ទោះល្បីឈ្មោះប៉ុណ្ណា ក៏ឱក សុគន្ធកញ្ញា មិនភ្លេចអ្នកគាំទ្រ​ ដោយ......

 
 

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានឈរជើងលើវិថីសិល្បៈនេះ អស់ពេលជាច្រើនឆ្នាំ បើគិតមកដល់បច្ចុប្បន្ននេះ។

ទន្ទឹមនឹងមានកេរ្តិ៍ឈ្មោះ បោះសម្លេងខ្លាំងគួរឲ្យកត់សម្គាល់ហើយ ម្ចាស់បទ«ចង់ទៅ ទៅៗ» រូបនេះ ក៏ទទួលបានប្រជាប្រិយភាពពីទស្សនិកជន យ៉ាងច្រើនសន្ធឹកសន្ធាប់ ផងដែរ។

ជាក់ស្ដែងមុននេះ​​​​ ដើម្បីតបស្នងអ្នកគាំទ្រ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាព លើបណ្ដាញសង្គម(IG)របស់ខ្លួន ដែលស្ដែងពីកាដូជាច្រើន ដែលហ្វេនបានជូនឲ្យកញ្ញា អមនឹងពាក្យអរគុណផងដែរ។

យ៉ាងណាមិញចំពោះកាដូ និងទឹកចិត្តនៃការស្រលាញ់របស់ពួកគេ គឺជាកម្លាំងចិត្តដែល ជម្រុញឲ្យកំពូលតារាចម្រៀងល្បីឈ្មោះរូបនេះ ទទួលបានជោគជ័យ ព្រោះបើគ្មាន ប្រិយមិត្ត គាំទ្រទេក៏កញ្ញា សុគន្ធកញ្ញា មិនអាចមានថ្ងៃនេះដែរ។

ជាពិសេសសារមួយនេះ កាន់តែបានបង្ហាញច្បាស់ថា   បើទោះបីជាល្បីឈ្មោះខ្លាំងប៉ុណ្ណា ក៏ឱក សុគន្ធកញ្ញា មិនភ្លេចអ្នកគាំទ្ររបស់ខ្លួនដែរ។

កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និងអ្នកគាំទ្រ
សារដែលកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានបង្ហោះលើបណ្ដាញសង្គម

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម