យូរី ត្រៀមខ្លួន គ្រង​តំណែង​​តួ​ឯក រឿងថ្មី​នៅ​ក្នុង​ផលិតកម្ម សាន់ដេ!

 
 

(ភ្នំពេញ)៖ តារាចម្រៀងមានប្រជាប្រិយភាព កញ្ញា យូរី សព្វថ្ងៃនេះកំពុងតែទទួលបាន ការយកចិត្តទុកដាក់ យ៉ាងខ្លាំងពីផលិតកម្មសាន់ដេ ព្រមទាំងរវល់ផ្នែកការងារសិល្បៈ និង ការងារផ្ទាល់ខ្លួន ដោយយតែងតែរកនឹកអ្វីដែលប្លែក ថ្មីៗ ចែកជូនដល់អ្នកគាំទ្រ ក៏ដូចជាទស្សនិកជន ធ្វើឲ្យប្រជាប្រិយភាពរបស់តារារូបនេះ នៅក្នុងផលិតកម្មសាន់ដេ កាន់តែមានសន្ទុះកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែង យូរី កំពុងត្រៀមថតខ្សែភាពយន្តថ្មី ដែលបានកាន់តំណែងជាតួអង្គឯក ហើយនេះគឺជាលើកទី១ ដែលនាងបានកាន់តំណែង ជាតួឯកផងដែរ។

យូរី បានប្រាប់គេហទំព័រ Khmer Talking ឲ្យបានដឹងថា «សព្វថ្ងៃនេះ ខ្ញុំកំពុងតែរវល់ខ្លាំង ពិសេសត្រៀមថតខ្សែភាពយន្តថ្មី ដោយផលិតកម្មសាន់ដេកំពុងតែ សរសេរសាច់រឿង ឲ្យខ្ញុំសម្ដែងជាតួឯក ប៉ុន្តែមិនទាន់ដឹងថា តួប្រុសជានរណាទេ ហើយផលិតកម្មមិនទាន់ បានប្រាប់ចំណងជើង និងសាច់រឿងនៅឡើយ»។

យូរី បន្តថា «នេះមិនមែនជាលើកទី១ ដែលខ្ញុំបានសម្ដែងខ្សែភាពយន្តទេ តែជាលើកទី១ ដែលខ្ញុំបានកាន់តំណែងជាតួអង្គឯក។ កាលពីលើកមុន ខ្ញុំធ្លាប់បានថត២រឿងមកហើយ នៅសាន់ដេ ដូចជា រឿង «ព្រាយក្បាល៨» និង «សង្សារខ្មោច» ប៉ុន្តែផលិតកម្មមិនទាន់បានបញ្ចេញ នៅឡើយទេ»។

យូរី បានបន្ថែមថា សម្រាប់ការសម្ដែងជាតួអង្គឯក គឺធម្មតា មិនសូវពិបាកឡើយ ព្រោះកាលពីមុន នាងក៏ធ្លាប់បានថត MV ឬសាច់រឿងខ្លីៗ ជាតួឯកស្រាប់ហើយ ដូច្នេះនាងគិតថា ផលិតកម្មឲ្យសម្ដែងជាតួអ្វីក៏យូរី អាចសម្ដែងបានគ្រប់បែបទាំងអស់ គ្មានបញ្ហានោះទេ»។

គួរបញ្ជាក់ថា យូរី ប្រឡួកចូលសិល្បៈ និង ជ្រកទ្រនំផលិតកម្មសាន់ដេ រយៈពេលយូរណាស់មកហើយ ស្របពេលជាមួយគ្នានេះដែរ នាងនឹងផុតកុងត្រាពីផលិតកម្ម សាន់ដេ នៅកំឡុងពេល១ឆ្នាំទៀត។ ប៉ុន្តែនាងមិនទាន់ប្រាកដចិត្តទេថា នឹងបន្តនៅផលិតកម្មសាន់ដេទៀត ឬយ៉ាងណានោះទេ ពីព្រោះផលិតកម្មសាន់ដេ តែងតែផ្ដល់អទិភាព និង យកចិត្តទុកដាក់ លើរូបនាងរហូតមក ដូច្នេះនាងមិនទាន់សន្និដ្ឋានទេថា ក្រោយពីផុតកុងត្រាជាមួយផលិតកម្មសាន់ដេ នឹងចាកចេញទៅផលិតកម្ម ដទៃទៀត៕

យូរី ត្រៀមខ្លួន គ្រង​តំណែង​​តួ​ឯក រឿងថ្មី​នៅ​ក្នុង​ផលិតកម្ម សាន់ដេ
យូរី ត្រៀមខ្លួន គ្រង​តំណែង​​តួ​ឯក រឿងថ្មី​នៅ​ក្នុង​ផលិតកម្ម សាន់ដេ
យូរី ត្រៀមខ្លួន គ្រង​តំណែង​​តួ​ឯក រឿងថ្មី​នៅ​ក្នុង​ផលិតកម្ម សាន់ដេ
យូរី ត្រៀមខ្លួន គ្រង​តំណែង​​តួ​ឯក រឿងថ្មី​នៅ​ក្នុង​ផលិតកម្ម សាន់ដេ
យូរី
យូរី

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម