Chompoo កំណត់ថ្ងៃសម្រាលកូនប្រុសភ្លោះ ហើយ!

 
 

ថៃ៖ តារាសម្តែងស្រីលំដាប់ជួរមុខ Chompoo Araya បានពរពោះជាលើកទី២ ដោយមានសំណាងយ៉ាងខ្លាំង ព្រោះបានកូនប្រុសភ្លោះទាំងពីរផងដែរ។

ទន្ទឹមនឹងភាពរីករាយនេះ ក៏មានអ្នកគាំទ្រជាច្រើនរបស់តារាសម្តែងស្រី Chompoo Araya ពិតជារីករាយត្រកអរ និងរង់ចាំមើលមុខមាត់កូនភ្លោះរបស់នាង ថាតើស្រស់ស្អាត ហើយគួរឱ្យស្រលាញ់ដូចម្តាយយ៉ាងណាដែរ?

ជាការពិតការទន្ទឹងរង់ចាំគឺនៅមិនយូរទៀតទេ ព្រោះតារាសម្តែងស្រីរូបនេះក៏បានកំណត់ថ្ងៃសម្រាលកូនប្រុសភ្លោះ ជាទីស្រលាញ់របស់ខ្លួនទាំងពីររួចរាល់ហើយដែរ គឺនៅថ្ងៃទី ៦ ខែកញ្ញាខាងមុខ។ រំភើបណាស់ពេលជិតបានឃើញមុខកូនប្រុសខ្លួននៅក្នុងពេលឆាប់ៗនេះហើយ។

គួរឱ្យដឹងដែរថាកូនក្នុងផ្ទៃជិតគ្រប់ខែ របស់តារាសម្តែងស្រី Chompoo Araya បច្ចុប្បន្នមានសុខភាពល្អ និងទទួលបាននូវការថែទាំយ៉ាងយកចិត្តទុកដាក់ពីស្វាមីទៀតផង៕

ទស្សនាកម្រងរូបភាពខាងក្រោម៖ 

កូនក្នុងផ្ទៃរបស់តារាសម្តែងស្រី Chompoo Araya ទទួលបានការថែទាំយ៉ាងល្អពីស្វាមី
កូនក្នុងផ្ទៃជិតគ្រប់ខែ របស់តារាសម្តែងស្រី Chompoo Araya
បច្ចុប្បន្នមានសុខភាពល្អ និងទទួលបាននូវការថែទាំយ៉ាងយកចិត្តទុកដាក់
សម្តែងស្រី Chompoo Araya

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម