កម្លាំងចិត្ត ដែលនៅពីក្រោយភាពជោគជ័យរបស់ ទូច ស្រីល័ក្ខ តាមពិតជាប្រុសម្នាក់ហ្នឹងសោះ!

 
 

ភ្នំពេញ៖ តារាស្រីដែលល្បីអស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង ទូច ស្រីល័ក្ខ បានទាក់ទាញប្រជាប្រិយភាព តាមការសម្ដែងបែបគួរឲ្យស្រលាញ់ ។

លើសពីសម្ដែង ស្រីល័ក្ខ ក៏អាចបកស្រាយបទចម្រៀងបានយ៉ាងពិរោះ ទោះទើបប្រឡូកក្នុងជំនាញមួយនេះក៏ដោយ។

ចំពោះភាពជោគជ័យក្នុងអាជីពសព្វថ្ងៃ តារាសម្ដែងស្រី រូបនេះបានបញ្ជាក់យ៉ាងច្បាស់ថាមានប្រុសម្នាក់តែងនៅពីក្រោយជាកម្លាំងចិត្ត។

ម្នាក់នោះគឺកូនប្រុសសំណព្វចិត្ត របស់អ្នកនាង នេះបើតាមសារដែលអ្នកម្ដាយសម័យថ្មីរូបនេះ បានបង្ហោះនិងចែកចាញពេញបណ្ដាញសង្គម។

អត្ថន័យសារទាំងមូលបានសរសេរថា៖«ថ្ងៃនេះលេាកកូនជូនខ្ញុំទៅថតនៅហង្សមាស ពិតជាថតឆាប់ត្រូវណាស់បេីកំលាំងចិត្តមកជាមួយពេញទំហឹងនេះ ខ្ញុំនិងបណ្តុះកូនប្រុសរបស់ខ្ញុំទៅខាងវិស័យសិល្បៈពេញទំហឹងនិងអេាយគាត់រៀនខាងផ្នែកតន្រ្តីមួយទៀត ងាយស្រួលពេលខ្ញុំចាសទៅគ្រាន់ទុកអឲ្យគាត់ច្រៀងអេាយស្តាប់ សិល្បៈមួយនេះខ្ញុំមិនអាចបេាះបង់ចេាល ដេាយងាយទេឆ្លងកាត់និងការប្រលងមិនមែនចូលបានស្រួលៗទេលេាកអេីយ»។

សារនេះបានបង្ហាញពីទំហំចិត្តស្រលាញ់យ៉ាងធំធេង ចំពោះកូនប្រុស ហើយរូបគេក៏ជាកម្លាំងចិត្តដែលអាចឲ្យអ្នកនាង បន្តដំណើរទៅមុនលើវិថីមួយនេះទៀតដែរ៕

សារដែលតារាសម្ដែង ទូច ស្រីល័ក្ខ បានបង្ហោះក្នុងបណ្ដាញសង្គម
តារាសម្ដែង ទូច ស្រីល័ក្ខ និងកូនប្រុសសំណព្វ
តារាសម្ដែង ទូច ស្រីល័ក្ខ និងកូនប្រុសសំណព្វ
តារាសម្ដែង ទូច ស្រីល័ក្ខ និងកូនប្រុសសំណព្វ
តារាសម្ដែង ទូច ស្រីល័ក្ខ និងកូនប្រុសសំណព្វ

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម