Yaya អ្នកច្រៀង Nadech អ្នករាំ ទៅដល់ទីណា ផ្អែមល្ហែមដល់ហ្នឹង!(មានវីដេអូ)

 
 

ថៃ៖ ចាប់តាំងពី Yaya និងNadech បានចាប់ដៃគូគ្នា សម្ដែងប្រជាប្រិយភាពតារាមួយគូនេះបានស្ទុះឡើងគួរឲ្យកត់សម្គាល់។

ចំពោះភាពយន្តដែលអ្នកទាំងពីរសម្ដែង រួមគ្នាតែងតែមានការគាំទ្រខ្លាំង ព្រោះការសម្ដែង ពិតជាសាកសមគ្នាណាស់ ទើបធ្វើឲ្យអ្នកទស្សនា កោតសរសើរពីសមត្ថភាពសម្ដែងរបស់ពួកគេ មិនដាច់ពីមាត់។

រីឯសកម្មភាព ទាំងក្នុងនិងក្រៅឆាកវិញ តារាថៃមួយគូនេះ តែងតែបង្ហាញភាពផ្អែមល្ហែម ឲ្យគ្នាទៅវិញទៅមក ដែលជាហេតុធ្វើឲ្យហ្វេនជាច្រើន មិនថាក្នុងនិងក្រៅប្រទេស ចង់ឲ្យអ្នកទាំងពីរជាគូស្នេហ៍ទៀតផង។

ដូចក្នុងវីដេអូមួយនេះ សូម្បីតែពេល Yaya ឡើងច្រៀងលេង ក៏មានវត្តមាន កំលោះសង្ហា Nadech ឡើងរាំអមតាមដែរ។ បើផ្អែមល្ហែមបែបនេះទៅហើយ ទោះបីប្រាប់ហ្វេនថា មិនស្រលាញ់គ្នា ក៏គ្មានអ្នកជឿដែរ។

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងស្នេហា អ្នកទាំងពីរគ្រាន់ជាការសន្និដ្ឋានរបស់ហ្វេនតែប៉ុណ្ណោះ ពីព្រោះតារាស្រីប្រុសមួយគូនេះ(Yaya និងNadech) មិនដែលបានប្រកាសជាសារធាណៈដូចគូស្នេហ៍ Kimberley និង Mark នោះទេ៕

តោះបើចង់ដឹងថា Yaya និងNadech ស្និទ្ធស្នាលជាមួយគ្នាយ៉ាងណា? តោះទស្សនាវីដេអូទាំងអស់គ្នា! 

Yaya អ្នកច្រៀង Nadech អ្នករាំ
Yaya និងNadech

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម