្រោះ​ឈ្មោះ​អែម ​សុខ​ហេង ​អាយុ​៣៥​ឆ្នាំ មានទីលំ​នៅ​ភូមិ​ផ្សារ​សាមគ្គី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​មក​​ដាក់​ពាក្យបណ្តឹង​​ប្តឹង​ទៅ​លើ​យុវជន​​​ខាងលើ​ថា​ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​គាត់​​បាន​សម្រេច​ចំនួន​២​លើក​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅនេះ ​។ក្រោយ​​ទទួលបានបណ្តឹង​​ក៏បានចុះទៅ​​ឃាត់ខ្លួនយុវជន​នោះ​ យក​មក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ​ ។​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា​ នេះ​មិនមែន​ជា​ការ​ចាប់រំលោភ​ទេ​ គឺជា​ការ​ព្រមព្រៀង​គ្នា​ ដោយ​មិន​មា​ន​ការ​បង្ខិតបង្ខំ​ឡើយ ​ព្រោះ​រវាង​រូប​នាង​នឹង​ខ្លួន​​ គឺជា​សង្សា​រ​ជា​យូរ​មក​ហើយ​ ។​ ដោយឡែក​ ខាងនារី​រង​គ្រោះ​បាន​រៀបរាប់​ដែរ​ថា​ នាង​និង​យុវជននោះធ្វើការ​រោងចក្រ​ច​ជាមួយ​គ្នា​ និង​បាន​ស្រលាញ់​គ្នា​ ដោយ​ខាង​ប្រុស​សន្យា​ថា​ នឹង​ចូល​ស្តីដណ្តឹង​នាង​​យក​ធ្វើ​ជា

​ប្រ​ព​ន្ធ តែរហូត​​ដល់​នាង​ជឿ​លង់ ​ក៏​បាន​ប្រគល់​ខ្លួនប្រាណ​ឱ្យ​សង្សា​រ​ ​ព្រោះតែ​ជឿ​ថា ស​ង្សា​រ​ខ្លួន​នឹង​ចូល​ស្តីដណ្តឹង​រៀប​ការ​តាម​ច្បាប់​ ។

​នារី​រង​គ្រោះ​បន្ត​ថា​ ក្រោយ​ពី​បាន​ខ្លួនប្រាណ​នាង​ហើយ​ នៅ​ពេល​នាង​សួរនាំ​រឿង​ចូល​ដណ្តឹង​ម្តង​ជា​២​ដង​ ជនសង្ស័យ​ដែល​ជា

ស​ង្សា​រខ្លួន​ចេះ​តែ​គេចវេស ដូច​ជា​មិន​ចង់​ជួប​ ដើម្បី​ទទួលខុសត្រូវ​ក្នុង​ទ​ង្វើ​របស់​ខ្លួន ​ទើប​នាង​យក​រឿង​នេះ ​ប្រាប់​ឪពុក​ម្តាយ ​ហើយ​​ពួកគាត់សម្រេច​ដាក់​ពាក្យ​​បណ្តឹង ​ដើម្បី​ឱ្យ​​សមត្ថកិច្ច​​ចាត់ការ​តាម​ច្បាប់​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ កុម្ភៈ នេះ ​ជនសង្ស័យត្រូវ​កម្លាំង​ជំនាញកសាង​​សំណុំរឿង​​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​​ហើយ។


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម