សុខៗ ដេនីក្វាន់ បញ្ចេញសារ លើរឿងគូស្នេហ៍ល្បីមួយគូ ដែលខាងប្រុស ហែកកេរ្តិ៍សង្សារគ្មានសល់!

 
 

ភ្នំពេញ៖ ដូចជា ប្រិយមិត្តបានដឹងរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ពីរឿងសង្សារមួយគូ ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនទែន នៅក្នុងបណ្តាញសង្គម។

ក្រោយពីមានរឿងកើតឡើងពីគូស្នេហ៍មួយគូនេះ យើងសង្កេតឃើញថា ពួកគេបានត្រូវគ្នាវិញ ដោយពួកគេបានសុំទោស និងអធ្យាស្រ័យគ្នាវិញទៅមក ដោយខាងស្រីមិនបានប្រកាន់ខាងប្រុសនោះទេ ទោះបីជាគូស្នេហ៍របស់ខ្លួន បានហែកកេរ្តិ៍ នាងក៏ដោយ។

ប៉ុន្តែ កាលពីប៉ុន្មានម៉ោងមុននេះ តារាស៊ិចស៊ី ដេននី ក្វាន់ ក៏បានបញ្ចេញជាសារមួយថា ទាក់ទងនឹងរឿងនេះផងដែរ ដោយសរសេរថា៖

«ការស្រលាញ់របស់មនុស្សគឺខុសៗគ្នាការគិតក៏ខុសគ្នា. តែចំពោះខ្ញុំវិញបើ យក កិត្តិយសខ្ញុំមកជាន់ហើយកុំថាឡើយត្រូវគ្នាវិញ និយាយអោយចំដានជើងក៏មិនអោយឃើញដែរ ព្រោះមនុស្សស្រលាញ់គេមិនធ្វើបែបនឹងទេ នេះសំណាងហើយដែលមិនមែនជាខ្ញុំ បើប៉ះខ្ញុំវិញធានាថាអាអូន នឹងសក់មួយសរសៃលើក្បាលក៏មិនសល់ផង សង្សារម៉ាកនឹងគួរយកដាក់ធុងសំរាម ឬបង្គន់ទើបសមជាង» ៕

តើអ្នកទាំងអស់គ្នា យល់យ៉ាងណាចំពោះរឿងមួយនេះ  

សាររបស់កញ្ញាដេននី ក្វាន់
កញ្ញាដេននី ក្វាន់



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម