ហេតុតែស្រលាញ់ខ្លាំងពេក ហ្វេនហ៊ានសាក់សុទ្ធតែឈ្មោះ សុភ័ក្រ កុសុម៉ា នៅលើស្មាតែម្តង!

 
 

ភ្នំពេញ៖ តារាចម្រៀងស្រី សុភ័ក្រ កុសុម៉ា ក្រោយពីបានបន្ថែមអាជីពថ្មីមួយទៀត ដោយក្លាយជាពិធីការីនីនៅក្នុងកម្មវិធី «ពេញចិត្តឬអត់»មក គេសង្កេតឃើញថា រាសីរបស់នាងហាក់បីដូចជាឡើងស្រឺតៗ ការងារសិល្បៈក៏កាន់តែកើនឡើងជាបន្តបន្ទាប់ ដោយសារតែសមត្ថភាពពូកែនិយាយ មានភាពក្រមិចក្រមើម ធ្វើឲ្យអ្នកគ្រប់គ្នាសើចសប្បាយ របស់នាង។

តារាចម្រៀងស្រី សុភ័ក្ត្រ កុសុម៉ា

ជាក់ស្តែង ទន្ទឹមនឹងការងារសិល្បៈមានភាពជោគជ័យហើយ ក្នុងនោះកញ្ញា សុភ័ក្រ កុសុម៉ា ក៏ទទួលបានការគាំទ្រស្រលាញ់យ៉ាងច្រើន ពីសំណាក់មហាជន។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ ថ្មីៗនេះថែមទាំងមានអ្នកគាំទ្រពីរនាក់ បានសាកឈ្មោះរបស់កញ្ញា កុសុម៉ា នៅលើស្មារបស់ពួកគេតែម្តង ដើម្បីបង្ហាញពីក្តីស្រលាញ់ដ៏ស្មោះត្រង់របស់ពួកគេ ដែលមានចំពោះIdol របស់ខ្លួន។

ក្រោយពីឃើញបែបនេះ តារាចម្រៀង សុភ័ក្រ កុសុម៉ា ក៏បង្ហាញពីរំភើបចិត្តជាខ្លាំង ដោយនេះជាលើកទីមួយហើយ ដែលមានអ្នកគាំទ្រស្រលាញ់នាងខ្លាំង រហូតដល់ថ្នាក់សាក់ឈ្មោះរបស់នាង នៅលើខ្លួនរបស់ពួកគេបែបនេះ៕  

អ្នកគាំទ្រសាក់ឈ្មោះរបស់ សុភ័ក្រ្ត កុសុម៉ា
សុភ័ក្រ្ត កុសុម៉ា ជាមួយនឹងអ្នកគាំទ្រ
សុភ័ក្រ្ត កុសុម៉ា ជាមួយនឹងអ្នកគាំទ្រ
សុភ័ក្រ កុសុម៉ា ជាមួយនឹងអ្នកគាំទ្រ
សុភ័ក្រ កុសុម៉ា ជាមួយនឹងអ្នកគាំទ្រ
សុភ័ក្រ កុសុម៉ា ជាមួយនឹងអ្នកគាំទ្រ
សុភ័ក្រ កុសុម៉ា ជាមួយនឹងអ្នកគាំទ្រ
សុភ័ក្រ កុសុម៉ា ជាមួយនឹងអ្នកគាំទ្រ
សុភ័ក្រ កុសុម៉ា ជាមួយនឹងអ្នកគាំទ្រ
សុភ័ក្រ កុសុម៉ា ជាមួយនឹងអ្នកគាំទ្រ
សុភ័ក្រ កុសុម៉ា ជាមួយនឹងអ្នកគាំទ្រ
សុភ័ក្រ កុសុម៉ា ជាមួយនឹងអ្នកគាំទ្រ
សុភ័ក្រ កុសុម៉ា ជាមួយនឹងអ្នកគាំទ្រ

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម