ភ្ញាក់ផ្អើល​ឆោឡោ​ចោមរោម​មើល​ក្រោយ​ប្រទះ​ឃើញ​...

 
 

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ប្រឡាយ​ទឹក​ជាប់​ថ្នល់​តា​ព្រឹម​ស្ថិត​ក្នុង​សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល​យ៉ាងច្រើន ។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ ។

បើ​តាម​លោក​វរសេនីយ៍ទោ កែ សុ​ថា នាយ​កា​រិ​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មានការ​ប្រទះ​ឃើញ​សាស​ពស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្នុង​ទឹក​ប្រឡាយ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​នោះ​សមត្ថកិច្ច​ជំនាញ​បាន​រួម​និង​គ្រូពេទ្យ​ពិនិត្យ​សាកសព​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដែល​បច្ចុប្បន្ន​សាកសព​ស្រី្ត​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គឺ​សមត្ថកិច្ច​ពុំ​ទាន់​អាច​កំណត់​អត្តសញ្ញាណ​សព​នោះ​ទេ ហើយ​ជា​ការ​សន្និដ្ឋាន សាកសព​ស្រី្ត​ខាងលើ​នោះ​អាច​មាន​អាយុ​ប្រហាក់​ប្រ​ហេ​ល​១៨​ទៅ​២០​ឆ្នាំ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​គឺ​ពុំ​ទាន់​សន្និដ្ឋាន​ថា​សាកសព​ខាងលើ​នេះ​ស្លាប់​ដោយ​មូលហេតុ​អ្វី​នោះ​ទេ​ដោយ​សភាព​សព​ហើម​ស្អុយរលួយ​មើល​លែង​យល់​ទៅ​ហើយ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​សព និង​រក​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ថា ជា​ករណី​ឃាតកម្ម​ឬ​ជា​ករណី​អ្វី​ផ្សេង​ទៀត ៕

ប្រភព : កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម