កញ្ញា ​សោភា ទេពី ថា​ ស្នេហ៍​មិន​ទាន់​ស៊ីជម្រៅ​ជាមួយ​ ឈួ​ន ពន្លឺ

 
 

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង​កញ្ញា សោភា ទេពី និង​លោក​ឈួ​ន ព​ន្ធឺ បាន​សារភាព​ថា​ពួក​គេ​ពិតជា​ស្រឡាញ់​គ្នា ប៉ុន្តែ​សម្រាប់​គម្រោង​រៀប​អាពាហ៍ពិពាហ៍​វិញ​មិន​ទាន់​មាន​គម្រោង​ទេ ។

កញ្ញា​សោភា ទេពី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា នាង និង​តារា​សម្ដែង​លោក​ឈួ​ន ពន្លឺ យល់ចិត្ត​គ្នា​ច្រើន​មួយ​រយៈ​ចុង​ក្រោយ​នេះ ប៉ុន្តែ​វា​មិន​ទាន់​ស៊ីជម្រៅ​ដូច​គូស្នេហ៍​ដទៃ​ទៀត​ទេ ។ «​គាត់​ល្អ​នឹង​ខ្ញុំ ខ្ញុំ​ល្អ​នឹង​គាត់​ទៅ​វិញ​ទៅ​មក ។ យើង​ទាំង​ពីរ​មិន​ទាន់​ស៊ីជម្រៅ​ខ្លាំង​ទេ រឿង​រៀប​ការ​អីហ្នឹង​ចាំ​មើល​ពេល​ទៅ​មុខ​ទៀត​សិន​» ។

តារា​សម្ដែង​ស្រស់​ស្អាត​រូប​នេះ​បន្ត​ថា បើ​អ្វី​ៗ​ពិតជា​អាច​កើតឡើង​មែន​នោះ ប្រាកដជា​រឿង​មួយ​ដ៏​ល្អ​ក្នុង​ជីវិត ។ ល្អ​ព្រោះតែ​យល់​ឈួ​ន ពន្លឺ គឺជា​មនុស្ស​ប្រុស​ម្នាក់​អាច​ទុកចិត្ត​បាន​ទៅ​ថ្ងៃ​អនាគត ។

តារា​សម្ដែង​លោក​ឈួ​ន ពន្លឺ វិញ​ទទួលស្គាល់​រឿង​ស្នេហ៍​នេះ​ដូច​សោភា ទេពី ។ «​តែ​យ៉ាងណា​រឿង​ទៅ​ថ្ងៃ​អនាគត​មិន​ទាន់​អាច​កើតឡើង​បាន​ទេ ។ ជំហរ​ក្នុង​សិល្បៈ​របស់ខ្ញុំ​មិន​ទាន់​នឹងន​នៅ​ឡើយ​​ទេ ។ ដូច្នេះ​ហើយ​ខ្ញុំ​ចង់​ទុក​ពេល​មើលចិត្ត​គ្នា​បន្តិច​សិន រឿង​រៀប​ការ​ចាំ​ពេល​ក្រោយ​ទៀត មិន​ទាន់​ហួសពេល​ទេ ។

ការ​មិន​ប្រកាន់វណ្ណៈ​ពី​គ្រួសារ​ខាង​ស្រី​ដែល​មាន​ឪពុក​ជា​មន្ត្រី​ថ្នាក់​ផ្កាយ​២ ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មាន​ទំនុកចិត្ត​ថែម​ទៀត​លើ​រឿង​ស្នេហា​នេះ ។ តែ​យ៉ាងណា​ក្តី គម្រោង​រៀប​ការ​នៅ​តែ​មាន​ពេល​ឆ្ងាយ​នៅឡើយ ព្រោះតែ​ចង់​បម្រើ​ការងារ​សិល្បៈ​ឱ្យ​បាន​ច្រើន រួម​នឹង​ការ​មើលចិត្ត​ថ្លើម​គ្នា​ឱ្យ​បាន​ច្រើន​ជាង​មុន​ថែម​ទៀត »​។

លោក​ឈួ​ន ពន្លឺ ចូល​ពិភព​សិល្បៈ​ដំបូង​តាម​រយៈ​អាជីព​ដើរ​ម៉ូ​ដ​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ ក្នុង​ឆ្នាំ​២០១៦ ។ នៅ​ឆ្នាំ​២០១៧ លោក​ពន្លឺ​ទទួល​បាន​ពានរង្វាន់​ចំណាត់ថ្នាក់​លេខ​១ ផ្នែក​សម្ដែង​នៅ​ទូរទស្សន៍​អប្សរា ។ ក្រោយមក​លេចមុខ​ក្នុង​រឿង​ខ្នាត​ធំ «​រាជ បូ​រី Comeback» និង​ថត​រឿង​ភាគ​មួយ​ចំនួន​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ។

ចំណែក​កញ្ញា​សោភា ទេពី ជា​កូន​អ្នក​ភ្នំពេញ ចូល​ពិភព​សិល្បៈ​មុន​ដំបូង​ក្នុង​ឆ្នាំ​២០១៤ តាម​រយៈ​ការ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី «​ចង់​ក្លាយជា​តារា​» របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ទទួល​បាន​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​២ ។ ក្រោយ​ពី​នោះ​មក​ទេពី មិន​បាន​ចូល​ផលិតកម្ម​ណាមួយ​ទេ គឺ​នាង​ផលិត​បទ​ចម្រៀង​ច្រៀង​ដោយ​ខ្លួនឯង ។ ជា​អ្នកចម្រៀង តែ​នាង​ធ្លាប់​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​កូនក្រមុំ​លោក​មេឃុំ​» ៕

កញ្ញ សោភា ទេពី
លោក ឈូន ពន្លឺ
កញ្ញ សោភា ទេពី និងលោក ឈូន ពន្លឺ
កញ្ញ សោភា ទេពី និងលោក ឈូន ពន្លឺ រួមទាំងមិត្តសិល្បៈករផ្សេងទៀត
កញ្ញ សោភា ទេពី
កញ្ញ សោភា ទេពី និងលោក ឈូន ពន្លឺ

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម