ព្រឹកនេះ ទ្វារមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤០៩៣បន្ទប់ បានបើកចំហរស្វាគមន៍បេក្ខជន ប្រឡងបាក់ឌុបជាង១០ម៉ឺននាក់ នៅទូទាំងប្រទេស

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី២១ ខែសីហានេះ ទ្វារមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស បានបើកទទួលស្វាគមន៍ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា ចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់) ហើយ។

នៅព្រឹកនេះ គេឃើញបេក្ខជនដែលត្រូវប្រឡងសញ្ញាបត្របាក់ឌុប បានរួតរះចូលមណ្ឌលប្រឡងដើម្បីឲ្យទាន់ពេលវេលា ដែលក្រសួងអប់រំបានកំណត់។

នៅព្រឹកនេះផងដែរ លោករដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមបើកហិបវិញ្ញាសា នៅវិទ្យាល័យព្រះស៉ីសុវត្ថិ។

បើតាមការបញ្ជាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការ​ប្រឡង​សញ្ញាបត្របាក់ឌុប ចែកចេញជា២ផ្នែក គឺថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់វិទ្យា​សាស្ត្រ​សង្គម។ ការប្រឡងមុខវិជ្ជាដំបូង ត្រូវចាប់ផ្តើម ដំណើរការចាប់ ពីម៉ោង៧៖៣០នាទីព្រឹកតទៅ។

១៖ សម្រាប់ការប្រឡងថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧៖

ចំពោះថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖

* ពេលព្រឹក

+ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ប្រវត្តិវិទ្យា (រយៈពេល៦០នាទី)។

+ ចាប់ពីម៉ោង ៩៖០០នាទី ដល់ម៉ោង ១០៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ជីវវិទ្យា (រយៈពេល៩០នាទី)។

* ពេលរសៀល

+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៣៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា គីមីវិទ្យា (រយៈពេល៩០នាទី)។

+ ចាប់ពីម៉ោង ៤៖០០នាទី ដល់ម៉ោង ៥៖០០នាទី​ ត្រូវប្រឡងមុខវិជ្ជា ភាសាបរទេស (រយៈពេល៦០នាទី)។

ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖

* ពេលព្រឹក

+ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា (រយៈពេល៦០នាទី)។

+ ចាប់ពីម៉ោង ៩៖០០នាទី ដល់ម៉ោង ១០៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ប្រវត្តិវិទ្យា (រយៈពេល៩០នាទី)។

* ពេលរសៀល

+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៣៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ភូមិវិទ្យា (រយៈពេល៩០នាទី)។

+ ចាប់ពីម៉ោង ៤៖០០នាទី ដល់ម៉ោង ៥៖០០នាទី​ ត្រូវប្រឡងមុខវិជ្ជា ភាសាបរទេស (រយៈពេល៦០នាទី)។

២៖ សម្រាប់ការប្រឡងថ្ងៃទី២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧៖

ចំពោះថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖

* ពេលព្រឹក

+ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង៩៖០០នាទី​ ត្រូវប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ (រយៈពេល៩០នាទី)។

+ ចាប់ពីម៉ោង ៩៖៣០នាទី ដល់ម៉ោង ១១៖០០នាទី ត្រូវប្រឡងមុខវិជ្ជា រូបវិទ្យា (រយៈពេល៩០នាទី)។

* ពេលរសៀល

+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៤៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា (រយៈពេល១៥០នាទី)។

ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖

* ពេលព្រឹក

+ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង៩៖០០នាទី​ ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា (រយៈពេល៩០នាទី)។

+ ចាប់ពីម៉ោង ៩៖៣០នាទី ដល់ម៉ោង ១១៖០០នាទី ត្រូវប្រឡងមុខវិជ្ជា សីលធម៌-ពលរដ្ឋវិទ្យា (រយៈពេល៩០នាទី)។

* ពេលរសៀល

+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៤៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ (រយៈពេល១៥០នាទី)។

សូមជម្រាបថា ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ នៅតាមមណ្ឌលប្រឡងនីមួយៗ​ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕

ទ្វារមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤០៩៣បន្ទប់ បានបើកចំហរស្វាគមន៍បេក្ខជន ប្រឡងបាក់ឌុបជាង១០ម៉ឺននាក់ នៅទូទាំងប្រទេស

ទិដ្ឋភាពសិស្សក្នុងថ្ងៃប្រលងបាក់ឌុប
ទិដ្ឋភាពសិស្សក្នុងថ្ងៃប្រលងបាក់ឌុប
ទិដ្ឋភាពសិស្សក្នុងថ្ងៃប្រលងបាក់ឌុប

មតិ​យោបល់
 
មើលព័ត៌មានផ្សេងៗទៀត

ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

(មើលទាំងអស់)
 
សេវាកម្មពេញនិយម

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 
បណ្តាញទំនាក់ទំនងសង្គម