គណនី​​ហ្វេស​​ប៊ុក​ទី២ របស់​នាយ ពែកមី ត្រូវ​​បាន​គេ​​លួច​​គ្រប់​​គ្រង​ទៀត​​ហើយ ​ខណៈ​​​នាយ ពែកមី ​កំពុង​​ដាក់​​ប្ដឹង​ នៅ​ក្រសួង​​មហា​ផ្ទៃ

 
 

(ភ្នំពេញ)៖ បន្ទាប់ពីគណនីហ្វេសប៊ុករបស់នាយ ពែកមី ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រងអស់រយៈពេលជាច្រើនម៉ោងមកហើយនោះ តារាកំប្លែកកំពុងតែមានប្រជាប្រិយភាព នាយ ពែកមី បានប្រកាសជាសាធារណៈ ដើម្បីឲ្យមហាជនបានដឹង និងបង្កើតគណនីហ្វេសប៊ុកមួយថ្មីទៀត ដើម្បីធ្វើការទំនាក់ទំនង ទៅការអ្នកគាំទ្រ និងទស្សនិកជន។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះ គឺគណនីហ្វេសប៊ុកទី២ ដែលទើបបង្កើតបានប៉ុន្មានម៉ោងនេះ ក៏ត្រូវបានជនអនាមិក Hack (លួច) យកទៅគ្រប់គ្រងជាថ្មីទៀត ធ្វើឲ្យនាយពែកមី សម្រេចចិត្តដាក់ពាក្យប្ដឹងនៅក្រសួងមហាផ្ទៃតែម្ដង។

មហាជនបានជ្រាបហើយថា នាយពែកមី ត្រូវបានជនអនាមិក បានយកផេកហ្វេសប៊ុករបស់លោក ទៅបង្ហោះរឿងនយោបាយ ក្នុងន័យវាយប្រហារអ្នកនយោបាយខ្មែរ។ បន្ទាប់ពីមានរឿងទាំងនេះ កើតឡើងរួចហើយ នាយ ពែកមី ក៏បានចេញមុខបកស្រាយជាសាធារណៈ ដើម្បីបកស្រាយពាក់ព័ន្ធនឹងរឿងរ៉ាវ គណនីហ្វេសប៊ុក មានជនមិនស្គាល់មុខ បានយកផេកហ្វេសប៊ុក ទៅបង្ហោះ។

ភ្លាមៗនោះ នាយ ពែកមី ក៏បានធ្វើការបង្ហោះឃ្លីបវីដេអូមួយ ដោយបានប្រាប់ថា លោកនឹងដាក់ពាក្យបណ្ដឹង ទៅក្រសួងមហាផ្ទៃ ដើម្បីប្ដឹង និងវែកមុខរកជនខិលខូច ដែលបានលួចគណនីហ្វេសប៊ុក ក្នុងទង្វើអសីលធម៌បង្ហោះរូបអាសអាភាស មើលងាយ បង្អាប់ បង្ខូច កេរ្តិឈ្មោះរបស់លោក និងមន្រ្តីនយោបាយ។ ក្នុងនោះដែរលោកក៏បានលើកឡើងថា «ឥឡូវនេះ ខ្ញុំកំពុងតែទៅក្រសួងមហាផ្ទៃ ដើម្បីដាក់ពាក្យបណ្ដឹង »។ លោកបន្តទៀតថា «គណនេយ្យហ្វេសប៊ុកឈ្មោះ Pekmi CBS មិនមែនជារបស់ខ្ញុំបាទទៀតទេ គឺមានជនមិនស្គាល់មុខ បានលួចយកទៅបាត់ហើយ កាលពីថ្មីៗនេះ»។

គួររំឭកផងដែរថា ហ្វេសប៊ុកផេករបស់ នាយ ពែកមី ត្រូវជនមិនស្គាល់មុខ បានបង្ហោះរូបភាព អំពីគណបក្សសង្រោះជាតិ និងមេដឹកនាំសង្រោះជាតិជាច្រើន ទាក់ទងនឹងរឿងនយោបាយ ដោយបានប្រើបាស់ពាក្យអសុរោះ គ្មានសីលធម៌ជាច្រើន ក្នុងន័យបម្រើឲ្យផលប្រយោជន៍របស់ខ្លួន ។ ជនអនាមិក បានសរសេរថា «គណបក្ស លឹង្គឥសូរ។ ប្រសិនបើគណបក្សនេះ ឈ្នះឆ្នោត រឿង សិច នឹងត្រូវ ចាក់បញ្ចាំងគ្រប់ទូរទស្សន៍ និងបង្រៀនរបៀបបៀមលឹង្គដោយសាស្ត្រាចារ្យ ល្បីៗឈ្មោះជាច្រើន»។

ជាមួយគ្នានេះ ក៏មានភ្ជាប់រូបភាពកែច្នៃរបស់អ្នកនយោបាយ ជាច្រើនផងដែរ។ ហើយអ្វីដែលសំខាន់នោះ គឺមកទល់នឹងពេលនេះ នាយ ពែកមី មិនទាន់ទាញយក ផេកហ្វេសប៊ុកចាស់របស់លោក យកមកគ្រប់គ្រងបាននៅឡើយទេ៕

​គណនី​​ហ្វេស​​ប៊ុក​ទី២ របស់​នាយ ពែកមី ត្រូវ​​បាន​គេ​​លួច​​គ្រប់​​គ្រង​ទៀត​​ហើយ ​ខណៈ​​​នាយ ពែកមី ​កំពុង​​ដាក់​​ប្ដឹង​ នៅ​ក្រសួង​​មហា​ផ្ទៃ​
​គណនី​​ហ្វេស​​ប៊ុក​ទី២ របស់​នាយ ពែកមី ត្រូវ​​បាន​គេ​​លួច​​គ្រប់​​គ្រង​ទៀត​​ហើយ ​ខណៈ​​​នាយ ពែកមី ​កំពុង​​ដាក់​​ប្ដឹង​ នៅ​ក្រសួង​​មហា​ផ្ទៃ​
​គណនី​​ហ្វេស​​ប៊ុក​ទី២ របស់​នាយ ពែកមី ត្រូវ​​បាន​គេ​​លួច​​គ្រប់​​គ្រង​ទៀត​​ហើយ ​ខណៈ​​​នាយ ពែកមី ​កំពុង​​ដាក់​​ប្ដឹង​ នៅ​ក្រសួង​​មហា​ផ្ទៃ​

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម