ការសិក្សាមួយរកឃើញថា ការបំបៅកូនរយៈពេល ៦ខែ អាចធ្វើស្ត្រីជាម្តាយចៀសឆ្ងាយពីជំងឺទឹកនោមផ្អែមបាន ៤៧ ភាគរយ
អាមេរិក៖ ការសិក្សាស្រាវជ្រាវមួយធ្វើឡើងនៅសហរដ្ឋអាមេរិក បានបង្ហាញថា ការបំបៅកូនក្នុងរយៈពេលយ៉ាងហោចណាស់ ៦ខែ អាចធ្វើឲ្យស្ត្រីជាអ្នកម្តាយ ចៀសឆ្ងាយពីជំងឺទឹកនោមផ្អែមក្នុងកម្រិតភាគរយដ៏ខ្ពស់។
ការសិក្សានេះ ត្រូវបានបោះពុម្ភដោយ JAMA Internal Medicine ដែលក្នុងនោះ ស្ត្រីសញ្ជាតិអាមេរិកប្រមាណជាង ១២០០ នាក់ ត្រូវបានគេយកមកចូលរួមសិក្សា។

អ្នកស្រី Erica Gunderson ជាអ្នកស្រាវជ្រាវមួយរូបបានឲ្យដឹងថា ស្ត្រីដែលបំបៅដោះកូនគ្រប់រូប គ្រប់ជាតិសាសន៍ និងពណ៌សម្បុរ សុទ្ធសឹងតែអាចកាត់បន្ថយជំងឺទឹកនោមផ្អែមបានដូចគ្នា។
បើយោងតាមលទ្ធផលនៃការស្រាវជ្រាវខាងលើ បានបង្ហាញថា ការបំបៅកូនរយៈពេលស្មើ ឬច្រើនជាង ៦ខែ ធ្វើឲ្យលទ្ធភាពនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ ធ្លាក់ចុះរហូតដល់ទៅ ៤៧ភាគរយឯណោះ បើប្រៀបធៀបទៅនឹងស្ត្រីឯទៀត ដែលពុំបានបំបៅកូនសោះ។
អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា រាល់ការបំបៅម្តងៗ វាធ្វើឲ្យប្រព័ន្ធការពារជំងឺទឹកនោមផ្អែមចាប់ផ្តើមដំណើរការ តាមរយៈការបញ្ចេញអរម៉ូនម្យ៉ាង (អាំងស៊ុយលីន) ដែលមានតួនាទីតម្រូវជាតិស្ករ(គ្លុយកូស) នៅក្នុងឈាម។
គួរឲ្យដឹងថា តាមរយៈការស្រាវជ្រាវកន្លងមក ក៏បានបង្ហាញផងដែរថា ការបំបៅកូនដោយផ្ទាល់ មិនត្រឹមតែជួយកាត់បន្ថយជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ថែមទាំងជួយការពារពីជំងឺមហាសុដន់ និងអូវែផងដែរ៕

មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!