ប្លែកភ្នែក! ខាត់ សុឃីម យកសារុងសូត្រខ្មែរ មកច្នៃជាសម្លៀកបំពាក់ តុបតែងខ្លួន យ៉ាងស្រស់ស្អាត!
ភ្នំពេញ៖ បច្ចុប្បន្ន តារាចម្រៀងស្រីល្បីល្បាញ អ្នកនាង ខាត់ សុឃីម កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងសង្គមសិល្បៈ ហើយមិនតែប៉ុណ្ណោះអ្នកនាង ក៏មានភាពមមាញឹកណាស់ដែរ ក្នុងអាជីពជាអ្នកច្រៀងតាមរោងការធំៗនានាបន្ថែមទៀត។
ជាក់ស្តែង នៅព្រឹកនេះតារាចម្រៀង ខាត់ សុឃីម ក៏ជាប់រវល់នឹងការងារច្រៀងតាមរោងការមួយកន្លែង ជាមួយនឹងបងប្អូនប្រុសស្រីរបស់ខ្លួនជាច្រើននាក់។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ អ្នកនាង ខាត់ សុឃីម ក៏បានតុបតែងខ្លួន ដោយបានយកក្រណាត់សារុងសូត្រ មកច្នៃចេញជាសម្លៀកបំពាក់ចងក្បិន និងពានា នៅលើស្មាជាមួយអាវប៉ាក់ យ៉ាងស្រស់ស្អាត ដែលកម្របានឃើញពីមុនមកណាស់។
មិនមែនមានតែតារាស្រី ទូច ស្រីល័ក្ខ ម្នាក់ប៉ុណ្ណោះទេ ដែលបានយកសារុងខ្មែរមកច្នៃធ្វើជាសម្លៀកបំពាក់ តែពេលនេះអ្នកនាង ខាត់ សុឃីម ក៏ចាប់ផ្តើមប្រើសារុងសូត្រខ្មែរយើងមកកែច្នៃធ្វើជាសម្លៀកបំពាក់ផងដែរ ដើម្បីលើកស្ទួយផលិតផលខ្មែរ ក៏ដូចជារក្សានូវរបស់ដូនតា ដែលជាការបង្ហាញពីអត្តសញ្ញាណជាតិខ្មែរយើង៕
ទស្សនារូបភាពខាងក្រោមនេះ៖






មើលព័ត៌មានផ្សេងៗទៀត
-
រន្ធត់ចិត្ត! ក្រោយដឹងមូលហេតុដែលធ្វើឲ្យ ទិនហ្វី កាន់តែចាស់ និងទ្រុឌទ្រោមខ្លាំង
-
ព្រោះតែអាណិត អូនតូច ស៊ីវ ហេង ទិញកង់ថ្មីឲ្យក្មេងស្រីដ៏កម្សត់
-
ស្ងាត់ៗ នីឡា ទិញរថយន្តស៊េរីទំនើបចូលផ្ទះ បន្ទាប់ពីការខំរកស៊ី អស់ពេលជាច្រើនឆ្នាំ?
គួរយល់ដឹង
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!
- ទាំងផ្លែអំពិលទុំ ទាំងស្លឹកអំពិល ជួយដល់ថ្លើមសម្បើមណាស់! តោះរៀនធ្វើភេសជ្ជៈងាយៗបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ ដែលយើងនឹកស្មានមិនដល់