សម្រេចដាក់​ទោស​លើ​គ្រូបង្រៀនម្នាក់ បៀតបៀន​​សិស្សស្រីរហូតដល់៤នាក់

 
 

ខេត្តកំពង់ឆ្នាំង ៖ តុលាការខេត្ត​កំពង់ឆ្នាំង បាន​សម្រេច​កាត់ទោស​កំបាំង​មុខ​លើ​គ្រូបង្រៀន​​ម្នាក់ ពាក់ព័ន្ធ​ពីបទ​បៀតបៀនកេរ្តិ៍ខ្មាស​សិស្ស​ស្រី​៤​នាក់ ដោយ​​សម្រេច​​​ដាក់​ពន្ធនាគារ​៥​ឆ្នាំ ។​ ក្នុង​នោះ ឪពុក​ម្តាយ​និង​តំណាង​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ថា «​នេះ​ជា​យុត្តិ​ធម៌​បំផុត​សម្រាប់​ក្មេង​ស្រី​ទាំង​​៤​នាក់​» ​។ អង្គ​សវនាការ​បាន​ប្រព្រឹត្ត​ទៅ​ ស្ទើរតែ​ពេញ​មួយ​ថ្ងៃនៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចាប់​តាំង​ពី​ព្រឹក​ទី​២០ មិថុនា ​​​រហូត​ដល់​រសៀល​ថ្ងៃ​ដដែលនេះ ទើប​ចៅក្រម​ជំនុំជម្រះសម្រេច​ក្តី​កាត់ទោស​កំបាំង​មុខ​គ្រូបង្រៀន​នោះ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ។

លោក​ខៀវ ឃុ​យ ជា​តំណាង​ឱ្យ​អាណាព្យាបាល​សិស្ស​ស្រី​ទាំង​៤​នាក់ បាន​រៀបរាប់​នូវ​ដំណើររឿង​ដោយ​សង្ខេប​ថា ក្នុង​អំឡុង​ពាក់​កណ្តាល​ខែឧសភា គ្រូបង្រៀន​ជាប់ចោទ​ឈ្មោះ​កែម ចាន់​ឆេ​ន ជា​គ្រូ​ថ្នាក់​ទី​៦ នៃ​សា​លាប​ថម​សិក្សា​មួយ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ បាន​ប្រព្រឹត្ត​អំពើ​ពុំគួរ​គាប់​បី​ដាក់​សិស្ស​ស្រី​ម្នាក់​ក្នុង​ថ្នាក់រៀន ខណៈ​សិស្ស​ទាំងអស់​ចេញ​ទៅ​ធ្វើ​ពលកម្ម ។ ក្រោយមក រឿង​នេះ​បានដឹង​ដល់​ឪពុក​ម្តាយ​សិស្ស ហើយ​បាន​ហៅ​សួរនាំ​ទើប​ដឹង​រឿង និង​បាន​បែក​រឿង​បន្ថែម​ថា លោក​គ្រួ​រូប​នោះ​ធ្លាប់​បាន​ប្រព្រឹត្ត​លើ​សិស្ស​ស្រី​រង​គ្រោះ​ច្រើន​លើក​រួច​មក​ហើយ មិន​ត្រឹមតែ​សិស្ស​ម្នាក់​នេះ​ទេ គឺ​មាន​សរុប​ដល់​ទៅ​៤​នាក់ ដែល​សិស្ស​ស្រី​ទាំងនោះ​មាន​អាយុ​ពី​១២​ទៅ​១៣​ឆ្នាំ ហើយ បច្ចុប្បន្ន​ពួក​នាង​មាន​អាយុ​១៦-១៧​ឆ្នាំ​ហើយ តែ​ប្រការ​គួ​សោក​ស្តាយក្រោយ​ពេល​កើតហេតុ សិស្ស​ស្រី​៣​នាក់​បាន​ឈប់​រៀន​បន្ទាប់​ពី​ការ​មាន​ភាព​អៀនខ្មាស​លើ​សិស្ស​ក្នុង​ថ្នាក់​ដូច​គ្នា​។

លោក​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ លោក​និង​អាណាព្យាបាល​បាន​ដាក់​ពាក្យ​ប្តឹង មក​តុលាការខេត្ត​កំពង់ឆ្នាំង និង​បាន​បន្ត​ដាក់​ពាក្យ​ប្តឹង​ដល់​សាលាឧទ្ធរណ៍ ព្រម​ជាមួយ​គ្នា​នោះ ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួងយុត្តិធម៌ និង​ដាក់​ទៅ​អគ្គ​អង្គចៅក្រម​ផង​ដែរ ។​ក្រោយ​​ពី​នោះ​មក ទើប​ទម្លាក់​សំណុំរឿង​នេះ មក​សាលា​បំ​បូ​ង​ខេត្តកំពង់ឆ្នាំង ជា​អ្នក​ដោះស្រាយ​វិញ រហូត​ដល់​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១៧ នេះ សាលាដំបូង​ខេត្ត​បាន​បើក​សវនាការ​ជម្រះ​រឿង​ក្តី​នេះ​ឡើង​វិញ ដោយ​ច​ម្រេច​កាត់ទោស​កំបាំង​មុខ​លើ​គ្រូបង្រៀន ដែល​បៀតបៀន​កេរ្តិ៍ខ្មាស់​លើ​កុមារី​រង​គ្រោះ ដាក់​ព​ន្ឋ​នាគា​រយៈពេល​៥​ឆ្នាំ ត្រូវ​សង​ជំងឺ​ជិត​លើ​កុមារី​រង​គ្រោះ​ធ្ងន់​ជាងគេ​ចំនួន​១០​លាន​រៀល និង​កុមារី​៣​នាក់​ទៀត ម្នាក់​៣​លាន​រៀល​ផង​ដែរ ។

គួរ​បញ្ជាក់​ថា សំណុំរឿង​មួយ​នេះ កន្លង​មក​ធ្លាប់​ត្រូវ​បាន​សារព័ត៌មាន​កោះសន្តិភាព​បាន​ផ្សាយ​២-៣​លើក​រួច​មក​ហើយ តាម​សំណូមពរ​របស់​មាតាបិតា​សិស្ស ក្នុង​ការ​អំពាវនាវ​រក​យុត្តិធម៌​ដល់​កុមារី​រង​គ្រោះ​ទាំង​៤​នាក់ ។ប់​ក្មេង​ស្រី​ទាំង​៤​នាក់​»​។

អង្គ​សវនាការ​បាន​ប្រព្រឹត្ត​ទៅ​ស្ទើរតែ​ពេញ​មួយ​ថ្ងៃ នៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចាប់តាំងពី​ព្រឹក​ទី​២០ មិថុនា លើ​សំណុំរឿង​លោក​គ្រូ​បង្រៀន​ម្នាក់ បាន​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិខ្មាស​លើ​សិស្ស​ស្រី​ខ្លួនឯង​៤​នាក់ ដែល​បាន​កើតឡើង​តាំងពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៣ នៅ​សា​លាប​ថម​សិក្សា​មួយ ក្នុង​ឃុំ​ស្វាយ​ជ្រុំ​ស្រុក​រលាប្អៀរ ហើយ​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល ទើប​ចៅក្រម​ជំនុំជម្រះ សម្រេច​​​ក្តី​កាត់ទោស​កំបាំង​មុខ​គ្រូបង្រៀន​នោះ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ។

លោក​ខៀវ ឃុ​យ ជា​តំណាង​ឱ្យ​អាណាព្យាបាល​សិស្ស​ស្រី​ទាំង​៤​នាក់ បាន​រៀបរាប់​នូវ​ដំណើររឿង​ដោយ​សង្ខេប​ថា ក្នុង​អំឡុង​ពាក់​កណ្តាល​ខែឧសភា គ្រូបង្រៀន​ជាប់ចោទ​ឈ្មោះ​កែម ចាន់​ឆេ​ន ជា​គ្រូ​ថ្នាក់​ទី​៦ នៃ​សា​លាប​ថម​សិក្សា​មួយ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ បាន​ប្រព្រឹត្ត​អំពើ​ពុំគួរ​គាប់​បី​ដាក់​សិស្ស​ស្រី​ម្នាក់​ក្នុង​ថ្នាក់រៀន ខណៈ​សិស្ស​ទាំងអស់​ចេញ​ទៅ​ធ្វើ​ពលកម្ម ។ ក្រោយមក រឿង​នេះ​បានដឹង​ដល់​ឪពុក​ម្តាយ​សិស្ស ហើយ​បាន​ហៅ​សួរនាំ​ទើប​ដឹង​រឿង និង​បាន​បែក​រឿង​បន្ថែម​ថា លោក​គ្រួ​រូប​នោះ​ធ្លាប់​បាន​ប្រព្រឹត្ត​លើ​សិស្ស​ស្រី​រង​គ្រោះ​ច្រើន​លើក​រួច​មក​ហើយ មិន​ត្រឹមតែ​សិស្ស​ម្នាក់​នេះ​ទេ គឺ​មាន​សរុប​ដល់​ទៅ​៤​នាក់ ដែល​សិស្ស​ស្រី​ទាំងនោះ​មាន​អាយុ​ពី​១២​ទៅ​១៣​ឆ្នាំ ហើយ បច្ចុប្បន្ន​ពួក​នាង​មាន​អាយុ​១៦-១៧​ឆ្នាំ​ហើយ តែ​ប្រការ​គួ​សោក​ស្តាយក្រោយ​ពេល​កើតហេតុ សិស្ស​ស្រី​៣​នាក់​បាន​ឈប់​រៀន​បន្ទាប់​ពី​ការ​មាន​ភាព​អៀនខ្មាស​លើ​សិស្ស​ក្នុង​ថ្នាក់​ដូច​គ្នា​។

លោក​​បន្ត​ថា ក្រោយ​ពេល​កើតហេតុ លោក​និង​អាណាព្យាបាល​បាន​ដាក់​ពាក្យ​ប្តឹងមក​តុលាការខេត្ត​កំពង់ឆ្នាំង និង​បាន​បន្ត​ដាក់​ពាក្យ​ប្តឹង​ដល់​សាលាឧទ្ធរណ៍ ព្រម​ជាមួយ​គ្នា​នោះ ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួងយុត្តិធម៌ និង​ដាក់​ទៅ​អគ្គ​អង្គចៅក្រម​ផង​ដែរ ។​ក្រោយ​ពី​នោះ​មក ទើប​ទម្លាក់​សំណុំរឿង​នេះ មក​សាលា​បំ​បូ​ង​ខេត្តកំពង់ឆ្នាំង ជា​អ្នក​ដោះស្រាយ​វិញ រហូត​ដល់​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១៧ នេះ សាលាដំបូង​ខេត្ត​ បាន​បើក​សវនាការ​ជម្រះ​រឿង​ក្តី​នេះ​ឡើង​វិញ ដោយ​ច​ម្រេច​កាត់ទោស​កំបាំង​មុខ​លើ​គ្រូបង្រៀន ដែល​បៀតបៀន​កេរ្តិ៍​ខ្មាស់​លើ​កុមារី​រង​គ្រោះ ដាក់​ព​ន្ឋ​នាគា​រយៈពេល​៥​ឆ្នាំ ត្រូវ​សង​ជំងឺ​ជិត​លើ​កុមារី​រង​គ្រោះ​ធ្ងន់​ជាងគេ​ចំនួន​១០​លាន​រៀល និង​កុមារី​៣​នាក់​ទៀត ម្នាក់​៣​លាន​រៀល​ផង​ដែរ ។

គួរ​បញ្ជាក់​ថា សំណុំរឿង​មួយ​នេះ កន្លង​មក​ធ្លាប់​ត្រូវ​បាន​សារព័ត៌មាន​កោះសន្តិភាព​បាន​ផ្សាយ​២-៣​លើក​រួច​មក​ហើយ តាម​សំណូមពរ​របស់​មាតាបិតា​សិស្ស ក្នុង​ការ​អំពាវនាវ​រក​យុត្តិធម៌​ដល់​កុមារី​រង​គ្រោះ​ទាំង​៤​នាក់ ។

សម្រេចដាក់​ទោស​លើ​គ្រូបង្រៀនម្នាក់ បៀតបៀន​​សិស្សស្រីរហូតដល់៤នាក់
សម្រេចដាក់​ទោស​លើ​គ្រូបង្រៀនម្នាក់ បៀតបៀន​​សិស្សស្រីរហូតដល់៤នាក់

ប្រភព : កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម