មានក្តីសុខមិនបានប៉ុន្មានផង គូស្នេហ៍ Kwan បែរជាត្រូវមកជួប រឿងអាស្រូវបែបនេះ ទៀតហើយ!

 
 

ថៃ៖ ក្រោយបានឆ្លងកាត់រឿងរ៉ាវនៅក្នុងជីវិតគ្រួសារជាច្រើនកន្លងមក ស្រាប់តែពេលនេះតារាសម្តែងស្រីរូបស្រស់ Kwan Usamanee បានជួបប្រទះនូវរឿងអាស្រូវជាថ្មីម្តងទៀត។

ដោយថ្មីៗនេះនាង ត្រូវបានសារព័ត៌មាន នៅក្នុងស្រុកមួយចំនួនចុះផ្សាយថា ខ្លួនឃ្លាតឆ្ងាយពីការមើលថែម្តាយ ដោយបំពេញតួនាទីគ្រប់យ៉ាងសម្រាប់នៅជាមួយលោក Golf Pichaya ជាគូស្នេហ៍តែម្នាក់ប៉ុណ្ណោះ។

គូស្នេហ៍ Kwan និង Golf

ការចុះផ្សាយនេះបានកើតឡើង ស្របពេល Kwan ចេញទៅធ្វើការនៅប្រទេសចិន ហើយ Golf ក៏បានជិះយន្តហោះទៅមើលថែតាមក្រោយដល់ទីនោះ និងជាអ្នកមើលការងារជំនួសនាងផងដែរ។ ហេតុនេះបានជាបណ្តាលឱ្យមានការមើលឃើញថា Kwan ឧស្សាហ៍ឃ្លាតឆ្ងាយពីម្តាយ ហើយចំណាយពេលទៅផ្អែមល្ហែមគ្នាជាមួយគូស្នេហ៍។

បន្ទាប់ពីមានព័ត៌មាននេះបានចេញផ្សព្វផ្សាយគូស្នេហ៍ Kwan និង Golf ក៏មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនឹកស្មានមិនដល់ថា កើតមានរឿងដូច្នេះទេ។

ឆ្លើយតបជាមួយនឹងព័ត៌មានដ៏ក្តៅគគុកនេះ តារាស្រី Kwan Usamanee ក៏បានចេញសារនៅលើអ៊ីនស្តារក្រាមរបស់ខ្លួន ព្រមទាំងបកស្រាយប្រាប់អ្នកកាសែតនៅក្នុងស្រុកថា ខ្លួនមិនបានចោលម្តាយ ហើយចំណាយពេលទៅផ្អែមល្ហែមអ្វីនោះទេ គ្រប់ការងារដែលខ្លួនកំពុងធ្វើសព្វថ្ងៃនេះគឺ ដើម្បីគ្រួសារទាំងមូល

ចំណែកឯរឿងតួនាទីជាអ្នកមើលថែការងារ ធ្លាក់ទៅលើ Golf នោះគឺដោយសារតែខ្លួនចង់ឱ្យម្តាយបានសម្រាក និងបានប្រើជីវិតរស់នៅឱ្យបានសុខសប្បាយប៉ុណ្ណោះ។

Kwan បន្ថែមឱ្យដឹងថារឿងនេះ គឺប្រៀបដូចជាការបង្ខូចកិត្តិយសក្រុមគ្រួសារនាង ក៏ដូចជាជះផលអាក្រក់ទៅលើអារម្មណ៍ម្តាយនាងយ៉ាងខ្លាំង និងសំណូមពរដល់អ្នកសារព័ត៌មានទាំងឡាយ មេត្តាផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមកផង៕

គូស្នេហ៍ Kwan និង Golf ពេលធ្វើបទសម្ភាសន៍
គូស្នេហ៍ Kwan និង Golf
គូស្នេហ៍ Kwan និង Golf
គូស្នេហ៍ Kwan និង Golf
គូស្នេហ៍ Kwan និង Golf
Kwan និង ម្តាយរបស់ខ្លួន
សាររបស់ Kwan ដែលបានបង្ហោះចូលក្នុងអ៊ីនស្តារក្រាម

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម