នាំបងប្អូនមកលេងទឹក ដូចនាំមកលង់ទឹកស្លាប់ជាមួយគ្នា
ខេត្តព្រៃវែង ៖ ហេតុការណ៍គួរឱ្យរន្ធត់ និងសោកសៅមួយបានធ្វើឱ្យម្តាយឪពុកយំសោកស្ទើរសន្លប់បាត់បង់ស្មារតី នៅពេលដែលពួកគាត់បានបាត់បង់កូនម្តង២នាក់ ខណៈកូនទាំងពីរបានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែពួកគេនាំគ្នាទៅលេងទឹកដែលហូរគួចនៅទំនប់បង្ហៀរទួលបារាយណ៍។
ហេតុការណ៍ក្មេងប្រុសស្រីលង់ទឹកស្លាប់ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២ និង៤៥នាទី ត្រង់ចំណុចទំនប់បង្ហៀរទួលបារាយណ៍ស្ថិតក្នុងភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញមានក្រុមយុវជនជាច្រើននាក់ ដែលក្នុងនោះមានទាំងប្រុសមានទាំងស្រី បាននាំគ្នាមកលេងទឹកនៅចំណុចខាងលើ លុះដល់ម៉ោងប្រហែលជា១២និង៤០នាទី ស្រាប់តែមានជនរងគ្រោះ ចំនួន៤នាក់ បានលង់ទឹកពេលនោះក៏មានការភ្ញាក់ផ្អើលឡើង ហើយភ្លាមៗនោះគេជួយជនរងគ្រោះបានចំនួន២នាក់ ចំណែកឯជនរង២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នា បានលិចបាត់ទៅក្នុងទឹក ដែលកំពុងហូរគួចនោះទៅ។
បន្ទាប់មកក៏មានប្រជាពលរដ្ឋ និងសមត្ថកិច្ចបាននាំគ្នាចុះរាវរករហូតដល់ម៉ោងប្រហែលជា៤ និង៣០នាទី ទើបរាវរកសពឃើញជាបន្តបន្ទាប់។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់ខាងលើទី១.ឈ្មោះ វី ពិសាល ភេទស្រី អាយុ១៤ឆ្នាំ និងទី២.ឈ្មោះ វី ពិសិដ្ឋ ភេទប្រុស អាយុ១០ឆ្នាំ អ្នកទាំង២ជាបងប្អូនបង្កើតនឹងគ្នា និងមានឱពុកឈ្មោះ វី ហ៊ា អាយុ៤៧ឆ្នាំ ម្តាយឈ្មោះ ឡេង ម៉ាប់ អាយុ៤៤ឆ្នាំ មានទីលំនៅភូមិពោចិន្តាំ ឃុំ-ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បច្ចុប្បន្ន សពត្រូវប្រគល់ទៅបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕





មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!