ឌួង ហ្សូរីដា ផ្ទុះកំហឹង លើអតីត​សមាជិកក្រុម «Cambodia Super Model»​ ម្នាក់ ដែលបាន​ល្បីភ្លេច​កំណើតដើម

 
 

(ភ្នំពេញ)៖ តារាសម្តែង និងពិធីការិនីសម្បូរវោហាស័ព្ទ ដែលត្រូវបានទស្សនិកជនស្គាល់គ្រប់គ្នា ថាជាប្រធានក្រុម «Cambodia Super Model» កញ្ញា ឌួង ហ្សួរីដា  បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងបញ្ចេញប្រតិកម្មខ្លាំងៗ លើបុគ្គលម្នាក់ ដែលធ្លាប់ជាអតីតសមាជិករួមក្រុម រួមការងារជាមួយ ហើយក្រោយពេលបានល្បី បែរជាវាត់កន្ទុយ និយាយបង្កាត់បង្ខូតឈ្មោះក្រុមរបស់ខ្លួនទៅវិញ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រី កញ្ញា ឌួង ហ្សូរីដា បានសរសេរទាំងអារម្មណ៍ក្តៅក្រហលក្រហាយ ចេញពីបេះដូងថា «កាលមិនទាន់ល្បី មកសុំជ្រកក្រោមដំបូលក្រុមហ៊ុន មិនសូវខ្វល់ពីតំលៃឈ្នួលការងារទេ ធ្វើម៉េចឲ្យតែបានចេញមុខ ក្នុងក្រុមជាមួយបងៗ តារាបង្ហាញម៉ូតល្បី នៃCambodia Super models តែពេលក្រុមហ៊ុនប្រូម៉ូតឲ្យឡើងល្បី បញ្ចូនឈ្មោះឲ្យធ្វើ MC តាមប៉ុស្តិ៍ បញ្ចូនឈ្មោះឲ្យខាងខ្សែភាពយន្ត ដល់ពេលគេល្បី មានអ្នកខ្លះក៏នៅរក្សាធាតុដើម តែអ្នកខ្លះក៏ដុះស្លាប ហើរទៅបាត់ដោយភ្លេចកំណើត..!»

តារាស្រីកញ្ញា ឌួង ហ្សូរីដា បាននិយាយទៀតថា «ក្នុងនោះមានអ្នកខ្លះ ភ្លេចគិតថា ពេលមិនទាន់ល្បី រកតែលុយជិះម៉ូតូឌុប មកបើកលុយមិនបានផង។ ម្តាយឈឺផងសុំឲ្យបង ហ្សូ ជួយរកការងារឲ្យធ្វើ តែបានលុយឲ្យម៉ែបង់ថ្លៃពេទ្យ តែដល់ឥឡូវឡើងកូដ បែរជាបំភ្លេចក្រុម ហើយព្យាយាមឲ្យខ្លួនឯង លេចធ្លោតែម្នាក់ឯង ដោយការគ្រប់គ្រងរបស់ក្រុមផ្សេង សួរថា កាលដែលលោកអ្នកមិនទាន់ល្បី មានអ្នកទាំងអស់ហ្នឹងគេនឹកឃើញ លោកអត់?»

បន្ថែមពីលើនេះ កញ្ញា ឌួង ហ្សូរីដា បានបញ្ជាក់ថា «កុំប្តូរចារិតលឿនពេកណា ប្រយ័ត្នធ្លាក់ក្តុកមកវិញទៅ..។ តែក៏អរគុណដល់សមាជិក ក្រុមរបស់យើងដទៃទៀត ដែលនៅតែល្អនឹងគ្នា ទោះបីមានគ្រួសារមានបានហើយក្តី តែនៅតែរក្សាកំណើតល្អរបស់ខ្លួនដដែល!»

សូមបញ្ជាក់ថា ប្រតិកម្មរបស់តារាស្រីកញ្ញា ឌួង ហ្សូរីដា ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីមានប្រភពបង្ហើបពីអតីតសមាជិករួមក្រុម ដល់សារព័ត៌មានក្នុងស្រុកមួយ ដោយបានលើកឡើងថា ក្រុមរបស់ពួកគេបច្ចុប្បន្ន ត្រូវបានបែកបាក់គ្នាអស់ហើយ ទើបបានជាមួយរយៈចុងក្រោយនេះ ស្ងប់ស្ងាត់សកម្មភាពដើរម៉ូដ មិនដូចគ្រាមុនៗ។ ប៉ុន្តែជាចម្លើយត្រូវបាន កញ្ញា ឌួង ហ្សូរីដា ឆ្លើយបដិសេធលើករណីនេះ ខណៈអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបញ្ជាក់យ៉ាងខ្លីដែរថា «បែកតែអ្នកចង់បែក និង ចង់រកទីផ្សារខ្លួនឯង ដោយមិនចង់នៅក្រោមក្រុមហ៊ុនប៉ុណ្ណោះ»៕

ប្រភព : Khmertalking


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម