បើម៉ាក់ប៉ា សុទ្ធតែជាកំពូលតារាស្អាតម្លឹងៗ មិនដឹងកូនកើតមកស្អាតប៉ុណ្ណាទេ ជាពិសេសថែមទាំងជាកូន…..!

 
 

កូរ៉េខាងត្បូង៖ ក្រោយពីសាងគ្រួសារយ៉ាងមានសុភមង្គល ប្រមាណជាជាង៧ខែមកនេះ អ្នកគាំទ្រសង្កេតឃើញថា កំពូលតារាចម្រៀងប្រចាំប្រទេសកូរ៉េ លោក Rain កំពុងសម្ងំបំពេញតួនាទីជាស្វាមីដ៏ល្អ និងជាលោកប៉ាជាទីស្រលាញ់ មើលថែថ្នាក់ថ្នមភរិយា ដែលកំពុងពរពោះកូនដំបូងរបស់ពួកគេ។

ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ ថ្មីៗនេះលោកRain ក៏បានផ្តល់កិច្ចសម្ភាសន៍ ដល់សារព័ត៌មានល្បីឈ្មោះមួយដោយប្រាប់ថា កូនដំបូងរបស់លោកគឺជាកូនស្រី ឬអាចហៅបានថាជា «កូនស្រីគ្រាប់គុជ»ថែមទៀតផង។ ហើយអ្នកនាង Kim Tae Hee នឹងត្រៀមសម្រាលនៅអំឡុង ចុងខែតុលា ឬក៏ដើមខែវិច្ឆិកាខាងមុខនេះហើយ។

ដូចនេះ យើងរង់ចាំមើលទាំងអស់គ្នា ថាសម្រស់កូនស្រីដំបូង របស់កំពូលតារាទាំងពីរដួងនេះ ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ ខ្លាំងកម្រិតណាទៅ បើលោកប៉ាអ្នកម៉ាក់សុទ្ធតែ ស្អាតសង្ហាលំដាប់ប្រទេសបែបនេះ៕

ខាងក្រោមនេះជារូបភាពដែលអ្នកគាំទ្រ កាត់ត.ស្មានមុខកូនស្រី រ​បស់Rain៖



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម