ឃុំ ប៉ុណ្ណាដែត ក្លាយជាម៉ូយចោរ ក៏ព្រោះតែរឿងនេះ!

 
 

ភ្នំពេញ៖ ថ្មីៗនេះ អតីតតារាសម្តែងប្រុស លោក ឃុំ ប៉ុណ្ណាដែត ស្វាមីរបស់តារាចម្រៀង យក់ ថិតរដ្ឋា បង្ហោះសារហួសចិត្តមិននឹកស្មានដល់ ដោយសារតែប៉ុន្មានថ្ងៃនេះ លោក និងភរិយាជួបតែរឿងស៊យជាន់ស៊យ ដោយស្នាដៃរបស់លោកចោរ។

យោងតាមសាររបស់លោក ឃុំ ប៉ុណ្ណាដែត បានលើកឡើងថា៖ 

«អរគុណលោកចោរហើយដែលបានជួយលួចសម្ភារៈ និង កញ្ចក់ឡានភរិយាខ្ញុំយ៉ាងរហ័ស និង មានប្រសិទ្ធភាព ។ ខ្ញុំចង់និយាយទៅកាន់លោកចោរខ្លះថា ពេលលួចជួយDiscount ខ្លះទៅ ពីព្រោះញឹកពេក ហើយម្យ៉ាងជាម៉ូយ [ភាពលួចដដែលៗគឺជាម៉ូយហើយ] កញ្ចក់ស្តាំមួយចំហៀង ១៥០ដុល្លារ ដូរ Touch លោកកូនពៅបោក ជិត២០០ដុល្លារ (ឮជាងប្រាប់តែអត់ទាន់ដឹងប្រាកដ) សរុបមកចត់បាយហ្មង ។ តែប៉ុណ្ណឹងមីឆុង ដាក់ពងមាន់១ អាទិត្យ ។»

គួរឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង យក់ ថិតរដ្ឋា ជួបរឿងស៊យត្រូវបានចោរ លួចកាច់កញ្ចក់រថយន្តរបស់នាង។ ហើយតាមការលើកឡើងខាងលើរបស់លោក ឃុំ ប៉ុណ្ណាដែត គឺថាលោកឧស្សាហ៍ជួបរឿងបែបនេះជាប្រចាំ រហូតលោកហៅខ្លួនឯងថា ជាម៉ូយរបស់លោកចោរទៅហើយ៕   

យក់ ថិតរដ្ឋា ជួបរឿងស៊យត្រូវបានចោរ លួចកាច់កញ្ចក់រថយន្ត
អេក្រង់ទូរស័ព្ទដែលកូនពៅធ្វើបែក
លោក ឃុំ ប៉ុណ្ណាដែត និងភរិយាជាទីស្រលាញ់ យក់ ថិតរដ្ឋា
លោក ឃុំ ប៉ុណ្ណាដែត
លោក ឃុំ ប៉ុណ្ណាដែត
លោក ឃុំ ប៉ុណ្ណាដែត និងគ្រួសារ
លោក ឃុំ ប៉ុណ្ណាដែត
លោក ឃុំ ប៉ុណ្ណាដែត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម