សូម្បីតែប៉ុបពី ក៏និយាយពីចរិតហ្ស៊ីនរបស់ ឌុច លីដា ពេលថតរឿងជាមួយគ្នា!

ភ្នំពេញ៖ រឿងរ៉ាវកំពុងតែក្តៅគគុក ទាក់ទងទៅនឹង តារាសម្តែងស្រី ឌុច លីដា ត្រូវបានផលិតករបោកប្រាស់ ដោយមិនបានបង់ប្រាក់ថ្លៃកម្លាំងញើសឈាម ឲ្យនាងតាមកិច្ចសន្យាដែលបានព្រមព្រៀង ដែលធ្វើឲ្យនាងបាត់បង់ទំនុកចិត្ត ទៅលើផលិតកររូបនោះ និងសោកស្តាយចំពោះកម្លាំងញើសឈាមរបស់ខ្លួន ដែលបានខិតខំដើម្បីខ្សែភាពយន្ត មួយនេះជាខ្លាំង។

កញ្ញា ឌុច លីដា ត្រូវបានគេដឹងថា នាងគឺជាតារាស្រីមួយរូប ដែលគោរពពេលវេលាបានល្អណាស់ មិនដែលនាំបញ្ហាឲ្យក្រុមការងារថតឡើយ សូម្បីតែតារាដូចគ្នា ក៏ដូចជាផលិតករជើងចាស់ លោក ហ្វៃ សំអាង ក៏សរសើរពីភាពទទួលខុសត្រូវ ក្នុងការងាររបស់នាងផងដែរ។

លើសពីនេះទៅទៀតនោះ កាលពីថ្មីៗនេះ កញ្ញា ឌុច លីដា ក៏ត្រូវបានតារាមួយរូបទៀត នោះគឺតារាភេទទី៣ កញ្ញា ប៉ុបពី ទម្លាយពីអត្តចរិតពិតរបស់ តារាស្រីរូបនេះ ក្នុងអំឡុងពេលថតខ្សែភាពយន្តជាមួយគ្នា។

ក្នុងនោះកញ្ញា ប៉ុបពី បានលើកឡើងថា៖

«ខ្ញុំធ្លាប់រួមកាងារថតរឿង “ប៉ុបពី ទៅហូលីវូដ” ជាមួយគាត់ គឺគាត់គេងបន្ទប់ជាមួយខ្ញុំ ហើយមិនប្រកាន់ខ្លួន និងមិនដែលមានបញ្ហាអីទេ និយាយអោយខ្លី គឺគាត់ជាមនុស្សគោរពពេលវេលាណាស់»។

ពិតជាតារាសម្តែងគួរឲ្យយកគំរូតាមមែន តារាស្រី ឌុច លីដា បើទោះបីជានាងមានកេរ្តិ៍ឈ្មោះល្បី ក៏នាងនៅតែរក្សាក្រមសីលធម៌ខ្ពស់ តែងតែគោរពពេលវេលា ងាយស្រួលចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន ថែមទាំងមិនចេះប្រកាន់ខ្លួន ថែមទៀតផង៕

ឌុច លីដា និង ប៉ុបពី ពេលថតរឿង «ប៉ុបពីទៅហូលីវូដ» ជាមួយគ្នា

តារាស្រី ឌុច លីដា
តារាស្រី ឌុច លីដា
តារាស្រី ឌុច លីដា

មតិ​យោបល់
 
មើលព័ត៌មានផ្សេងៗទៀត

ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

(មើលទាំងអស់)
 
សេវាកម្មពេញនិយម

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 
បណ្តាញទំនាក់ទំនងសង្គម