បុរសជនជាតិអាមេរិកម្នាក់ ត្រូវចាប់ខ្លួននៅកម្ពុជា ពាក់ព័ន្ធរំលោភក្មេងនៅអាមេរិក, ថ្ងៃទី១៩ ខែមករា នឹងបញ្ជូនទៅស្រុកកំណើតវិញ ដើម្បីកាត់ទោស

 
 

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍ខេត្តកំពត និងតំណាង Regional security office (RSO) ប្រចាំស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួន បុរសជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធរំលោភក្មេងនៅទឹកដីអាមេរិក។

ការតាមចាប់ខ្លួនជនសង្ស័យរូបនេះ ក៏បានធ្វើឡើងតាមសំណើររបស់ FBI អាមេរិកផងដែរ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនសង្ស័យឈ្មោះ Samuel Douglas Lovejoy អាយុ៣១ឆ្នាំ ជនជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ៥៤៨៥៥២៥០៤ ត្រូវបានចាប់ខ្លួននៅចំណុចផ្សារត្រី ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់ កណ្តាល ក្រុងកំពត កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨។

ក្រោយការចាប់ខ្លួននគរបាលខេត្តកំពត បានបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន ដើម្បីអនុវត្តតាមនីតិវិធី តាមសំណើររបស់សហរដ្ឋអាមេរិក។ បើតាមលោក អ៊ុក ហៃសីឡា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ខាងមុខ ខាងសមត្ថកិច្ចអាមេរិក នឹងមកទទួលយកទៅអាមេរិកវិញ ដើម្បីចំណាត់ការតាមផ្លូវច្បាប់នៅទីនោះ។

ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតផងដែរ ដែលជាសាច់ញាតិរបស់ជនសង្ស័យ ដើម្បីយកទៅសួរនាំ៕

បុរសជនជាតិអាមេរិកម្នាក់ ត្រូវចាប់ខ្លួននៅកម្ពុជា ពាក់ព័ន្ធរំលោភក្មេងនៅអាមេរិក, ថ្ងៃទី១៩ ខែមករា នឹងបញ្ជូនទៅស្រុកកំណើតវិញ ដើម្បីកាត់ទោស
បុរសជនជាតិអាមេរិកម្នាក់ ត្រូវចាប់ខ្លួននៅកម្ពុជា ពាក់ព័ន្ធរំលោភក្មេងនៅអាមេរិក, ថ្ងៃទី១៩ ខែមករា នឹងបញ្ជូនទៅស្រុកកំណើតវិញ ដើម្បីកាត់ទោស
បុរសជនជាតិអាមេរិកម្នាក់ ត្រូវចាប់ខ្លួននៅកម្ពុជា ពាក់ព័ន្ធរំលោភក្មេងនៅអាមេរិក, ថ្ងៃទី១៩ ខែមករា នឹងបញ្ជូនទៅស្រុកកំណើតវិញ ដើម្បីកាត់ទោស
បុរសជនជាតិអាមេរិកម្នាក់ ត្រូវចាប់ខ្លួននៅកម្ពុជា ពាក់ព័ន្ធរំលោភក្មេងនៅអាមេរិក, ថ្ងៃទី១៩ ខែមករា នឹងបញ្ជូនទៅស្រុកកំណើតវិញ ដើម្បីកាត់ទោស

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម